ធីភីស៊ី ភីហ្សា - The Pizza Cambodia មានគោលបំណងជម្រុញឱ្យមានការប្រើប្រាស់វត្ថុធាតុដើមផលិតនៅក្នុងស្រុកឱ្យបានកាន់តែច្រើននៅលើមុខម្ហូបរបស់ខ្លួន។ ថ្មីៗនេះអ្វីដែលយើងនឹកស្មានមិនដល់នោះគឺ បានដាក់បញ្ជូលប៊ូរ៉ាតាឈីស (Burrata Cheese) ដែលជាផលិតផលនៅក្នុងប្រទេសកម្ពុជាផ្ទាល់បន្ថែមទៀតពីលើមុខម្ហូបចាស់។

រាជធានីភ្នំពេញ— ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖ ថ្ងៃនេះ ធីភីស៊ី ភីហ្សា - The Pizza Cambodia បានប្រកាសដាក់លក់ជាផ្លូវការនូវ ភីហ្សាបេកខិន ប៊ូរ៉ាតាឈីស "Bacon Burrata Cheese Pizza" តាមរយៈការរៀបចំកម្មវិធីមួយនៅសាខារបស់ខ្លួនក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (Aeon Mall 2)។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកសារព័ត៌មាន ព្រមទាំងដៃគូរផ្គត់ផ្គង់ក្នុងស្រុកទាំងពីររូបដែលជាអ្នកនៅពីក្រោយការបង្កើតភីហ្សាដ៏ពិសេសនេះ។ នៅក្នុងឱកាសនោះ ភ្ញៀវកិត្តិយសបានភ្លក្សរសជាតិភីហ្សាថ្មី ហើយបានជក់ចិត្តនឹងរសជាតិ ប៊ូរ៉ាតាឈីសផងដែរ ជាមួយគ្នានេះ ភីស៊ី ភីហ្សា - The Pizza Cambodia និងក្រុមហ៊ុន ខ្មែរ មីលឃី ហ្វ៊ូដ (Khmer Milky Food) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់រួមគ្នា ខណៈពេលដែលតំណាងក្រុមហ៊ុន Khmer Milky Food និងក្រុមហ៊ុន អឹមស៍ ភីក (M's Pig) បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីកិច្ចសហប្រតិបត្តិការរបស់ពួកគេជាមួយម៉ាកសញ្ញាភីហ្សាដ៏ល្បីល្បាញមួយនេះ។

លោក សយ ចាន់ប៊ុណ្ណា ប្រធានរោងចក្រសាច់ជ្រូកកែច្នៃនៃអស្ចារ្យហ្វូត បានមានប្រសាសន៍ថា៖ «យើងជាអ្នកផ្គត់ផ្គង់សាច់ក្រកសាច់ជ្រូកជូន TPC Pizza ស្រាប់ ដូច្នេះសម្រាប់ការផ្គត់ផ្គង់សាច់ជ្រូកបេកខិន (Bacon) គឺយើងយល់ព្រមភ្លាមៗដោយគ្មានរារែក។ វាជារឿងដ៏ប្រសើរក្រៃលែងដែលឱកាសការងារ និងសង្វាក់ផលិតកម្មទាំងនេះត្រូវបានស្ថិតនៅក្នុងដៃរបស់ផលិតករកម្ពុជា។ យើងពិតជាចង់មានវត្តមាននៅលើមុខម្ហូបភីហ្សាបន្ទាប់ទៀត ហើយយើងពិតជាមានក្តីរំភើបចំពោះផលិតផលថ្មីៗដែល TPC Pizza នឹងអភិវឌ្ឍនាពេលឆាប់ៗខាងមុខនេះ»។
សម្រាប់រយៈពេល ៥ សប្តាហ៍ខាងមុខនេះ ទំព័រមុខម្ហូបរបស់ ធីភីស៊ី ភីហ្សា - The Pizza Cambodia នឹងមានវត្តមានភីហ្សាដែលប្រើប្រាស់វត្ថុធាតុដើមសំខាន់ៗទាំងអស់ត្រូវបានផលិតឡើងនៅក្នុងប្រទេសកម្ពុជា។ ភីហ្សាបេកខិន ប៊ូរ៉ាតាឈីស "Bacon Burrata Cheese Pizza" នេះ មានទំហំ ១០ អ៊ីញ ជាប្រភេទម្សៅនំដុតព័ទ្ធជុំវិញដោយឈីសយ៉ាងឈ្ងុយឆ្ងាញ់ លំអដោយ ប៊ូរ៉ាតាឈីស សាច់ជ្រូកបីជាន់បេកខន និងបន្លែស្រស់ៗពីលើ ដោយកាត់ជា ៦ចំណិត ស័ក្តិសមបំផុតសម្រាប់ការចែករំលែក និងជួបជុំគ្នាពី ៣ ទៅ ៤ នាក់។ ប៊ូរ៉ាតាឈីសនេះមានលក្ខណៈទន់ ស្រស់ និងមានស្នូលគ្រីមយ៉ាងខាប់ ជាពិសេសជាងនេះទៅទៀតឈីសត្រូវបានកែច្នៃយ៉ាងសម្រិតសម្រាំងដោយក្រុមហ៊ុន Khmer Milky Food ដោយប្រើប្រាស់ទឹកដោះគោស្រស់ពីកសិដ្ឋាន គិរីសួគ៌ (Kirisu Farm) ក្នុងខេត្តតាកែវ ខណៈដែលសាច់ជ្រូកបីបេកខន ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន M's Pig និងបន្លែស្រស់ៗបានមកពីក្រុមហ៊ុនបន្លែសុវត្ថិភាព KSafe Fresh ដែលសុទ្ធសឹងជាដៃគូរក្នុងស្រុក បន្ថែមពីលើនេះ កសិដ្ឋានចិញ្ចឹមមាន់អេចអឹមស៊ី (HMC) ក៏ជាអ្នកផ្គត់ផ្គង់សាច់មាន់សម្រាប់មុខម្ហូបដទៃទៀតផងដែរ។

ក្រុមហ៊ុន Khmer Milky Food ផលិតឈីសប៊ូរ៉ាតានេះឡើងក្នុងបរិមាណតូចៗ និងមានកម្រិតកំណត់ ប៉ុន្តែការបញ្ជាទិញពី TPC Pizza មានទំហំធំជាងសង្វាក់ផលិតកម្មធម្មតារបស់ខ្លួន។
លោក ស៊ាង សុវណ្ណ អគ្គនាយកនៃក្រុមហ៊ុន ខ្មែរ មីលឃី ហ្វ៊ូដ ឯ.ក បានលើកឡើងថា៖ «ជាទូទៅ យើងផលិត ប៊ូរ៉ាតាឈីសសម្រាប់ផ្គត់ផ្គង់ដល់បណ្តាភោជនីយដ្ឋាន និងសណ្ឋាគារនានាប៉ុណ្ណោះ។ ការចាប់ដៃគូជាមួយខ្សែសង្វាក់ហាងភីហ្សាដ៏ធំនេះ ធ្វើឱ្យផលិតផលរបស់យើងអាចទៅដល់ដៃអតិថិជនបានកាន់តែច្រើនជាងអ្វីដែលយើងអាចធ្វើបានតែម្នាក់ឯង។ យើងសម្រេចចិត្តសហការ ព្រោះ TPC Pizza មានចក្ខុវិស័យដូចយើង គឺចង់រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលឱ្យស្ថិតនៅក្នុងស្រុក ចាប់តាំងពីប្រភពទឹកដោះគោ រហូតដល់ការកែច្នៃចេញជាឈីស ដោយមិនសូវមានក្រុមហ៊ុនធំៗច្រើនទេ ដែលមានការគិតគូរវែងឆ្ងាយបែបនេះ»។

