ដំណឹង! ទូតកម្ពុជាប្រចាំប្រទេសបារាំង ប្រាប់អ្នកដំណើរគួរចៀសវាងឆ្លងកាត់ប្រទេសថៃ ខ្លាចជួបបញ្ហាធ្ង.ន់ធ្ងរ ៤នេះ
ធី ស្រីល័ក្ខDECEMBER 18 2025233 views

យោងតាមលិខិតផ្លូវការរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានជូនដំណឹងដល់អ្នកដំណើរឱ្យបានជ្រាបថា អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖

  • ការសួរសំណួររាប់សិបម៉ោង
  • ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ
  • ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា
  • បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល ។
  •  

    លិខិតដដែលបានបញ្ជាក់បន្តទៀតថា នៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ ដូច្នេះដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។

     

    ដោយឡែកក៏មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អ ប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ។ បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍នៃការធ្វើដំណើរ។

    ២៣២៤

    គួរជម្រាបថា កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia