នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងឈាមមកដល់ហើយ ខណៈសម័យប្រឡងនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ ជាមួយគា្ននោះដែរ នាពេលនេះក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ច្បាស់ៗពីពិន្ទុសម្រាប់ការកំណត់និទ្ទេស A ដល់ E មានដូចជា៖
១. ពិន្ទុ ៤២៧-៤៧៥ និទ្ទេស A
២. ពិន្ទុ ៣៨០-៤២៦ និទ្ទេស B
៣. ពិន្ទុ ៣៣២-៣៧៩ និទ្ទេស C
៤. ពិន្ទុ ២៨៥-៣៣១ និទ្ទេស D
៥. ពិន្ទុ ២៣៧-២៨៤ និទ្ទេស E
គួរជម្រាបផងដែរថា បាក់ឌុបឆ្នាំ២០២៥ នេះគឺមានបេក្ខជនប្រឡងជាង ១៤០ ០០០នាក់ ខណ:អ្នកដែលមានលំដាប់ពិន្ទុះខ្ពស់ជាងគេម្នាក់នឹងទទួលបានឡាន Leap Motors មួយគ្រឿងយ៉ាងថ្មីស្រឡាងផងដែរ។ ជូនពរឱ្យប្អូនៗប្រឡងជាប់ទាំងអស់គ្នាណា៕