ជិះមិនដល់១ម៉ោង! មកស្គាល់កន្លែងស្អាតៗគៀកក្រុង ដែលមានទេសភាពស្អាតមិនចាញ់តាមខេត្ត
Srey NuthFEBRUARY 25 2024814 views

ថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសនៅកន្លែងដែលស្អាតៗ បែបធម្មជាតិចាប់ពីពេលនេះមិនចាំបាច់ចុះទៅតាមខេត្តនោះទេ ដើរតែជាយៗក្រុងយកទៅណាមិនអស់។  បើមិនទាន់បានទៅណា អាចទៅលំហែខួរក្បាល នៅកៀកៗក្រុងទេ ជិះមិនដល់មួយម៉ោងផងដល់ហើយ ។

 

ថ្ងៃនេះ Business Cambodia នឹងលើកយកកន្លែងដើរលេង ៤ កន្លែងនៅកៀកៗក្រុងមានទេសភាពស្អាតបែបធម្មជាតិ៖

 

១.​ Home Chamkar

 

HOME Chamkar គឺ​ជា​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​ចម្ងាយ ២ គីឡូម៉ែត្រ​ពី​កំពង់​ចម្លង​អរិយក្សត្រ។ ក្រៅពី Coffee និង អាហារ Home Chamkar ​មាន​បរិយាកាស​បរិសុទ្ធ​ល្អ ទេសភាព​ស្រស់​បំព្រង អាហារ​ដែល​មាន​អនាម័យ​ខ្ពស់ សេវាកម្ម​ល្អ មាន​កន្លែង​អង្គុយ​ក្បែរ​មាត់​ទឹក មើល​ទេសភាព​ទី​ក្រុង​ភ្នំពេញ​ពី​ត្រើយ​ម្ខាង និង​បាន​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ និង​បន្លែ​ច្រើន​ប្រភេទ​សម្រាប់​ជូន​ភ្ញៀវ​ដែល​បាន​​មក​ស្រស់ស្រូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទាងតាមរយៈpage HOME Chamkar ឬទាក់ទងតាមរយៈលេខទូរស័ព្ទ  ០១៧​ ៩៣៧ ៧០០៨/០១០ ២៦៦ ០០៨។

 

២. Amarak Farm កសិដ្ឋាន អមរៈ

 

កសិដ្ឋាន អមរៈ មានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅទីនោះមានសេវាកម្មមួយគ្រប់យ៉ាងដូចជាទីតាំង BBQ and picnic , ហាងកាហ្វេ , អាគារ និង បន្ទប់ស្នាក់នៅ  ហាងហែលទឹក, ស្ទួចត្រី, ជិះកង់ សួនកុមារ , តារាងបាល់, រោងបន្លែដាំដុះ, ការបង្រៀនបច្ចេកទេសដាំដុះ និងបោះតង់ ជាដើម  ហើយអាហារមានបែបអ៊ឺរ៉ុប និងបែបខ្មែរ ផងដែរ។  សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈ Page Amarak Farm កសិដ្ឋាន អមរៈ ឬទាក់ទងតាមលេខទូរស័ព្ទ​​ ០៩៧ ៩៧៩ ៧៧៦៧។

 

៣.ភោជនីដ្ឋាន ជំនោរកោះនរា

 

ជំនោកោះនរា គឺមានបរិយាកាសបែបធម្មជាតិ ដែលនេះគឺទីតាំងល្អបផុតសម្រាបការជួបជុំ ។ ភោជនីដ្ឋាន នេះមានទីតាំងស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រសិនបើលោកអ្នកចង់បានព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៦៩ ៣៣៦ ៩៦៩ ឬតាមរយៈpage ភោជនីដ្ឋាន ជំនោរកោះនរា។

 

៤. ព្រឹក្សារ

 

ភោជនីយដ្ឋាន ព្រឹក្សា មានទីតាំងនៅជាយក្រុងភ្នំពេញ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជិតរោងចក្រ Tiger រាជធានីភ្នំពេញ ជិះតែ១០នាទីពីបុរីប៉េងហួតបឹងស្នោរ​។ នៅទីនោះ មានបរិយាកាសបរិសុទ្ធ មានដើមឈើតូចធំ អមជុំវិញ កញ្ចុះនីមួយៗមានតូចមានធំ ទៅតាមតម្រូវការរបស់បងប្អូន។ សម្រាប់បងប្អូនចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៦៨/០៧០/០៨៩ ៦៨៨ ៨២៧ និងតាមរយៈផេកផ្លូវការរបស់ ព្រឹក្សា - PREUK SA ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia