មុននេះបន្តិច យោងតាមរយៈផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៥ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។
នៅក្នុងនោះដែរ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣នាក់ ត្រូវជា ៨៤.៥៦ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេសC ចំនួន ២៨ ៨០១ នាក់, និទ្ទេសD ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់។
សូមរំលឹកផងដែរថា ប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)៕