ពូកែៗណាស់! ក្រៅពីភ្នំពេញ ខេត្ដ ៦ នេះមានសិស្សជាប់និទ្ទេស A ច្រើនជាងគេ
Bunthoeun KoemOCTOBER 30 20244.2 K views

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញនូវលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤។ ដោយក្នុងនោះឃើញថា ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។

 

អ្វីដែលកត់សម្គាល់ក្នុងចំណោមបេក្ខជនដែលជាប់និទ្ទេស A សរុប ២ ២១៦ នាក់នេះរាជធានីភ្នំពេញជាប់ច្រើនជាងគេដោយមាន ៦៩០ នាក់។ បន្ទាប់ពីភ្នំពេញខេត្ដដែលមានបេក្ខជនជាប់និទ្ទេស A លើស ១០០ នាក់រួមមាន៖ ខេត្ដកណ្ដាលមាន ២១៦ នាក់ ខេត្ដសៀមរាបមាន ២២១ នាក់ ខេត្ដតាកែវមាន ១៣៨ នាក់ ខេត្ដបាត់ដំបងមាន ១៣០ នាក់ ខេត្ដព្រៃវែងមាន ១១៧ នាក់ និងខេត្ដកំពង់ចាមមាន ១១៥ នាក់

 

ក្រៅពីនោះខេត្ដកំពតមាន ៧៨ នាក់ ខេត្ដបន្ទាយមានជ័យមាន ៧៤ នាក់ ខេត្ដត្បូងឃ្មុំ ៧០ នាក់ ខេត្ដក្រចេះនិងកំពង់ធំមាន ៥៦ នាក់ ខេត្ដកំពង់ស្ពឺនិងខេត្ដកំពង់ឆ្នាំងមាន ៤៧ នាក់ ខេត្ដព្រះសីហនុមាន៤៥ នាក់ ខេត្ដស្វាយរៀងមាន ៣៧ នាក់ ខេត្ដពោធិ៍សាត់ ២៨ នាក់ ខេត្ដកោះកុង ១៣ នាក់ ខេត្ដរតនគិរី ៩ នាក់ ខេត្ដឧត្ដមានជ័យ ៨ នាក់ ខេត្ដព្រះវិហារ ៦ នាក់ ខេត្ដប៉ៃលិននិងស្ទឹងត្រែង ៥ នាក់ ខេត្ដមណ្ឌលគិរី ៣ នាក់ និងខេត្ដកែប ២ នាក់៕

 

465176304 10234299420452648 3222067802985840000 N

465040670 958327996320624 9045168977533507031 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia