ទីបំផុតរកឃើញហើយសិស្សដែលប្រឡងបានលំដាប់ពិន្ទុខ្ពស់ជាងគេនៅទូទាំងប្រទេសនោះគឺ សិស្ស ឃុន ដាលីណា ភេទ ស្រី ដែលជាសិស្សសាលារៀនសុវណ្ណភូមិ២២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយសិស្សស្រីរូបនេះបានប្រឡងនៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែនសូភី និងទទួលបានលទ្ធផលជាប់និទ្ទេសA លំដាប់ពិន្ទុ១០០។ នេះតាមការចុះផ្សាយដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យនៅមុននេះបន្ដិច។
សូមជម្រាបផងដែរថា តាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា លទ្ធផលបាក់ឌុបឆ្នាំនេះ បេក្ខជនជាប់សរុប១២២,៤៧៣នាក់ មានជាប់និទ្ទេស A ចំនួន៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន២៨,៨០១នាក់, ជាប់និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់៕