ធ្វើការបណ្តើរឆ្លៀតចង់លក់អនឡាញបណ្ដើរ! មកដឹងគន្លឹះធំៗ៥នេះសិន មុនអ្នកធ្វើ បើមិនចង់ដើរផ្លូវខុស
នារី AUTOMAY 13 20241.9 K views

ក្នុងយុគសម័យបច្ចេកវិទ្យានេះ អ្វីៗកាន់តែទំនើប និងជឿនលឿនទៅៗ សូម្បីតែការទិញទំនិញផ្សេងៗក៏មិនពិបាកដើរចេញក្រៅ ក៏អីវ៉ាន់អាចហោះមកដល់មុខផ្ទះបានដែរ ដែលវាពិតជាងាយស្រួលខ្លាំងមែនទែន។ ទន្ទឹមនឹងភាពជឿនលឿននេះផងដែរ មានម្ចាស់អាជីវកម្មអនឡាញមិនតិចទេ ដែលកំពុងសម្ងំកើបលុយ ពីការលក់លើអ៊ីនធើណែតនេះ។ប៉ុន្តែទោះមានអ្នកកើបលុយច្រើនក៏ដោយក្តី ក៏មានអ្នកលក់ខ្លះកំពុងសម្ងំខាតក៏មិនតិចដែរ។

ដូច្នេះហើយថ្ងៃនេះ Business Cambodia សូមលើកយកចំណុចធំៗចំនួន៥ មុនពេលចាប់ផ្តើមទោះកំពុងធ្វើការងារឱ្យគេក៏ឆ្លៀតលក់បាន ដោយក្នុងនោះរួមមាន៖

១. ទឹកចិត្ត៖  វាជាចំណុចសំខាន់បំផុតមួយក្នុងការចាប់ផ្តើមអាជីវកម្មដំបូង​ ព្រោះថាការរកស៊ី ដំបូងៗ ជាអ្នកលក់ថ្មីថ្មោង អ្នកមិនទាន់មាននរណាគេស្គាល់ទាំងអស់ ក្រៅពីអ្នកដែលលក់អីវ៉ាន់ឱ្យអ្នក និងគ្រួសាររបស់អ្នក។ ដូច្នេះហើយវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាសេដ ខ្មាសគេ ព្រោះលក់អត់ដាច់ ហើយចង់បោះបង់វា។ ម្ល៉ោះហើយអ្វីដែលចាប់ផ្តើមដំបូងបំផុតគឺផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ហើយព្យាយាមផ្សាព្វផ្សាយអ្វីដែលកំពុងមាន អ្វីដែលជាផលិតផលរបស់យើង។

1

២. ដើមទុន៖​ ដើមទុនជាជំហានទី២ ដែលសំខាន់បំផុតមួយទៀត ព្រោះក្តីស្រមៃមិនអាចចេញជារូបរាងបានទេ ប្រសិនបើអ្នកមិនមានថវិការដើម្បីចាប់ផ្តើមវា។ ហើយទុននោះទៀតសោត យើងមិនអាចប្រើម្តង​ទាំងអស់បាននោះទេ  យើងត្រូវទុកពាក់កណ្តាលសម្រាប់ទប់ខែដំបូងៗ​ ដែលរកស៊ីខាត។

2

៣. ពេលវេលា៖ ប្រសិនបើបងប្អូនកំពុងធ្វើការពេញម៉ោង ហើយចង់បង្កើតចំណូលបន្ថែម គិតចង់លក់ទំនិញតាមអនឡាញ ដូច្នេះហើយអ្នកត្រូវដឹងថា ការងារពេញម៉ោងរបស់អ្នក ត្រូវបានដកចេញ ៨ម៉ោងក្នុងមួយថ្ងៃ ហើយបើអ្នកចង់លក់អនឡាញទៀត​ អ្នកត្រូវចំណាយពេលយ៉ាងតិច៣ម៉ោងថែមទៀត (ឡាយ ផុសរូប ឆ្លើយតបភ្ញៀវ-ល-) បើអ្នកធ្វើតិច អ្នកមានលិទ្ធិផលតិច​ ហើយធ្វើច្រើនលទ្ធិផលក៏ច្រើនដូចគ្នា។

 ដូច្នេះហើយអ្នកអាចសួរត្រឡប់មកកាន់ខ្លួនឯងវិញ បើអ្នកលក់ អ្នកត្រូវទទួលស្គាល់ថា អ្នកត្រូវកាត់ពេលវេលា៣ម៉ោង ចេញពីគ្រួសាររបស់អ្នក។ ម៉្លោះហើយតើអ្នកអាចលៈបង់បានទេ ហើយមានពេលគ្រប់គ្រាន់ទេ?​

3

៤. ការជ្រើសរើសអ្នកផ្គត់ផ្គង់៖ អ្នកផ្គត់ផ្គង់ចំបាច់ត្រូវតែល្អ ជាដៃគូសហការមានទំនួលខុសត្រូវ​  ទៀងពេលល្អ ព្រោះថា ក្នុងករណីដែលទំនិញមានបញ្ហា យឺត ឬប៉ះពាល់ដល់អ្នកប្រើប្រាស់ គឺអ្នកជាអ្នកលក់ហ្នឹងហើយជាផ្ទៃប៉ះផ្ទាល់ជាមួយអតិថិជន ព្រោះរាល់ពត៌មាន និងសំណួរទាំងអស់ដែលភ្ញៀវឆ្ងល់គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់។​ ដូច្នេះហើយ អ្នកខ្លួនឯងក៏ត្រូវតែច្បាស់ខ្លួនឯង ថាអ្នកផលិតផលដែលអ្នកយកមក មានការណែនាំ និងទទួលស្គាល់ពីស្រសួងពាក់ព័ន្ធយ៉ាងត្រឹមត្រូវដូចគ្នាផងដែរ។

4

៥. ក្រោយពេលលក់៖ ខណៈដែលលក់អនឡាញភាគច្រើន ឱ្យតែភ្ញៀវទិញហើយ មិនខ្វល់អ្វីទាំងអស់ ឆាតសួរភ្ញៀវយកទៅប្រើត្រូវឬអត់ក៏មិនដែលសួរ ស្របពេលអ្នកលក់មួយចំនួនកំពុងសួរអតិថិជនរបស់គេ បង្កើតបានជាទំនាក់ទំនងល្អ រហូតមានអតិថិជនជួយផ្សាយបន្តទៅកាន់អ្នកស្គាល់ទៀតក៏បានដែរ ដែលអ្នកលក់ប្រភេទនេះហើយ ជាអ្នកលក់ដែលជោគជ័យ៕

5

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia