អ្នកត្រូវការលុយបន្ទាន់ខ្លាំង អាចប្រើប្រាស់សេវាកម្មផ្ដល់កម្ចីតាមឌីជីថល ដែលមានភាពងាយស្រួល ចំណេញពេលវេលា និងអាចដោះស្រាយបញ្ហាបានរហ័សជាងមុន។ ខាងក្រោមនេះជា ធនាគារធំៗ ៣ ដែលមានផ្ដល់សេវាកម្មកម្ចីតាមទូរស័ព្ទដៃ ដោយបងប្អូនអាចខ្ចីបានភ្លាមៗ ប្រសិនជាបងប្អូនត្រូវការលុយជាបន្ទាន់ ដោយធនាគារទាំងនោះមានដូចជា៖
១/. ធនាគារ Wing៖ អតិថិជនដែលកំពុងប្រើប្រាស់អេប Wing Bank មានតម្រូវការបន្ទាន់ក្នុងការបញ្ចូលលុយទូរសព្ទ ឬប្រើប្រាស់ប្រាក់បន្ទាន់សម្រាប់តម្រូវការផ្សេងៗទៀត អាចប្រើប្រាស់កម្ចីងឌីជីថលឡូន។ ចំពោះលក្ខខណ្ឌ ត្រូវមានអាយុលើស ១៨ឆ្នាំ ជាអ្នកប្រើប្រាស់អេប វីង ដែលដំណើរការធម្មតា និងមានប្រវត្តិខ្ចីប្រាក់ល្អ។ បងប្អូនអាចខ្ចីបានភ្លាមៗពីក្នុងអេប Wing Bank ជាមួយនឹងការអនុម័តភ្លាមៗ មិនតម្រូវឲ្យមានទ្រព្យធានា ហើយបានលុយប្រើប្រាស់រហ័សទាន់ចិត្ត។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩។
២/. ធនាគារ CPBank៖ ធនាគារ CPBank គឺជាធនាគារក្នុងស្រុកដ៏ធំមួយ ជាពិសេសសម្រាប់បងប្អូនដែលត្រូវការឥណទានបន្ទាន់ក៏ស្នើសុំពីធនាគារនេះបានដែរ ដោយលោកអ្នកអាចខ្ចីបានរហូតដល់ទៅ ៥០០ ដុល្លារ ដោយមិនចាំបាច់រៀបចំឯកសារ ដាក់ទ្រព្យធានា ឬរង់ចាំយូរនោះទេ។ លោកអ្នកអាចស្នើតាម CPBank App និងទទួលបានប្រាក់ភ្លាមៗតែម្តង។ ព័ត៌មានលម្អិតសូមបងប្អូនទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៧០ ២០០ ០០២/ ១៨០០ ២០០ ៨៨៨ (ឥតគិតថ្លៃ)។
៣. ធនាគារ អេស៊ីលីដា៖ ធនាគារអេស៊ីលី គឺជាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ។ អ្វីដែលកាន់តែពិសេសនោះ ធនាគារ អេស៊ីលីដា ក៏មានផ្តល់ជូនជម្រើសយ៉ាងងាយស្រួល សម្រាប់អតិថិជនស្នើឥណទានតាមប្រព័ន្ធឌីជីថល នៅអេស៊ីស៊ូភើអេប បានយ៉ាងឆាប់រហ័ស។ជាពិសេសសម្រាប់អតិថិជនដែលបើកប្រាក់បៀវត្ស ជាមួយធនាគារ អេស៊ីលីដា អាចស្នើ "ឥណទានប្រាក់បៀវត្ស" ឬ "ឥណទានបើកប្រាក់បៀវត្សមុន" បានភ្លាមៗ។ អនុម័តតាមឌីជីថលភ្លាមៗ មិនមានបំពេញឯកសារ មិនមានទ្រព្យធានា មិនមានភ្នាក់ងារចុះសិក្សាដល់ទីកន្លែងនោះទេ។ ព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១៥ ៨០០ ១៨២/ ៧០០ ១១១/ ៨០០ ៤០០ ៕


