មានជំនាញតែខ្វះដើមទុន? ឱកាសមាស បើកភោជនីយដ្ឋាន ចំកណ្តាលទីក្រុងបានភ្លាមៗ

មានក្តីស្រមៃចង់បើកភោជនីយដ្ឋានផ្ទាល់ខ្លួនតែមិនមានដើមទុនគ្រប់គ្រាន់ ឬចង់បើកដែរតែពិបាករកទីតាំងដែលល្អ?  ថ្ងៃនេះយើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូននូវឱកាសក្លាយជាដៃគូអាជីវកម្មផ្តាច់មុខក្នុងការគ្រប់គ្រង និងបើកដំណើរការភោជនីយដ្ឋាននៅចំកណ្តាលទីក្រុងភ្នំពេញដ៏មានសក្តានុពល។ 

ចំពោះដៃគូអាជីវកម្មដែលមានជំនាញគ្រប់គ្រងភោជនីយដ្ឋានច្បាស់លាស់ យើងមានការផ្តល់ជូននូវ អត្ថប្រយោជន៍ជាច្រើនដូចជាទីតាំងល្អៗ និងធំទូលាយដែលយើងមានស្រាប់អបជាមួយហេដ្ឋារចនាសម្ព័ន្ធដែលមានការតុបតែងលម្អ ព្រមទាំងចង្ក្រាន និងសម្ភារៈប្រើប្រាស់សព្វគ្រប់ សម្រាប់បើកដំណើរការភោជនីយដ្ឋានបានភ្លាមៗ ជាពិសេស ផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នកដោយមិនចាំបាច់ត្រូវចំណាយដើមទុនវិនិយោគធ្វើហាងថ្មីឡើយ។​ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចជ្រើសរើសបើកដំណើរការភោជនីយដ្ឋានក្នុងក្តីស្រមៃ ដែលសមស្របនៅនឹងបទពិសោធន៍ ជំនាញ និងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់លោកអ្នកបានថែមទៀតផង។​

1112

ចំពោះអត្ថប្រយោជន៍វិញមានដូចជា៖

. ចាប់ផ្តើមអាជីវកម្មដោយមិនចាំបាច់ត្រូវចំណាយដើមទុនធ្វើហាង

ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងសម្ភារៈផ្ទះបាយ ការតុបតែងលម្អ កន្លែងទទួលទានអាហារ និងមានបុគ្គលិកដែលមានបទពិសោធន៍ ដើម្បីចាប់ផ្តើមអាជីវកម្មបានភ្លាមៗ ដោយទំនុកចិត្ត។ ​

២. ចំណុចទីតាំងល្អ 

ទទួលបានទីតាំងល្អៗ ស្ថិតនៅក្នុងផ្សារទំនើប ចំកណ្តាលទីក្រុង ជាមួយបរិវេណធំទូលាយ ចំណតឡានម៉ូតូងាយស្រួល និងមានអតិថិជនកុះករជាប់លាប់ស្រាប់​។

. សេរីភាពច្នៃប្រឌិតលើអាជីវកម្ម

ចាប់ផ្តើមគំនិតភោជនីយដ្ឋានថ្មីផ្ទាល់ខ្លួនរបស់អ្នក ឬប្រើប្រាស់ម៉ាកយីហោដែលមានស្រាប់របស់យើងសម្រាប់ការផ្លាស់ប្តូរ បរិបទក្នុងហាងបានយ៉ាងរលូន តាមសេចក្តីត្រូវការ។ ​

. ការគ្រប់គ្រងប្រតិបត្តិការពេញលេញ

រក្សាការគ្រប់គ្រងទាំងស្រុងលើប្រតិបត្តិការប្រចាំថ្ងៃនៃអាជីវកម្មដែលអ្នកបានជ្រើសរើស ស្របទៅតាម ចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់លោកអ្នកដោយទំនុកចិត្ត។​តោះមកចាប់ដៃគូជាមួយយើង និងបង្ហាញនូវសក្តានុពលរបស់អ្នក ដើម្បីបង្វែរទេពកោសល្យខាងម្ហូបអាហារដែលអ្នកមាន ទៅជាអាជីវកម្មដែលរីកចម្រើន។ អាចទំនាក់ទំនងទៅកាន់៖  លោក ខៀវ ខេមរា ព័ត៌មានទំនាក់ទំនង និងតេឡេក្រាម៖ +855 67 822 234 ។

1314

គួរបញ្ជាក់ថា នេះគឺជាឱកាសល្អដល់ល្អខ្លាំងមែនទែន សម្រាប់បងប្អូនដែលមានក្តីស្រមៃចង់ក្លាយជាម្ចាស់ភោជនីយដ្ឋាននៅក្នុងទីក្រុងភ្នំពេញ ទោះបងប្អូនដែលគ្មានដើមទុនក៏អាចធ្វើបានដែរ ពោលឱ្យតែមានជំនាញច្បាស់លាស់ព្រមទាំងមានចិត្តស្រលាញ់នឹងមានគោលដៅពិតប្រាកដជាមួយនឹងវិស័យម្ហូបអាហារនេះគឺអាចធ្វើបានហើយ ដូចនេះហើយបងប្អូនដែលចង់ដឹងព័ត៌មានលំអិតជាងនេះក៏ដូចជាចង់ដឹងពីលក្ខខណ្ឌផ្សេងៗដែលធ្វើយ៉ាងណាឱ្យជាប់ជាម្ចាស់ភោជនីយដ្ឋានសូមរួសរាន់ទាក់ទងទៅកាន់លេខទូរស័ព្ទ +855 67 822 234 ៕

1516

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia