BELTEI គឺជាសាលាអន្តរជាតិឈានមុខគេមួយនៅកម្ពុជា ដែលបានរះលើទឹកដីនេះអស់រយៈពេលជាង ៣២ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន និងបន្តទទួលបានការគាំទ្រឥតរីងស្ងួតពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។ ខាងក្រោមនេះ គឺជាគោលគំនិតដឹកនាំទាំង១៣ ជួយឲ្យ BELTEI អាចឈរជើងលើទីផ្សារបានជាង ៣ទសវត្ស៖
១/. លក្ខខណ្ឌរបស់មនុស្សមាន ៤គឺ៖ សញ្ញាបត្រ សញ្ញាឃើញ ឱកាស និងវាសនា
២/. រៀនមាន ៣គឺ៖ រៀនពីសាលា រៀនពីការងារ និងរៀនដោយខ្លួនឯង
៣/. រៀនធ្វើជាអ្នកដឹកនាំ មុនពេលក្លាយជាអ្នកដឹកនាំ
៤/. ឡើងឋានៈកាន់តែធំ ដាក់ខ្លួនឲ្យកាន់តែទាប អង្គុយឲ្យខ្ពស់ សម្លឹងឲ្យឆ្ងាយ
៥/. សុខភាពរបស់បុគ្គលិក គឺជាទ្រព្យរបស់ក្រុមហ៊ុន
៦/. តួនាទីទាំង ៤ចំណុច របស់អ្នកគ្រប់គ្រងគឺ៖ អ្នកថា អ្នកធ្វើ អ្នកឈរមើល អ្នកវាយតម្លៃ
៧/. គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យ ដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
៨/. គេស្គាល់យើងបាន ដោយសារទង្វើរបស់យើង គេទទួលស្គាល់យើងបាន ដោយសារសមត្ថភាពរបស់យើង
៩/. ការគ្រប់គ្រងមាន ៣គឺ៖ គ្រប់គ្រងខ្លួនឯង គ្រប់គ្រងគ្រួសារ និងគ្រប់គ្រងសង្គម
១០/. ធ្វើមួយ មុនធ្វើទាំងអស់
១១/. ត្រូវបង្រៀនមនុស្សឲ្យចេះរកសត្វពីព្រៃ រកត្រីពីបឹង
១២/. អភិវឌ្ឍចំណេះដឹងខ្លួនឯង អនុវត្តជាក់ស្តែង ឲ្យទាន់សម័យឌីជីថល
១៣/. គោរពពេលវេលា ប្រសិទ្ធភាពការងារ មានគំនិតច្នៃប្រតិដ្ឋ និងមានការទទួលខុសត្រូវខ្ពស់។
គួរជម្រាបផងដែរថា គោលបំណងនៃការបង្កើត សាលា BELTEI អន្តរជាតិ នេះឡើងគឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើតធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះសាលា BELTEI អន្តរជាតិ បានចាប់ផ្តើមពីទីតាំងទី១ រហូតមកដល់បច្ចុប្បន្នមាន ២៦ទីតាំង ដោយអគារសិក្សាទាំងអស់មានកម្ពស់៧ជាន់ទៅ៩ជាន់ និងមានជាន់ក្រោមដីសម្រាប់ធ្វើជា ចំណតកង់-ម៉ូតូ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និង សាងសង់ដោយ ក្រុមហ៊ុន ប៊ែលធីសំណង់ នៃប៊ែលធី គ្រុប៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366