កុំចេះតែហ៊ាន! ត្រូវមើលរឿងធំៗ៣នេះសិន មុនសម្រេចចិត្តខ្ចីលុ.យគេមករកស៊ី  
Kan DaraMARCH 5 20241.3 K views

ខ្ចីលុយធនាគារ ឬខ្ចីលុយអ្នកដទៃ ដើម្បីចេញរកស៊ី វាពុំមែនជាកំហុស ឬជាអ្វីដែលត្រូវខ្មាសគេនោះទេ។ ប៉ុន្តែបើខ្វះការពិចារណាគ្រប់ជ្រុងជ្រោយ អាចបង្កជាបញ្ហាធំ ឬធ្លាក់ក្នុងបំណុលវ័ន្ឌកក៏ថាបាន។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលលោក សំ កុសល ស្ថាបនិក Baksey Media ឲ្យអ្នកគិតសិនមុននឹងសម្រេចចិត្តខ្ចីលុយគេចាប់ផ្តើមអាជីវកម្ម៖

Jj

/. លទ្ធភាពសងត្រឡប់ទៅវិញ

លោកបានលើកឡើងថា មនុស្សមួយចំនួនងាយខ្ចីលុយធនាគារ ហើយជឿជាក់ខ្លាំងថាលុយដែលខ្ចីគេនោះ អាចកសាងចំណូល ឬបង្កើតលុយបន្ថែមទៀត។ ប៉ុន្តែបើងាកមកមើលលក្ខខណ្ឌកម្ចីក្នុងធនាគារវិញ គេអាចនឹងសួរអំពី ចំណូល-ចំណាយ ស្ថានភាពគ្រួសារ បន្ទុក និងតើយើងធ្លាប់មានប្រវត្តិខ្ចីគេដែរឬទេ បូករួមទាំងសំណួរជាច្រើនទៀត ដើម្បីវាស់ស្ទង់លទ្ធភាពសងត្រឡប់ទៅធនាគារវិញ។ ប្រសិនបើលទ្ធភាពក្នុងការសងរបស់យើងមានភាពលំបាក នោះលុះត្រាណាតែដាក់ទ្រព្យបញ្ចាំដែលមានតម្លៃថ្លៃ និងជាប្រភេទប្លង់រឹង។

២/. ខំរកលុយឲ្យអស់លទ្ធភាពសិន

ក្រៅពីលទ្ធភាពសង លោក សំ កុសល បានលើកទឹកចិត្តឲ្យមានគំនិតបង្កើតលុយជាមុនសិន។ ត្រូវសួរខ្លួនឯងមុននឹងចាប់ផ្តើមខ្ចីលុយគេ តើបានប្រើគំនិតទៅរកលុយអស់ចិត្តហើយឬនៅ។ មានអ្នកខ្លះយល់ថា ការខ្ចីលុយគេមានភាពងាយស្រួល មិនចាំបាច់លំបាកខ្វល់ខ្វាយគិតអ្វីច្រើនពេកនោះទេ ប៉ុន្តែអ្នកត្រូវដឹងថា បំណុលជាបន្ទុក ហើយអាចប្រឈមជាមួយបញ្ហាធ្ងន់ធ្ងទៀតក៏អាចថាបាន។

/. គោលដៅចាយ

ក្នុងចំណុចនេះ លោកបានសង្កត់ធ្ងន់ថា វាជាកត្តាសំខាន់ជាងគេ មានអ្នកខ្លះសួរថា ខ្ញុំចង់រកស៊ីមុខរបរនេះឬមុខរបរនោះ ឥឡូវខ្ញុំមានគម្រោងចង់ទិញដីដើម្បីធ្វើមុខរបរហ្នឹង។ ហេតុអ្វីត្រូវទិញដីខណៈពេលដែលអ្នកកំពុងខ្វះលុយ ហើយលុយទាំងនោះជាបំណុលថែមទៀត។ កុំទាន់អាលខ្ចីលុយគេទៅទិញដី ទិញផ្ទះ ឬអ្វីផ្សេង ត្រូវផ្តោតទៅលើការរកស៊ីជាអាទិភាព ព្រោះវាជាប្រភពចំណូលមួយដ៏រឹងមាំបំផុត។

រឿងកាន់តែអាក្រក់ អ្នកខ្លះខ្ចីលុយគេទៅចំណាយលើ Office ទំនើបមានភាពទាក់ទាញដើម្បីឲ្យភ្ញៀវទុកចិត្ត។ អ្នកខ្លះយកលុយទៅទិញវត្ថុធាតុដើមយ៉ាងច្រើនហើយស្តុកទុកចោល ព្រោះតែទីផ្សារមិនទាន់មាន។ នៅពេលអ្នកចាយខុសគោលដៅបែបនេះ លុយដែលខ្ចីគេមកគឺពិបាកសងត្រឡប់ទៅគេវិញណាស់ ព្រោះវាមិនទាន់បង្កើតជាចំណូលមកឲ្យអ្នកជាដុំគំភួននៅឡើយទេ។​

ដូច្នេះកត្តាធំៗនៃការចេញរកស៊ីយូរទៅបាត់បង់អស់ទ្រព្យសម្បត្តិ និងធ្លាក់ក្នុងរណ្តៅបំណុលវ័ន្ឌក គឺដោយសារយើងគិតពីភាពវិជ្ជមានច្រើនពេក និងមើលរំលងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរកំពុងសំងំឈរពីក្រោយ។ ចូរគិតពីលទ្ធភាពសង ហើយត្រូវប្រាកដថាបានប្រើគ្រប់មធ្យោបាយដើម្បីរកលុយ និងចុងក្រោយបើជ្រុលតែខ្ចីលុយគេហើយត្រូវប្រើឲ្យចំគោលដៅ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24

 

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia