ជាដំណឹងរីករាយមួយសម្រាប់ប្រជាជនខេត្ដបាត់ដំបង ខណៈខេត្ដដ៏មានសក្ដានុពលមួយនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតម្សៅកាល់ស្យូមធុនធ្ងន់ ម្សៅកាល់ស្យូមអ៊ីដុកស៊ីត និងម្រៅបៀកជញ្ជាំងផ្ទៃខាងក្នុង និងក្រៅ។ ដោយរោងចក្រថ្មីនេះគឺ មានទីតាំងស្ថិតនៅភូមិអំពិលជួង ឃុំមានជ័យ ស្រុកសំឡូត ខេត្ដបាត់ដំបង។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា រោងចក្រខាងលើនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន សៀវធាន មេធៀរៀល ថេកណឡជី ឯ.ក (XIAOTIAN MATERIAL TECHNOLOGY CO., LTD.) ដែលមានទុនសរុប ៦.២ លានដុល្លារ។ នៅពេលបើកដំណើរការរោងចក្រខាងលើក៏ផ្ដល់ឱកាសការងារចំនួន ៦០ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។
គួររំលឹកផងដែរថា ក្នុងរយៈពេល ១ ឆ្នាំ២០២៥ កន្លងទៅនេះ ខេត្ដបាត់ដំបងទទួលបានគម្រោងវិនិយោគសរុបចំនួន ៣ ៕




