ចង់ធ្វើ.ការខាងធនាគារទេ? នេះជាប្រា.ក់ខែ បុគ្គលិកធនាគារខ្មែរ តាមមុខតំណែងនីមួយៗ ក្នុងឆ្នាំ២០២៦
Kan DaraFEBRUARY 4 202622.5 K views

យោងតាមការប៉ាន់ស្មានពីស្ថាប័នទិន្នន័យអន្តរជាតិដូចជា World Salaries និង Paylab រួមជាមួយរបាយការណ៍ទីផ្សារការងារក្នុងស្រុក បានបង្ហាញថាប្រាក់បៀវត្សរ៍ក្នុងវិស័យធនាគារនៅកម្ពុជាមានការកើនឡើងចន្លោះពី ៥% ទៅ ១០% ជាប្រចាំឆ្នាំ។ ខាងក្រោមនេះគឺជា ប្រាក់ខែគិតជាមធ្យមក្នុងឆ្នាំ ២០២៦ សម្រាប់បុគ្គលិកធនាគារ តាមមុខតំណែងនីមួយៗ៖

 

១/. បុគ្គលិកផ្នែក (Teller) ទទួលបានប្រាក់ខែចាប់ពី ៦៧៥,០០០ រៀល ដល់ ២,១៥០,០០០ រៀល និងប្រាក់ខែគិតជាមធ្យម ១,៣៨០,០០០ រៀល (ប្រហែល ៣៤០ដុល្លារ)។ ចំពោះលក្ខណៈការងារគឺ ទទួល និងផ្ទេរប្រាក់ អាចទំនាក់ទំនងជាមួយអតិថិជនប្រចាំថ្ងៃ។

 

២/. បុគ្គលិកផ្នែក (Bank Clerk) ទទួលបានប្រាក់ខែចាប់ពី ៥៥៧,០០០ រៀល ដល់ ១,៩៣០,០០០ រៀល និងប្រាក់ខែគិតជាមធ្យម ១,២១០,០០០ រៀល (ប្រហែល ៣០០ដុល្លារ)។ ចំពោះលក្ខណៈការងារ រៀបចំឯកសារហិរញ្ញវត្ថុ បំពេញទម្រង់ និងកត់ត្រាប្រតិបត្តិការនានា។

 

៣/. មន្រ្តីឥណទាន (Loan Officer/Credit Officer) ទទួលបានប្រាក់ខែចន្លោះពី ១,៥០០,០០០ រៀល ដល់ ២,៨០០,០០០ រៀល ($៣៧០ - $៦៩០)។ ចំពោះលក្ខណៈការងារគឺ ពិនិត្យឯកសារអតិថិជន ពិភាក្សាឥណទាន និងតាមដានការសងប្រាក់។

 

៤/. អ្នកវិភាគឥណទាន (Credit Analyst) ទទួលបានប្រាក់ខែប្រហែល ២,៥០០,០០០ រៀល ដល់ ៤,២០០,០០០ រៀល ($៦២០ - $,០៤០)។ លក្ខណៈការងារគឺ វិភាគសមត្ថភាពបង់ប្រាក់របស់អតិថិជន និងធ្វើរបាយការណ៍សុវត្ថិភាពឥណទាន។

 

៥/. ជំនួយការប្រធានសាខា៖ ទទួលបានប្រាក់ខែចាប់ពី ៣,២០០,០០០ រៀល ដល់ ៥,០០០,០០០ រៀល ($៧៩០ - $,២៤០)។ លក្ខណៈការងារគឺ ជួយគ្រប់គ្រងប្រតិបត្តិការសាខា និងដឹកនាំបុគ្គលិក។

 

៦/. ប្រធានសាខា៖ ទទួលបានប្រាក់ខែចន្លោះពី ៦,០០០,០០០ រៀល ដល់ ១១,០០០,០០០ រៀល ($,៤៨០ - $,៧២០)។ ចំពោះលក្ខខណ្ឌការងារគឺ គ្រប់គ្រងសាខាទាំងស្រុង ដោយត្រូវធ្វើរបាយការណ៍ទៅកាន់ស្នាក់ការកណ្តាល។

 

យ៉ាងណាមិញ ប្រាក់ខែគឺអាស្រ័យទៅលើចំណេះដឹង បទពិសោធន៍ និងក្រុមហ៊ុនដែលអ្នកធ្វើការ។ ក្រៅពីប្រាក់ខែ បុគ្គលិកធនាគារអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់ខែទី ១៣ និងប្រាក់បន្ថែមជាពិសេស, ប្រាក់បំណាច់អតីតភាព, ការធានារ៉ាប់រងសុខភាព, សេវាកម្មឥណទានពិសេសសម្រាប់បុគ្គលិក និងប្រាក់ឧបត្ថម្ភសាំងជាដើម។

 

គួរជម្រាបផងដែរថា បច្ចុប្បន្នធនាគារខ្មែរ វីង (Wing Bank) កំពុងជ្រើសរើសបុគ្គលិកជាច្រើនរូប។ ប្រសិនបើបងប្អូនមានតម្រូវការ អាចចូលទៅកាន់ Careers at Wing Bank ដើម្បីស្វែងយល់ពីមុខតំណែងនីមួយៗ និងដាក់ពាក្យ។ ក្នុងនោះ ធនាគារ វីង បានសម្រេចការលូតលាស់ដ៏អស្ចារ្យ និងបានបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមដ៏ធំទូលាយបំផុតនៅប្រទេសកម្ពុជា ដោយមានសាខាចំនួន ២៣, មានភ្នាក់ងារជាង ១១,០០០ កន្លែង, គាំទ្រអាជីវកម្មខ្នាតតូចនឹងមធ្យមជាង ១៧០,០០០ និងបានផ្តល់សេវាកម្មជាច្រើនដូចជា សេវាសន្សំ, កម្ចីគ្រប់ប្រភេទ, ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិជាដើម រួមទាំងមានសេវាកម្មជាង ១០០ ប្រភេទក្នុងអេបធនាគារ វីង។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 999 989

 

Screenshot 2026 02 04 at 11.12.44 in the Morning Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia