បច្ចុប្បន្នការប្រើប្រាស់សេវាធនាគារជាពិសេសតាមរយៈការប្រើប្រាស់ App ធនាគារប្រសិនបើអ្នកមិនចេះការពារសុវត្ថិភាពចំពោះគណនីធនាគាររបស់អ្នកទេនោះ អ្នកអាចនឹងមានហានិភ័យព្រោះមានជនខិលខូចជាច្រើនតែងតែប្រើប្រាស់គ្រប់មធ្យោបាយដើម្បីយឆបោកលុយរបស់អ្នក។
ទាក់ទងនឹងការឆបោកនេះដែរ ធនាគារ ABA បានកើនរំលឹកថាលេខកូដ OTP ដែលទទួលបានពីសារ SMS, លេខសម្ងាត់ ABA Mobile, លេខកាត 16 ខ្ទង់ និងលេខ CVV របស់លោកអ្នក គឺជាសោសម្ងាត់ដ៏សំខាន់បំផុត។ ដូច្នេះ ដាច់ខាត កុំប្រាប់ ឬចែករំលែកសោទាំងនេះ ជាមួយអ្នកណាម្នាក់ឲ្យសោះ ទោះបីជាពួកគេអះអាងថា ខ្លួនគេជាបុគ្គលិកធនាគារ ABA ក៏ដោយ។
ធនាគារក៏បានបញ្ជាក់ផងដែរថា ធនាគារនឹងមិនស្នើសុំព័ត៌មានទាំងនេះពីអតិថិជនណាម្នាក់ឡើយ។ អ្នកដែលស្នើសុំ គឺសុទ្ធតែជាជនឆបោក។
ដើម្បីសុវត្ថិភាពបន្ថែម សូមបើកមុខងារ "សោមុខ" នៅលើ ABA Mobile របស់អ្នក។ មុខងារនេះ ធានាថា ក្រៅពីអ្នក ដាច់ខាត មិនមានអ្នកណាម្នាក់អាចចូលប្រើគណនីរបស់អ្នកបានឡើយ ទោះបីជាពួកគេស្គាល់លេខគណនី និងលេខសម្ងាត់ PIN របស់អ្នកក៏ដោយ។
ប្រសិនបើអ្នកសង្ស័យថាមានករណីក្លែងបន្លំណាមួយ សូមជូនដំណឹងមក ABA ភ្លាមៗតាមរយៈលេខ 1 800 203 203 (ដោយមិនគិតថ្លៃ នៅក្នុងប្រទេសកម្ពុជា)។ អ្នកក៏អាចទាក់ទងទៅកាន់ នគរបាលជាតិប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមរយៈ www.hotline.police.gov.kh ឬលេខទូរស័ព្ទប្រចាំការ 023 726 822 ដើម្បីរាយការណ៍អំពីករណីឆបោក ឬក្លែងបន្លំ។