ក្រសួងអប់រំបានប្រកាសអំពីសម័យប្រឡងបាក់ឌុប របស់សិស្សានុសិស្សថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នៅទូទាំងប្រទេសរួចហើយសម្រាប់ឆ្នាំនេះ ដោយកំណត់យកថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣។
នេះបើតាមរយៈសេចក្តីប្រកាសលេខ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩មករា ឆ្នាំ២០១៩ និងចុះហត្ថលេខាអនុម័តដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃនេះទី១១ ខែមេសា ឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ។
សម្រាប់វិញ្ញាសាប្រឡងត្រូវបានកំណត់ជា២គឺ៖
ថ្នាក់វិទ្យាសាស្រ្ត៖ ១. មុខវិជ្ជាជម្រើស ២. ជីវវិទ្យា ៣.គីមីវិទ្យា ៤. ភាសាបរទេស ៥. អក្សរសាស្រ្តខ្មែរ ៦. រូបវិទ្យា ៧. គណិតវិទ្យា។
ថ្នាក់វិទ្យាសាស្រ្តសង្គម៖ ១. មុខវិជ្ជាជម្រើស ២. ប្រវត្តិវិទ្យា ៣. ភូមិវិទ្យា ៤. ភាសាបរទេស ៥. គណិតវិទ្យា ៦. សីលធម៌-ពលរដ្ឋវិជ្ជា ៧. អក្សរសាស្រ្តខ្មែរ។
សំណុំលិខិតចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួមមាន ពាក្យសុំចុះឈ្មោះប្រឡងរបស់បេក្ខជនសំបុត្រកំណើតទ្ធិវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិ និងបង្កាន់ដៃបង់សិទ្ធិប្រឡង។
ដោយឡែកការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅតាមវិទ្យាល័យ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣។
គួរជម្រាបផងដែរថាចំពោះមុខវិជ្ជាជម្រើសទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ក្រសួងនឹងជូនដំណឹងអំពីមុខវិជ្ជាដែលក្រសួងបានជ្រើសរើសធ្វើជាវិញ្ញាសាប្រឡងយ៉ាងយូរ ៦០ថ្ងៃ មុនសម័យប្រឡង។
សូមអានសេចក្តីប្រកាសលេខ១៥៥ អយក.ប្រក ទាំងស្រុងរបស់ក្រសួងអប់រំ យុវជន និងកីឡា៖
អត្ថបទដោយ៖ ពីង ជូអេង