ចង់ជិះយន្តហោះទៅសៀមរាប ដឹងអត់ថាអស់តម្លៃប៉ុន្មាន? តោះមកដឹងតម្លៃសំបុត្រយន្តហោះ
នារី AUTOOCTOBER 24 202316.7 K views

សម្រាប់លោកអ្នកដែលចង់ធ្វើដំណើរលឿនៗ មិនចង់ចំណាយពេលយូរ ឬប្រិយមិត្តចង់ប្តូររសជាតិថ្មីប្តូរពីជិះម៉ូតូ ជិះឡានរាប់ម៉ោង មកសាកជិះយន្តហោះវិញម្តង ដោយចំណាយពេលធ្វើដំណើរមិនដល់មួយម៉ោងទេពីភ្នំពេញទៅខេត្តសៀមរាប ខណៈតម្លៃសមរម្យ ។

Inflight Meal

Ground Services

បើ​តាម​តម្លៃ​ដែលបានកំណត់​របស់​ក្រុមហ៊ុនCambodia Angkor Air តម្លៃសំបុត្រធ្វើដំណើរពីភ្នំពេញទៅសៀមរាបមានតម្លៃ៩៥ដុល្លារ ហើយតម្លៃអាចធូរ ឬថ្លៃជាងនេះអាស្រ័យលើពេលវេលាដែលបងប្អូនកក់។ សម្រាប់ក្រុមហ៊ុន Bangkok Airlines វិញពីភ្នំពេញទៅទៅ សៀមរាបមានតម្លៃចន្លះពី ២៤០ដុល្លារទៅ ៣៧៥ដុល្លារ ខណៈតម្លៃនេះសម្រាប់មនុស្សចាប់ពីវ័យជំទង់ទៅ។

16df61bce09c48b3d42bd7c80e6bfa9e

Cambodia Angkor Air1

 ទន្ទឹមនឹងនេះដែរតម្លៃអាចថ្លៃ​ឬថោក វាអាស្រ័យលើភាពប្រញាប់របស់បងប្អូន ប្រសិនបើក្នុងករណីបងប្អូនទិញសំបុត្រភ្លាម ហើយចេញដំណើរភ្លាមៗ នោះតម្លៃនឹងមានតម្លៃខ្ពស់ តែបងប្អូនបើកក់ទុកជាមុនក្នុងរយៈវេលាកាន់តែយូរ នោះតម្លៃក៏កាន់តែធូរទៅតាមហ្នឹងដែរ។​

Pg Inflight Service 1

ដើម្បីកក់កន្លែងអង្គុយដ៏ច្រើនសន្ធឹកសន្ធាប់ បងប្អូនអាចធ្វើការទំទាក់ទំទងជាមួយតំណាងចែកចាយទាំងអនឡាញនិងនៅកន្លែងផ្ទាល់ដែលអ្នកងាយស្រួល ឬទូរសព្ទមកកាន់ការិយាល័យនៅភ្នំពេញ : Town Office +(855) 23 426 707 ឬ+(855) 96 631 7948 (ទូរសព្ទដៃ) និងមួយខ្សែរទៀត+(855) 96 631 4579 (ទូរសព្ទដៃ) Airport Office +855 23 862 834 និងខេត្តសៀមរាប : Town Office +855 63965422-23។ សម្រាប់ការចាប់អារម្មណ៍កក់សំបុត្រតាមក្រុមហ៊ុនCambodia Angkor Air វិញសូមបងប្អូនទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖  0968525555៕

Pic 2 Baggages

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia