ចប់ទី១២ ចង់ពង្រឹងអង់គ្លេសឱ្យខ្លាំង! អាចចុះឈ្មោះកន្លែង១នេះបាន មានបង្រៀនភាសាអង់គ្លេសតាំងពីកម្រិតដំបូង
ធី ស្រីល័ក្ខSEPTEMBER 30 2025528 views

សម្រាប់ប្អូនៗ ដែលទើបតែប្រឡងបាក់ឌុបចប់ហើយចង់ពង្រឹងអង់គ្លេសបន្ថែមដើម្បីត្រៀមខ្លួនចូលរៀនសកលវិទ្យាល័យ តែពុំមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃសិក្សានាពេលនេះសូមកុំបារម្ភទៀត ប្អូនៗអាចទៅចុះឈ្មោះរៀនអង់គ្លេសនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានព្រោះកំពុងប្រកាសបើកវគ្គបង្រៀនដោយឥតគិតថ្លៃ។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center នៅពេលនេះយើងចាប់ផ្តើមបើកវគ្គបង្រៀនភាសាអង់គ្លេសហើយ ជាពិសេសនោះគឺថ្នាក់រៀនពេលថ្ងៃផ្ទាល់តែម្តង ដូច្នេះសូមប្អូនៗដែលចង់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃកុំភ្លេចទៅចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅដោយបងប្អូនអាចអញ្ជើញចុះឈ្មោះចាប់ពីម៉ោង៣រសៀលតទៅបានផងដែរ។

២៤

គួរជម្រាបផងដែរថា ចំពោះវគ្គសិក្សាគឺរៀងរាល់ថ្ងៃ អង្គារ ដល់ សុក្រ រៀងរាល់ម៉ោងចាប់ពីម៉ោង​ ៣:០០pm - ៧:៣០pm ដូច្នេះបងប្អូនទាំងអស់គ្នាកុំភ្លេចទៅចុះឈ្មោះសិក្សាឱ្យបានគ្រប់ៗគ្នាព្រោះចុះឈ្មោះ និងធ្វើតេស្តភ្លាមៗបន្ទាប់មកបងប្អូនអាចជ្រើសរើសថ្នាក់ និងម៉ោងសិក្សាតាមកម្រិត សម្រាប់ទីតាំងគឺនៅក្នុងផ្សារស្ទឹងមានជ័យថ្មី ព័ត៌មានបន្ថែមអាចឆាតទៅកាន់ផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center

25

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia