បើកកុងប្រាក់រៀលផង! ជំទាវ ជា សិរីប្រាប់ពីអត្ថប្រយោជន៍ប្រើកុងប្រាក់រៀលក្នុងការទូទាត់នៅបរទេស
Toeuy HongJULY 19 2023741 views

បច្ចុប្បន្នប្រាក់រៀលខ្មែរយើងអាចចាយតាមទូរស័ព្ទនៅប្រទេសក្រៅបាន។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជាបានសហការជាមួយធនាគារកណ្ដាលថៃបានជោគជ័យក្នុងការទូទាត់ប្រាក់រៀលតាមទូរស័ព្ទដៃនៅប្រទេសថ្ងៃ។ លើសពីនេះកាលពីពេលថ្មីៗធនាគារជាតិបានសហការជាមួយក្រុមហ៊ុន UnionPay International របស់ចិនដោយអនុញ្ញវត្ថុឲ្យអ្នកប្រើប្រាស់បាគងមានគណនីប្រាក់រៀលអាចទូទាត់តាមទូរស័ព្ទដៃផងដែរ។

ជុំវិញការចាយលុយរៀលតាមទូរស័ព្ទដៃ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានបង្ហើបពីអត្ថបទប្រយោជន៍នៃការប្រើប្រាស់គណនីជាប្រាក់រៀលនោះគឺកាលអ្នកមានគណនីធនាគារប្រាក់រៀលអ្នកនឹទទួលបានការប្រាក់ខ្ពស់ពេលអ្នកដាក់លុយសន្សំ។ ត្រង់នេះ​ជំទាវ ជា សិរី បញ្ជាក់ថាអ្នកសន្សំជាប្រាក់រៀលធនាគារខ្លះហ៊ានឲ្យការប្រាក់ពី៨ទៅ១០%ក្នុងមួយឆ្នាំ។

លើសពីនេះអ្នកមានគណនីសន្សំជាប្រាក់រៀលពេលនេះអ្នកអាចចាយប្រាក់រៀលតាមទូរស័ព្ទដៃតាមដោយមិនចាំបាច់ដូរលុយឬកាន់សាច់ប្រាក់សុទ្ធក្នុងដៃនោះទេ។ ជាក់ស្ដែងបន្ទាប់ធនាគារជាតិបានសហការជាមួយក្រុមហ៊ុន UnionPay Internationalហើយនោះ អ្នកប្រើប្រាស់គណនីបាគងមានកុងប្រាក់រៀល អាចចាយប្រាក់រៀលតាមទូរស័ព្ទតាមរយៈការស្គែន QR Code នៅពេលអ្នកទូទាត់ទំនិញឬសេវាកម្មផ្សេងៗនៅចិនក៏ដូចជាតំបន់ផ្សេងៗនៃពិភពលោកបាន។

 ក្រៅពីយើងអាចទូទាត់ជាប្រាក់រៀលនៅបរទេស ការប្រើប្រាស់គណនីជាប្រាក់រៀលគឺជំរុញការប្រើប្រាស់ប្រាក់រៀលខ្មែរកាន់តែទូលំទូលាយ។ ត្រង់នេះយើងដឹងហើយថាពេលនេះយើងអាចចាយលុយរៀលតាមទូរស័ព្ទនៅប្រទេសចិននិងថៃសម្រាប់អ្នកដែលមានគណនីបាងគងហើយក្នុងបាគងអ្នកមានគណនីប្រាក់រៀល។ ដូច្នេះការចាយប្រាក់រៀលតាមទូរស័ព្ទដៃបរទេសគឺជាកត្តាមួយជួយជំរុញប្រជាជនយើងកាន់តែច្រើនឲ្យប្រើប្រាស់ប្រាក់រៀលនិងបើកគណនីប្រាក់រៀលព្រោះពួកគាត់នឹងមានភាពងាយស្រួលក្នុងការទូទាត់នៅក្រៅប្រទេស ដោយមិនចាំបាច់ដូរលុយទៅជាលុយទេសឡើយ។

ភ្ជាប់ទៅនឹងចំណុចខាងលើ លោកជំទាវ ជា សិរីក៏បានបង្ហើបទៀតថាប្រសិនបើពលរដ្ឋខ្មែរយើងចង់មានភាពងាយស្រួលពេលទៅលេងប្រទេសដទៃដែលតទៅមុខធនាគារជាតិនៃកម្ពុជានឹងសហការជាមួយ ហើយពួកគាត់ចង់ស្គែនតែតាមទូរស័ព្ទក្នុងការទូទាត់ទំនិញ ពួកគាត់ត្រូវបើគណនីជាប្រាក់រៀលព្រោះប្រាក់រៀលនឹងអាចចាយតាមទូរស័ព្ទដៃកាន់តែទូលំទូលាយនៅលើពិភពលោក៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia