ការប្រើប្រាស់ទូរស័ព្ទរាល់ថ្ងៃ នៅក្នុងយុគសម័យឌីជីថលអ្នកអាចប្រឈមហានិភ័យត្រូវជនខិលខូចអាចនឹងធ្វើការ hackចូលទូរស័ព្ទរបស់អ្នកហើយក៏អាចhack កុងធនាគាររបស់អ្នកយកលុយគ្មានសល់ប្រសិនបើប្រើទូរស័ព្ទដោយមិនបានប្រុងប្រយ័ត្ន។
ខាងក្រោមនេះគឺជាសកម្មភាពដែលអ្នកគួរចៀសដាច់ខាតបើមិនចង់គេឲ្យគេhack ចូលទូរស័ព្ទនិងhack កុងធនាគាររបស់អ្នក។
១. កុំចុចលើLinkក្លែងក្លាយ
ពេលខ្លះជនខិលខូចបន្លំធ្វើជាធនាគារផ្ញើសារមកកាន់ផងប្អនដោយផ្ញើសារមកទូរស័ព្ទឬបណ្ដាញសង្គមផ្សេងៗ ដោយនិយាយថា” គណនីធនាគារត្រូវបានblock” ហើយតម្រូវឲ្យអ្នកចូលបំពេញលេខសម្ងាត់។ ត្រង់នេះបើអ្នកចុចLink ហើយបំពេញលេខសម្ងាត់និងព័ត៌មានផ្ទាល់ខ្លួននោះគេនឹងអាចhack ចូលកុងធនាគាររបស់អ្នក។
២. Download App ក្លែងក្លាយ
ប្រសិនបើអ្នកdownload App ចេញវេបសាយមិនផ្លូវការ ពីTelegram link គឺFile APK ក្រៅពីAppstore និងPlaysore ក៏ប្រឈមហានិភ័យដែរព្រោះApp ទាំងនោះលួចRecord screen, លួចលេខOTP ដែលធ្វើឲ្យhacker អាចhackទូរស័ព្ទរបស់អ្នកបាន។
៣. ប្រើប្រាស់Wi-Fi សាធារណៈដោយគ្មានការការពារ
ពេលអ្នកបើកApp ធនាគារដោយប្រើWi-Fi សាធារណៈដោយគ្មានលេខសម្ងាត់នោះ ក្រុមhackers អាចធ្វើការលួចទិន្នន័យរបស់អ្នកបាន។
៤. ចែករំលែកលេខ OTP
ការចែករំលែកលេខOTP ទៅឲ្យអ្នកផ្សេងគឺជាចំណុចគ្រោះថ្នាក់បំផុតព្រោះលេខ OTP គឺជាទ្វារចុងក្រោយដែលអនុញ្ញាតឲ្យក្រុមhacker អាចhackចូលទូរស័ព្ទឬកុងធនាគាររបស់អ្នកបាន។ មិនថាអ្នកណាសុំលេខOTP របស់អ្នកសូមកុំឲ្យគេឲ្យសោះ។
៥. ការដាក់លេខសម្ងាត់ខ្សោយពេក៖ មិនថាគណនីបណ្ដាញសង្គមឬគណនីធនាគារនោះទេ អ្នកមិនត្រូវដាក់លេខសម្ងាត់ដែលខ្សយពេលទេ។ ឧទាហរណ៍ដាក់លេខសម្ងាត់ 12345, ដាក់ថ្ងៃខែឆ្នាំកំណើតឬលេខទូរស័ព្ទអាចធ្វើឲ្យhacker អាចទាយដឹងនិងងាយស្រួលhack។
ចំណុចទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើគឺជារឿងដែលអ្នកត្រូវចៀសវាង ហើយដើម្បីការពារកុំឲ្យគេhack អ្នកត្រូវតែចៀសវាងធ្វើសកម្មភាពទាំងនេះដាច់ខាត៕


