នៅដើមឆ្នាំ២០២៦នេះ ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ខណៈបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើង។ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចមិនច្បាស់លាស់ បងប្អូនមិនហ៊ានយកលុយទៅវិនិយោគឬរកស៊ី ធនាគារធំទាំង១០ឲ្យការប្រាក់សន្សំខ្ពស់បំផុត។
ខាងក្រោមនេះគឺជាធនាគារទាំង១០នៅកម្ពុជាដែលផ្ដល់ការប្រាក់សន្សំខ្ពស់បំផុតសម្រាប់គណនីសន្សំមានកាលកំណត់ហើយប្រាក់សន្សំគឺគិតក្នុងមួយឆ្នាំ។
១. ធនាគារ Woori៖ ធនាគារ Woori ផ្ដល់ការប្រាក់សន្សំ៥%សម្រាប់ប្រាក់រៀល និង៤% សម្រាប់ប្រាក់ដុល្លារ
២. ធនាគារ KB Prasac៖ ធនាគារ KB Prasac ផ្ដល់ការប្រាក់សន្សំ៥.៥%សម្រាប់ប្រាករៀល និង៤.៥០%សម្រាប់ប្រាក់ដុល្លារ។
៣. ធនាគារ Shinhan៖ ធនាគារ Shinhan Bank ផ្ដល់ការប្រាក់សន្សំ៤.៨០% សម្រាប់សន្សំអនឡាញជាប្រាក់រៀល និង៤.៣០%សន្សំអនឡាញជាប្រាក់ដុល្លារ
៤. ធនាគារ ប្រៃសណីយ៍កម្ពុជា៖ ធនាគារ ប្រៃសណីយ៍កម្ពជា ផ្ដល់ការប្រាក់សន្សំ៥.៧៥%សម្រាប់ប្រាក់រៀល និង៥.២៥% សម្រាប់ប្រាក់ដុល្លារ។
៥. ធនាគារ ភ្នំពេញពាណិជ្ជ(PPCBank)៖ ធនាគារ PPCBank ផ្ដល់ការប្រាក់សន្សំតាមបណ្ដាញឌីជីថល៥.២០%សម្រាប់ប្រាក់រៀល និង៤.៧០% សម្រាប់ប្រាក់ដុល្លារ
៦. ធនាគារ វីង៖ ធនាគារ វីងផ្ដល់ការប្រាក់សន្សំ៤.៥០%ទាំងប្រាក់ដុល្លារនិងប្រាក់រៀលខ្មែរ។
៧. ធនាគារ Maybank៖ ធនាគារ Maybank ផ្ដល់ការប្រាក់សន្សំ៥%សម្រាប់ប្រាក់រៀលខ្មែរ
៨. ធនាគារ SBI Ly Hour Bank៖ ធនាគារ SBI LY Hour Bank ផ្ដល់ការប្រាក់៥.២៥%សម្រាប់ប្រាក់រៀល និង៤.៧៥%សម្រាប់ប្រាក់ដុល្លារ
៩. ធនាគារហ្វីលីព៖ ធនាគារ ហ្វីលីព ផ្ដល់ការប្រាក់៤%សម្រាប់ប្រាក់ដុល្លារ និង៤.៧៥%ប្រាក់រៀលខ្មែរ
១០. ធនាគារ ស្ថាបនា៖ ធនាគារ ស្ថាបនា ផ្ដល់ការប្រាក់៤%សម្រាប់ប្រាក់ដុល្លារ និង៥% សម្រាប់ប្រាក់រៀល។
សូមបញ្ជាក់ផងដែរថាការសន្សំលុយគឺជារឿងសំខាន់ អ្នកអាចសន្សំដើម្បីមានលុយបម្រុងទុកពេលមានអាសន្ន សន្សំធ្វើជាដើមទុនរកស៊ីនិងវិនិយោគ ធ្វើឲ្យជីវភាពរបស់អ្នកកាន់តែល្អប្រសើរ៕


