កុំឱ្យហួសពេល! សេវាផ្ទេរកម្ចីទិញផ្ទះជាមួយអត្រាការប្រាក់ ៥.៨% ពីធនាគារចិន នឹងបិទបញ្ចប់នៅចុងខែមិថុនា
Bunthoeun KoemMAY 26 2026274 views

សម្រាប់បងប្អូនដែលកំពុងហត់នឿយ និងមានសម្ពាធលើការបង់រំលស់ផ្ទះប្រចាំខែច្រើន ដោយសារតែអត្រាការប្រាក់នៅធនាគារចាស់មានកម្រិតខ្ពស់ឈប់បារម្ភ ខណៈធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បាននិងកំពុងផ្ដល់សេវាកម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានដើម្បីជួយសម្រាលបន្ទុកដល់អតិជនដែលកំពុងជួបប្រទះសព្វថ្ងៃ។

 

ដោយក្នុងនោះ រាល់អតិថិជនដែលផ្ទេរកម្ចីទិញផ្ទះមកកាន់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ក្នុងទំហំទឹកប្រាក់ចាប់ពី ៥០,០០០ ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ថេរត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ ជាមួយរយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

 

·         ផ្ដល់ជូនឥតគិតថ្លៃលើសេវាមេធាវី

·         ផ្ដល់ជូនឥតគិតថ្លៃលើសេវាដាក់បន្ទុក និង ដោះបន្ទុក

·         ផ្ដល់ជូនឥតគិតថ្លៃលើសេវាវាយតម្លៃអចលនទ្រព្យ

 

លើសពីនេះទៅទៀត ធនាគារក៏នឹងផ្តល់ជូនពិសេសនូវសេវាធានារ៉ាប់រងដោយឥតគិតថ្លៃសម្រាប់ឆ្នាំទី១ផងដែរ។ ដូច្នេះការប្តូរមកប្រើប្រាស់សេវាកម្មនេះ គឺជាដំណោះស្រាយដ៏ឆ្លាតវៃក្នុងការកាត់បន្ថយសម្ពាធហិរញ្ញវត្ថុ ព្រោះលោកអ្នកនឹងទទួលបានការទូទាត់ប្រចាំខែទាបជាងមុន តាមរយៈការផ្តល់ជូននូវអត្រាការប្រាក់ដ៏ពិសេសបំផុតពីធនាគារ។

 

Photo 2026 01 28 08 11 27

 

គួររំលឹកផងដែរថា សេវាកម្ម ផ្ទេរកម្ចីទិញផ្ទះ ដែលមានអត្រាការប្រាក់ត្រឹម ៥.៨% របស់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានចាប់ផ្ដើមតាំងពីចុងឆ្នាំ ២០២៥ មកម្ល៉េះ។ យ៉ាណាមិញធនាគារក៏នឹងបិទបញ្ចប់សេវាកម្មនេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខផងដែរ ពោលនៅសល់រយៈពេលប្រមាណ ១ ខែទៀតតែប៉ុណ្ណោះ។ ដូចនេះសម្រាប់បងប្អូនដែលកំពុងមានបន្ទុកចំណាយលើការបង់រំសល់ដែលមានការប្រាក់ខ្ពស់ ហើយចង់ប្ដូរមកប្រើប្រាស់កម្ចីទិញផ្ទះរបស់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch សូមរួសរាន់កុំឲ្យឱកាសចំណេញនេះកន្លងផុតទៅឲ្យសោះ។ ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 095 995 566 / 069 888 722​​ / 095 950 950 / 099 811 107

 

សូមជម្រាបជូនថា ធនាគារចិន (ហុងកុង) លីមីធីត ត្រូវបានបង្កើតឡើងអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ និងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ ក្នុងនោះដែរធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានបើកប្រតិបត្ដិការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ហើយរហូតមកដល់បច្ចុប្បន្ន ធនាគារមួយនេះត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្តង់ដារសេវាកម្មខ្ពស់ មានសុវត្ថិភាព និងទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ៕

 

Photo 2026 01 28 08 17 11

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia