បច្ចេកវិទ្យាកាន់តែទំនើបវាអាចជួយសម្រួលដល់ការរស់នៅរបស់មនុស្សនូវរឿងជាច្រើន។ យ៉ាងណាមិញបច្ចេកវិទ្យានេះក៏អាចជាអាវុធមុខពីរពោលគឺទោះបីជាវាជួយសម្រួលយើងនៅក្នុងជីវិតរស់នៅនិងការងារពិតមែនប៉ុន្ដែវាក៏ផ្ដល់ផលអវិជ្ជមានមកដល់យើងផងដែរ។
បច្ចេកវិទ្យាAI បច្ចុប្បន្នអាចធ្វើកាងារនិងសម្មភាពមួយចំនួនធំជំនួសមនុស្សហើយក្នុងនោះគេក៏អាចប្រើប្រាស់AI ក្នុងការធ្វើសំលេងឲ្យដូចទៅនឹងលេងសាច់ញាតិនិងមិត្តភក្ដិរបស់អ្នកបាន។ ទាក់ទងនឹងការប្រើប្រាស់AI ដើម្បីបង្កើតសំលេងឲ្យដូចអ្នកដទៃនេះវាក៏ជាហានិភ័យដល់មនុស្សពោលគឺទាក់ទងនឹងការឆបោកលុយព្រោះជនខិលខូចអាចប្រើប្រាស់វាដើម្បីឆបោកលុយរបស់អ្នកបាន។
ជាក់ស្ដែងបើយោងតាមការចុះផ្សាយCTV News របស់ប្រទេសកាណាដាបានឲ្យដឹងថាមានមនុស្សម្នាក់ឈ្មោះSam រស់នៅខេត្ត Ortario ប្រទេសកាណាដាត្រូវបានគេឆបោកលុយអស់៨ពាន់ដុល្លារដោយជនខិលខូចបានប្រើប្រាស់AI បន្លំធ្វើជាមិត្តភក្ដិរបស់គាត់ហើយមកសុំខ្ចីលុយរបស់គាត់។
លោក Sam បានឲ្យដឹងថាលោកត្រូវបានគេបោកលុយអស់៨ពាន់ដុល្លារដោយសារគេប្រើបច្ចេកវិទ្យាបន្លំជាសំលេងមិត្តរបស់គាត់។ គាត់ថាមានថ្ងៃមួយនោះមានមានមនុស្សម្នាក់បានហៅទូរស័ព្ទមកកាន់គាត់ដោយបញ្ជាក់ថាជាមិត្តភក្ដិគាត់ម្នាក់ដែលនឹងមានគម្រោងទៅស្ទូចត្រីជាមួយគ្នា។ អ្នកដែលcallមកបន្លំធ្វើជាមិត្តរបស់លោកបានប្រាប់លោកថាគាត់ត្រូវបានប៉ូលីសចាប់ខ្លួនដោយសារតែនិយាយទូរស័ព្ទអំឡុងពេលបើកបរ ហើយត្រូវបង់លុយ៨ពាន់ដុល្លារដើម្បីឲ្យប៉ូលីដោះលេងឲ្យមានសេរីភាពវិញ។
មិនតែប៉ុណ្ណោះលោក Sam ក៏ទទួលបានការហៅទូរស័ព្ទពីមនុស្សម្នាក់ទៀតប្រាប់គាត់ថាជាមេធាវីមិត្តភក្ដិរបស់គាត់ដូច្នេះលោក Samក៏ជឿហើយឲ្យបានឲ្យលុយ៨ពាន់ដុល្លារដើម្បីជួយមិត្តភក្ដិឲ្យមានសេរីភាព។ យ៉ាងណាមិញពេលមិត្តភក្ដិគាត់នៅតែបន្តសុំខ្ចីលុយជាបន្តបន្ទាប់លោក Samក៏មានចម្ងល់ដូច្នេះគាត់ក៏សម្រេចចិត្តហៅទូរស័ព្ទទៅសួរមិត្តភក្ដិគាត់បញ្ជាក់ តែពេលលោកហៅទូរស័ព្ទទៅមិត្ត បែរជាមិត្តរបស់គាត់បានប្រាប់ថាមិនមែនជាគាត់ឡើយហើយគាត់ក៏មិនដឹងរឿងហ្នឹងដែរ។ នៅពេលនោះហើយទើបលោកដឹងថាលោកត្រូវបានគេបោក។ ត្រង់នេះលោកក៏បានបញ្ជាក់ផងដែរថាខិលឆបោកប្រើប្រាស់បច្ចេកវិទ្យាAI ឬclone ធ្វើសំលេងមិត្តភក្ដិរបស់គាត់ដើម្បីឆបោកលុយគាត់។
ជុំវិញបញ្ហាឆបោកលុយរបស់លោក Sam ខាងលើនេះមិនមែនគ្រាន់តែកើតមាននៅប្រទេសគេទេ តែប្រទេសកម្ពុជាយើងក៏អាចនឹងកើតមានដែរព្រោះបច្ចេកវិទ្យាគឺអាចប្រើប្រាស់គ្រប់ទីកន្លែងទាំងអស់។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន ជាពិសេសបើមានគេឆាតជាសំលេងសុំខ្ចីលុយឬធ្វើរឿងអ្វីពាក់ព័ន្ធនឹងលុយ សូមកុំទាន់ជឿលឿនពេក ព្រោះអាចមានគេប្រើបច្ចេកវិទ្យាបន្លំជាសំលេងមិត្តនិងសាច់ញាតិរបស់អ្នក។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើនោះគឺអ្នកត្រូវខលទៅមិត្តភក្ដិឬសាច់ញាតិរបស់អ្នកដើម្បីសួរនិងបញ្ជាក់ថាតើពិតជាបានឆាតសុំខ្ចីលុយឬធ្វើរឿងអ្វីពាក់ព័ន្ធនឹងលុយឬអត់៕