ចាប់តាំងពីការបើកដំណើរការដំបូងមក ធីភីស៊ី ភីហ្សា - The Pizza Cambodia បានខិតខំផ្លាស់ប្តូរទំព័រមុខម្ហូបរបស់ខ្លួនទៅរកការប្រើប្រាស់ផលិតផលពីអ្នកផ្គត់ផ្គង់ក្នុងស្រុកជាបន្តបន្ទាប់ គឺមួយមុខម្តងៗ។
លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅ TPC Pizza បានបញ្ជាក់ថា៖ «ខ្ញុំបានធ្វើការក្នុងវិស័យចំណីអាហារនេះអស់រយៈពេលយ៉ាងយូរណាស់មកហើយ កាលពីមុន ប៊ូរ៉ាតាឈីសដែលមានរសជាតិឆ្ងាញ់ពិសាកម្រិតនេះ គឺពិបាកស្វែងរកនៅក្នុងស្រុកខ្លាំងណាស់។ ប៉ុន្តែបច្ចុប្បន្ន អ្វីៗបានផ្លាស់ប្តូរ ហើយកិច្ចសហការរបស់យើងជាមួយ Khmer Milky Food គឺជាមូលហេតុដែលនាំឱ្យមានវត្តមានឈីសនេះនៅលើភីហ្សារបស់យើង។ ផែនការរបស់យើងគឺជម្រុញឱ្យមុខម្ហូបដែលយើងបម្រើជូនអតិថិជនកាន់តែច្រើនឡើង ហើយត្រូវបានផលិតឡើងនៅក្នុងស្រុកពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំយក ប៊ូរ៉ាតាឈីសមកប្រើប្រាស់នេះ គឺជាជំហានថ្មីចុងក្រោយបង្អស់ ហើយយើងក៏មិនបញ្ឈប់ត្រឹមនេះឡើយ»។

អ្នកផលិតឈីសក្នុងស្រុកដែលមានលទ្ធភាពផ្គត់ផ្គង់ឱ្យម៉ាកសញ្ញាល្បីៗក្នុងស្រុកបាន នោះពួកគេក៏មានសមត្ថភាពអាចឈានទៅចាប់យកឱកាសទីផ្សារធំៗបន្ទាប់ទៀតបានដែរ ហើយវិស័យផលិតទឹកដោះគោក៏នឹងរីកចម្រើនទៅមុខក្នុងជំហានទន្ទឹមគ្នានេះ។ អ្វីដែល ធីភីស៊ី ភីហ្សា - The Pizza Cambodia ចង់បានជាចុងក្រោយ គឺការឃើញបណ្តាក្រុមហ៊ុន និងអាជីវកម្មនៅក្នុងស្រុករបស់កម្ពុជា បញ្ចប់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីជាមួយនឹងកំណើនសេដ្ឋកិច្ចកាន់តែធំធាត់ជាងមុន តាមរយៈការជួយជ្រោមជ្រែង និងគាំទ្រគ្នាទៅវិញទៅមក។

ភីហ្សាបេកខិន ប៊ូរ៉ាតាឈីស (Bacon Burrata Cheese Pizza) ជាមុខម្ហូបពិសេសដែលលក់មានរយៈពេលកំណត់លក់ចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ និងសម្រាប់ការទទួលទាននៅក្នុងហាងតែប៉ុណ្ណោះ។ ហើយយើងមានលក់តែនៅសាខាទាំងប្រាំមួយរបស់ TPC Pizza ក្នុងរាជធានីភ្នំពេញ រួមមាន៖ សាខា អ៊ីអនម៉ល ១ (Aeon Mall Phnom Penh), សាខា អ៊ីអនម៉ល ២ (Aeon Mall SenSok), សាខា អ៊ីអនម៉ល3 (Aeon Mall Mean Chey), សាខាមាត់ទន្លេ (Riverside), សាខាកាល់ម៉ែត (Calmette) និងសាខា កម្ពុជាក្រោម (Kampuchea Krom)។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/TPCPizzaCambodia ៕



