សាខាទី 8 របស់បេលីណាស៉្បា និងសាឡន បើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី 25 ខែកមរា 2024 នេះ ដែលមានទីតាំង ផ្លូវ 1003 ទល់មុខសាលាអន្តរជាតិ Golden Gate Sen Sok សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ពិធីបើកសម្ពោធនេះបានធ្វើឡើងដោយមានការចូលរួមពីស្ថាបនិកលោកស្រី ស្រ៊ុន សុភ័ត្រាដែលជាម្ខាស់ប្រេន បេលីណា ស៉្បានិងសាឡន និងបានចូលរួមកាត់ខ្សែបូរសម្ពោធសាខាថ្មី បេលីណាសាខាសែនសុខ ជាមួយនឹងលោកស្រី យឹម សុផល្លី ដែលជាម្ខាស់សាខាសែនសុខ រួមទាំងសម្ពោធផលិតផលថ្មី Suncreen Belyna ដែលមានការចូលរួមពី លោក Kazunori Kato តំណាងអោយចក្រផលិតផលជប៉ុនផងដែរ។ ហើយក៏មានវត្តមានការអញ្ចើញចូលរួមពី លោក Noh Byong Hui តំណាងអោយរោងចក្រផលិតផលកូរ៉េ ក្នុងការផ្លាស់ប្តូរូបរាងថ្មី ឈុតសាប៊ូកក់សក់បេលីណា ផងដែរ រួមទាំងអ្នកជំនួញ និងអ្នកសិល្បៈយ៉ាងច្រើនកុះករផងដែរ។
-ក្នុងឪកាសនោះផងដែរ លោកស្រី យឹម សុផល្លី បានលើកឡើងថាដើមឡើយនាងខ្ញុំជាអតិថិជនម្នាក់ ដែលតែងតែមកទទួលយកសេវាកម្មនៅបេលីណាជាប្រចាំ។ ដោយឃើញថាប៊្រេនមួយនេះមានឥទ្ធិពលខ្លាំង មានអតិថិជនច្រើនរៀងរាល់ថ្ងៃ មិនថាទោះបីជាមួយរយៈមុនដែលមានវិបត្តិសេដ្ឋកិច្ច ដូចជាកូវិត១៩ក៏ដោយ ក៏ហាងមួយនេះនៅតែអាចឈរជើងបានដល់ពេលបច្ចុប្បន្ន និងបង្កើនសាខាបានកាន់តែច្រើនជាងមុនទៀត។ នោះសបញ្ជាក់អោយឃើញថា ប្រពន្ធ័គ្រប់គ្រង់របស់ហាងគឺស្ដង់ដារ ទាំងការបណ្ដុះបណ្ដាលបុគ្គលិក និងសេវាកម្មទៅកាន់អតិថិជនគឺបានល្អ។ ទើបខ្ញុំសម្រេចចិត្តទិញហ្រ្វេនឆាយ ប៊្រេនបេលីណានេះ ព្រោះខ្ញុំដឹងថាប៊្រេនមួយនេះមានអតិថិជនគាំទ្រច្រើនស្រាប់ ។
-ដើម្បីជាការអបអរសាទរពិធីសម្ពោធជាផ្លូវការនេះផងដែរ ហាងបេលីណាសាខាសែនសុខ មានការបញ្ចុះតម្លៃរហូតដល់៥០%ទៅលើគ្រប់សេវាកម្ម។ និងការជាវជាគូប៉ុងសេវាកម្ម 5ថែម2 និង8ថែម3 ។ សម្រាប់ផលិតផលទិញ 1ថែម1 និងទិញ 2 ថែម 1 ជាច្រើនទៀត។
-គួរបញ្ជាក់ផងដែរថា ហាងបេលីណា ស៉្បានិងសាឡន មាន 7 សាខា រួចមកហើយដែលមានដូចជា សាខាកុមារជាតិ១ កុមារជាតិ២ សាខា៣១០ សាខាច្បារអំពៅ អ៊ីអនម៉លមានជ័យ ទួលទំពូង និងសាខាតាខ្មៅ ហើយ និងជិតបើកសាខាថ្មីផ្សេងទៀតនៅឯសាខាសែនសុខនឹងសាខាផ្លូវ2004 ផងដែរ។
-ហាងបេលីណាស៉្បា និងសាឡនមានបទពិសោធន៍ 8 ឆ្នាំមកហើយ មានសេវាកម្មជាច្រើនដូចជា ផ្នែកម៉ាស្សាមុខឯកទេសបំបាត់មុខមុន 100% ផ្នែកដងខ្លួន ខាត់ស្បែក ជំរុះរោមគ្រប់ប្រភេទ ផ្នែកក្រចក សាឡន តសក់ តរោមភ្នែក ប៉ាក់ផ្លុំចិញ្ចើម បបូរមាត់ អាយឡាញន័រ កក់សក់បំបាត់ស្ដ្រេស ម៉ាស្សាប្រេងនិងផ្នែកជាច្រើនទៀត ព្រមទាំងមានផលិតផលសុទ្ធពីប្រទេសកូរ៉េ និងជប៉ុនផងដែរ។
អ្វីដែលពិសេសេ ចង់ណែនាំអោយស្គាល់ បច្ចេកវិទ្យាថ្មី 4.0 ព្យាបាលមុន ដោយមិនញិចមុន !
ជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ ដែលកែច្នៃពីឱសថ មកធ្វើជាផលិតផល ព្យាបាលមុនយ៉ាងពូកែ ដោយមិនចាំបាច់ញិចមុន! មិនមានប្រតិកម្មក្រហម មិនមានស្នាម និងមិនចាំបាច់ញិចមុន។ ព្យាបាលរាល់បញ្ហាស្បែកមុខមុន ឬមានស្នាម ធ្វើអោយស្បែកស ផ្ចិតរន្ធញើស ទន់រលោង និងស្រស់ស្អាត។
-មិនត្រឹមតែប៉ុណ្ណោះ បេលីណា ស៉្បានិងសាឡន ក៏ត្រៀមបើកសាលាបណ្តុះបណ្តាលផ្នែកសម្ផស្សដែលមានឈ្មោះថា Dr. Salon Academy ដែលមានស្ដង់ដា ក្នុងការបណ្ដុះបណ្ដាល ផ្នែកសាឡន សក់ ក្រចក ប៉ាក់ផ្លុំ តរោមភ្នែក ម៉ាស្សាមុខ និងជំនាញជាច្រើនទៀតដែលអ្នកអាចទុកចិត្តបាន និងបង្រៀនពីគ្រូ ជនជាតិខ្មែរ និង បរទេសផងដែរ។
សំរាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ៖ 016/017 43 0202