សម្រាប់អ្នកដែលកំពុងសម្លឹងមើលឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាក្នុងឆ្នាំ ២០២៦ នេះ ទីផ្សារការងារបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។ ខាងក្រោមនេះ គឺជាប្រាក់ខែរបស់បុគ្គលិកធនាគារ តាមមុខតំណែងនីមួយៗគិតជាមធ្យម យោងតាមរបាយការណ៍ពីក្រុមហ៊ុនជ្រើសរើសបុគ្គលិកក្នុងស្រុក និង Salary Explorer៖
១/. កម្រិតដំបូង៖ សម្រាប់និស្សិតទើបបញ្ចប់ការសិក្សា ឬអ្នកមានបទពិសោធន៍តិចជាង ២ ឆ្នាំ៖
- ភ្នាក់ងារបេឡាករ / ភ្នាក់ងារសេវាអតិថិជន: $៣០០ - $៥០០
- មន្ត្រីឥណទាន / មន្ត្រីទំនាក់ទំនងអតិថិជន: $៣៥០ - $៦០០ (អាចមានប្រាក់លើកទឹកចិត្តបន្ថែម លើប្រាក់ខែគោល)
២/. កម្រិតមធ្យម៖ សម្រាប់អ្នកមានបទពិសោធន៍ពី ៣ ទៅ ៥ ឆ្នាំ។
- មន្ត្រីជាន់ខ្ពស់: $៦០០ - $១,២០០
- ប្រធានក្រុម ឬអនុប្រធានផ្នែក: $៨០០ - $១,៥០០
៣/. កម្រិតគ្រប់គ្រង
- ប្រធានផ្នែក: $១,៥០០ - $៣,០០០
- នាយកសាខា: $២,០០០ - $៤,០០០+ (អាស្រ័យលើទំហំសាខា)
- ថ្នាក់ដឹកនាំជាន់ខ្ពស់: $៥,០០០ ឡើងទៅ
យ៉ាងណាមិញ ប្រាក់ខែគឺអាស្រ័យទៅលើចំណេះដឹង បទពិសោធន៍ និងក្រុមហ៊ុនដែលអ្នកធ្វើការ។ ក្រៅពីប្រាក់ខែ បុគ្គលិកធនាគារអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់ខែទី ១៣ និងប្រាក់បន្ថែមជាពិសេស, ប្រាក់បំណាច់អតីតភាព, ការធានារ៉ាប់រងសុខភាព, សេវាកម្មឥណទានពិសេសសម្រាប់បុគ្គលិក និងប្រាក់ឧបត្ថម្ភសាំងជាដើម។
គួរជម្រាបផងដែរថា សម្រាប់ឆ្នាំ ២០២៦ ធនាគារ វីង នឹងផ្តល់ឱកាសជាបុគ្គលិកកម្មសិក្សាចំនួនប្រហែល ៥០០នាក់។ សម្រាប់ប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី ១២ ឬក៏យុវជន យុវនារី ដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមកម្មវិធីនេះ បងប្អូនត្រូវតែត្រៀមប្រវត្តិរូបសង្ខេបមួយ រួចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈ Facebook page Wingers Life and Careers ឬតេឡេក្រាម 017 989 164 ជាពិសេសការដាក់ពាក្យនេះមិនតម្រូវឲ្យគិតថ្លៃសេវាឡើយ។
គួរជម្រាបផងដែរថា ធនាគារ វីង បានសម្រេចការលូតលាស់ដ៏អស្ចារ្យ និងបានបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមដ៏ធំទូលាយបំផុតនៅប្រទេសកម្ពុជា ដោយមានសាខាចំនួន ២៣, មានភ្នាក់ងារជាង ១១,០០០ កន្លែង, គាំទ្រអាជីវកម្មខ្នាតតូចនឹងមធ្យមជាង ១៧០,០០០ និងបានផ្តល់សេវាកម្មជាច្រើនដូចជា សេវាសន្សំ, កម្ចីគ្រប់ប្រភេទ, ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិជាដើម រួមទាំងមានសេវាកម្មជាង ១០០ ប្រភេទក្នុងអេបធនាគារ វីង។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 999 989៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



