វៀតណាម បង្កើតបានកន្លែងទាក់ទាញភ្ញៀវទេសចរថ្មី និងបានបំបែកកំណត់ត្រារបស់ចិនផងដែរ
Bunthoeun KoemMAY 15 2022595 views

គោលដៅទេសចរណ៍ថ្មីបំផុតរបស់ប្រទេសវៀណាមកំពុងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាក្នុងប្រទេសរបស់ខ្លួន នោះគឺស្ពានកញ្ចក់ថ្មីដែលទើបសង់រួចរាល់ និងត្រូវបានហើយត្រូវបានគេចាត់ទុកជាស្ពានវែងជាគេនៅលើលោក ដោយបានបំបែកកំណត់ត្រាស្ពានកញ្ចក់នៅក្នុងប្រទេសចិនផងដែរ។

យោងតាមការដកស្រង់ពី Euronew ដែលចុះផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ពានកញ្ចក់ថ្មើជើងថ្មីនេះមានឈ្មោះថា Bach Long គឺជាស្ពានអាកាសដែលធ្វើពីកញ្ជក់មានកម្ពស់ ១៥០ ម៉ែត្រ និង មាន​​ប្រវែង ៦៣០​ ម៉ែត្រ។ ស្ពាននេះបានវ៉ាដាច់ស្ពានកញ្ចាក់នៅប្រទេសចិនដែលមានប្រវែងត្រឹមតែ ៤៣០ ម៉ែត្រប៉ុណ្ណោះ។ ស្ពានកញ្ចក់របស់វៀតណាមនេះដែរ គឺស្ថិតនៅក្នុងខេត្ត  Son La ភាគពាយ័ព្យនៃប្រទេស។

ប្រភបដដែលបញ្ជាក់ថា ស្ពាននេះធ្វើឡើងពីកញ្ចក់ដែលមានឈ្មោះថា Tempered មាន ៣ ស្រទាប់ និងមានកម្រាស់ ៤០ មីលីម៉ែត្រហើយអាចផ្ទុកមនុស្សបានរហូតទៅ ៤៥០ នាក់ក្នុងពេលតែមួយផងដែរ។ ក្នុងនោះលោក Hoang Manh Duy ជាអ្នកនាំពាក្យមកពីក្រុមហ៊ុនប្រតិបត្តិការស្ពានបានឱ្យដឹងថា ពេលលលោកអ្នកឈរពីលើស្ពាន លោកអ្នកអាចគយគន់សម្រស់ធម្មជាតិនៅខាងក្រោម

សូមជម្រាបថា បន្ទាប់ពីការធ្លាក់ចុះភ្ញៀវទេសចរ ដោយសារកូវីត១៩ និងបិទប្រទេសអស់រយៈពេលពីរឆ្នាំកន្លងទៅនេះ ប្រទេស វៀណាមកំពុងស្វែងរកការទាក់ទាញភ្ញៀវទេសចរណ៍ត្រឡប់មកវិញ តាមរយៈស្ពានកញ្ចក់នេះ។ ​ក្នុងនោះដែរ អ្នកស្រុក Bui van Thach បានមានប្រសាសន៍ថា “ ខ្ញុំសង្ឃឹមថា ស្ពាននេះនឹងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តជាតិកាន់តែច្រើនមកកាន់តំបន់របស់យើង”

អត្ថបទ៖ ឌឿក ស្រីនុត រតនៈ

808x454 Cmsv2 67227452 1cc3 57e5 B7a0 B3c1f52e2953 6677860

1280x719 Cmsv2 A256b9bc C499 59ee Ae0a 93c0fb4df599 6677860

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia