ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក
Daneth MechNOVEMBER 6 2025

ធនាគារ វីង បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិក ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ក៏ដូចជាជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ ប្រាក់រៀលខ្មែរ។

ព្រឹត្តិការណ៍ដ៏គួរឱ្យសាទរនេះ បាននាំមកនូវធនាគារិកជាង ៥០០ នាក់ មកពីទូទាំងប្រទេសកម្ពុជា ឱ្យមកជួបជុំគ្នានៅខេត្តកែប។

ក្រោមប្រធានបទ «ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» អ្នកចូលរួមមានជម្រើសពីរប្រភេទ៖ ការជិះកង់កម្សាន្តចម្ងាយ ១៦.៥ គីឡូម៉ែត្រ ដែលផ្ដល់ឱកាសរីករាយនឹងសម្រស់ទេសភាពនៃខេត្តកែប និងការប្រណាំងចម្ងាយ ៣០ គីឡូម៉ែត្រ សម្រាប់អ្នកជិះកង់ដែលមានបទពិសោធន៍ច្រើន។

Photo 2025 11 06 11 27 16

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះមិនត្រឹមតែលើកកម្ពស់ការ​រស់នៅប្រកបដោយ​ផាសុខភាព និងពង្រឹងស្មារតីសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះហិរញ្ញវត្ថុប្រកបដោយចីរភាព និងការប្រើប្រាស់រូបិយប័ណ្ណជាតិ គឺប្រាក់រៀលខ្មែរ ផងដែរ»

លោក ហោ ប៊ុនថែ បានបន្ថែមថា៖ «នៅធនាគារ វីង យើងជឿជាក់យ៉ាងមុតមាំថា ការរីកចម្រើនពិតប្រាកដកើតឡើងបានតាមរយៈកិច្ចសហការគ្នា។ ព្រឹត្តិការណ៍ថ្ងៃនេះគឺជាភស្តុតាងបញ្ជាក់ពីសារៈសំខាន់នៃភាពរួបរួម ក្នុងការកសាងអនាគតហិរញ្ញវត្ថុមួយប្រកបដោយបរិយាបន្ន និងភាពរឹងមាំសម្រាប់ប្រទេសកម្ពុជា»

ការចូលរួមយ៉ាងសកម្មរបស់ធនាគារ វីង ក្នុងព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំមួយ។ តាមរយៈការកៀរគរបុគ្គលិករបស់ខ្លួនឱ្យចូលរួមក្នុងការជិះកង់នេះ ធនាគារ វីង បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សមាគមធនាគារនៅកម្ពុជា ដើម្បីលើកទឹកចិត្តដល់កិច្ចសហការរវាងធនាគារ ស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងមានស្មារតីទទួលខុសត្រូវលើផ្នែកបរិស្ថានកាន់តែប្រសើរ។

 Photo 2025 11 06 11 27 17 (2)

Photo 2025 11 06 11 27 17

ព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិក ក៏ជាផ្នែកមួយដ៏សំខាន់នៃគំនិតផ្តួចផ្តើមហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ សមាគមធនាគារនៅកម្ពុជា ដែលលើកទឹកចិត្តធនាគារ ដៃគូរដ្ឋាភិបាល និងភ្នាក់ងារអភិវឌ្ឍន៍ឱ្យធ្វើការរួមគ្នាឆ្ពោះទៅរកប្រព័ន្ធហិរញ្ញវត្ថុដែលមាននិរន្តរភាព និងប្រកបដោយបរិយាបន្នជាងមុន។ 

តាមរយៈការចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍សហគមន៍នេះ ធនាគារ វីង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពជាដៃគូ ការអភិវឌ្ឍ និងការទទួលខុសត្រូវរួមគ្នា ដែលទាំងអស់នេះនឹងរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

Photo 2025 11 06 11 27 18

Photo 2025 11 06 11 27 19

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia