ហាងបេលីណា ស៉្បា និងសាទ្បន ជាហាងថែរក្សាសម្រស់ដ៏ល្បីឈ្មោះមួយ ដែលបានបើកដំណើរអស់រយៈពេល៦ឆ្នាំមកហើយ និងបានផ្លាស់ប្តូរប៊្រេនថ្មី មកជាបេលីណា ក្នុងឆ្នាំ២០២២ ដែលមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់មិនគួរអោយជឿ។ អ្វីដែលរឹតតែពិសេស នៅថ្ងៃនេះហាងបេលីណាស៉្បា និងសាទ្បន បានបើកសម្ពោធសាខាច្បារអំពៅដែលជាសាខាទី៤ ជាផ្លូវការនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ទល់មុខបណ្ណាគា IBC ជិតច្រកចូលបុរីប៉េងហួតបឹងស្នោ ដែលមានទីតាំងស្ថិតនៅ ដីឡូតិ៍ ៦៥ ផ្លូវជាតិលេខ ១ សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សាខាច្បារអំពៅរបស់បេលីណា ស៉្បា និងសាទ្បន ស្ថិតក្នុងតំបន់មានសក្តានុពល មានប្រជាជនរស់នៅច្រើន និងពោពេញដោយអតិថិជនដែលនិយមគាំទ្រសេវាកម្មនិងផលិតផលយីហោ បេលីណា មួយនេះស្រាប់។ ហាងបេលីណា ស៉្បានិងសាទ្បន ផ្តល់ជូននូវផលិតផលស្តង់ដារដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរក្នុងការព្យាបាលមុនជា 100% នោះគឺទឹកជូតបំបាត់មុន បេលីណា និងសេវាកម្មស្តង់ដារជាច្រើនដូចជា៖
សម្រាប់សាខាច្បារអំពៅ ត្រូវបានបំពាក់ជាមួយបរិក្ខាទំនើប និងរចនាបថថ្មី ទាំងរូបរាងអគារ កន្លែងរង់ចាំ សម្រាប់បម្រើអតិថិជនប្រកបដោយផាសុកភាព និងចំណតរថយន្តយ៉ាងធំទូលាយ។
បើតាមអ្វីដែលលោកស្រី ដៀប ចាន់សុភា ម្ចាស់ហាងបេលីណា ស៉្បា និងសាទ្បនសាខាច្បារអំពៅ បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានទិញហ្វ្រេនឆាយយីហោ បេលីណា ព្រោះខ្ញុំដឹងថាយីហោមួយនេះមានអតិថិជនគាំទ្រច្រើនស្រាប់ ពិសេសអតិថិជនក្នុងតំបន់ច្បារអំពៅ បុរីប៉េងហួតបឹងស្នោ និងភោជនីដ្ឋានបាយ័ន។ ខ្ញុំផ្ទាល់ក៏ធ្លាប់ជាអតិថិជនរបស់យីហោមួយនេះកន្លងមកដែរ ទើបខ្ញុំបានឃើញពីស្តង់ដារនៃការផ្តល់សេវាកម្ម ការគ្រប់គ្រងបុគ្គលិកនៅក្នុងហាង និងផលិតផលពិតជាល្អ ទាក់ទាញភ្ញៀវអោយអង្គុយរង់ចាំយ៉ាងច្រើនជារៀងរាល់ថ្ងៃ ទើបខ្ញុំសម្រេចចិត្តទិញហ្វ្រេនឆាយយីហោ បេលីណាមកបើកនៅច្បារអំពៅនេះ”។
លោកស្រី ស្រ៊ុន សុភ័ក្រ្តា អគ្គនាយិកា ម្ចាស់ប៊្រេន បេលីណា បានថ្លៃងថា៖ “ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំពិតជាសប្បាយចិត្ត និងមានមោទកភាពណាស់ ដែលបានបង្កើតផលិតផលព្យាបាលមុនជា100%ដោយខ្លួនឯង និងផ្តល់សេវាកម្មថែរក្សាសម្រស់ស្តង់ដារដែលមានគ្រូបង្វឹកមកពីប្រទេសកូរ៉េ និងជប៉ុន ជូនដល់សុភាពនារី និងសុភាពបុរសទាំងទ្បាយតាំងពីចុងជើងរហូតដល់ចុងសក់។
លោកស្រីបានបញ្ជាក់បន្ថែមថា មូលហេតុដែលលោកស្រីសម្រេចចិត្តបើកលក់ហ្រ្វេនឆាយ ដោយសារមានការសំណូមពរច្រើនពីសំណាក់អ្នកវិនិយោគ ដែលបានមើលឃើញពីសក្តានុពលរបស់យីហោ បេលីណា មានស្តង់ដារសេវាកម្មល្អ ប្រព័ន្ធគ្រប់គ្រងបុគ្គលិកល្អ និងមានភ្ញៀវអង្គុយរង់ចាំទទួលសេវាកម្មច្រើនជារៀងរាល់ថ្ងៃ និងបន្ទាប់ពីប្រកាសលក់ហ្វ្រេនឆាយ ឥលូវនេះលោកស្រីមានអ្នកទិញហ្វ្រេនរហូតដល់៣សាខារួចមកហើយ”។
គួរបញ្ជាក់ផងដែលថាបច្ចុប្បន្នយីហោបេលីណាមានសាខាទាំងអស់ចំនួន៤ទីតាំង គឺសាខាកុមារជាតិ១ កុមារជាតិ២ ផ្លូវ៣១០ និងសាខាច្បារអំពៅផងដែរ។ ដើម្បីអបអរសាទរការបើកដំណើរការហាងបេលីណា ស៉្បានិងសាទ្បន សាខាច្បារអំពៅជាផ្លូវការ អតិថិជនទាំងអស់និងទទួលបានការបញ្ចុះតម្លៃរហូតដល់60%គ្រប់សេវាកម្ម ប្រមូសិនផលិតផល២ថែម១ និងទទួលបានកាដូអនុស្សាវរីយ៍ ជាច្រើនសន្ធឹកសន្ធាប់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 012 822 628៕


