ធ្វើការប្រាក់ខែពី៥០$លោក​​​ ហែម សម្បត្តិ ប្រើទម្លាប់៣ដោះខ្លួនក្លាយជាថៅកែចំណូលម៉ឺន$/ខែ
Kan DaraOCTOBER 17 20221.2 K views

អ្នកដទៃមិនស្គាល់យើង មិនធ្ងន់ធ្ងរដូចយើងមិនស្គាល់ខ្លួនឯងនោះទេ នៅពេលដែលយើងក្រសូម្បីតែអង្គុយហូបបាយតាមតូបចិញ្ចើមថ្នល់ក៏គេច្រឡំថាយើងអ្នកសុំទានដែរ។ ​យ៉ាង​ណាមិញនៅពេលយើងស្គាល់ខ្លួនឯងថាជានរណា រស់ដើម្បីធ្វើអ្វី ទោះថ្ងៃនេះក្រលំបាកតោកយ៉ោកប៉ុនណាយើងគង់តែសម្រេចគោលដៅនោះទេ ឱ្យតែយើងច្បាស់ជាមួយក្តីស្រមៃដែលជាយើងបានដៅទុក។

ជាក់ស្តែងតាមរយៈបទពិសោធន៍អតីតបុគ្គលិកធ្វើការឱ្យគេប្រាក់ខែត្រឹម៥០ដុល្លារ លោក ហែម សម្បត្តិ និស្សិតអាយធីអាហារូបករណ៍ក្រីក្រ ដែលបានចូលបម្រើការងារជាបុគ្គលិកឱ្យក្រុមហ៊ុនសេវាអ៊ីនធើណេតមួយកន្លែងក្នុងឆ្នាំ២០១០ ខណៈកំពុងសិក្សាថ្នាក់បរិញ្ញបត្រនា ដោយមានត្រឹមកង់កញ្ចស់មួយធាក់១០គីឡូដី ព្រោះត្រូវធ្វើការ២វេននិងទៅរៀនក្នុងថ្ងៃតែមួយអស់រយៈពេល៣ឆ្នាំពេញ។

ពេលវេលា៣ឆ្នាំដែលចំណាយពេលជិះកង់មិនបានត្រឹមតែធាក់ឱ្យរួយជើងចោលនោះទេត្បិតតែប្រាក់ខែត្រឹម៥០ដុល្លារក្តី តែចិត្តស្រមៃគឺត្រូវតែជិះឡាននិងធ្វើការជាមួយឡាន។​  ដូចពាក្យគេថាមនុស្សមានជីវិតត្រូវតែរស់ជាមួយក្តីសង្ឃឹមនិងការតស៊ូ ត្បិតតែជាបុគ្គលិកតំណែងតូចតាច ប្រាក់ខែបន្តិចបន្តួចទៅធ្វើការត្រូវគេមើលងាយយ៉ាងណាក្តី​ ក៏ព្រមសម្រេចចិត្តឆ្កួតជាមួយការងារមួយនេះហើយ និងត្រូវធ្វើការមួយថ្ងៃពីរវេន រស់នៅក្នុងក្រុមហ៊ុន ឈប់បុណ្យទានក៏មិនព្រមសម្រាក រហូតទទួលបានប្រាក់ខែសមរម្យនិងមានប្រាក់សមល្មមនិងទិញម៉ូតូជិះ។

ត្រនិចនាឡិកាចេះតែរំកិលទៅមុខ ក្នុងឆ្នាំ២០១៤ ក្រោយសន្សំការតស៊ូ​​ បទពិសោធន៍ការងារអស់រយៈពេល៣ឆ្នាំមក ភ្លេចគិតសុខទុក្ខខ្លួនឯងលោកក៏ស​ម្រេចចិត្តបោះជំហានចូលធ្វើការនៅរោងចក្រស្រាបៀរលំដាប់អន្តរជាតិមួយវិញដោយមានមុខតំណែងជានាយកគ្រប់គ្រងប្រព័ន្ធ Networking និងអាចទទួលបានប្រាក់ខែខ្ពស់សមល្មមមួយផងដែរ។

មិនយូរប៉ុន្មាននិស្ស័យអ្នករកស៊ីនៅតែតាមលងបន្លាចរូបលោក​ រហូតដល់ឆ្នាំ២០២១ សម្រេចចិត្តបោះចោលប្រាក់ខែមកគ្រប់គ្រងរបររកស៊ីខ្លួនឯងពេញដៃពេញជើងវិញ ដែលរបរបានចំណាយដើមទុន១០០ដុល្លារលើវិស័យរថយន្ត​​​​ សម្រាប់ការសាកល្បង១ឆ្នាំកន្លះដំបូងដោយឱ្យភរិយាមើលការខុសត្រូវជំនួស ប៉ុន្តែរបរនោះចេះតែរីកដុះដាលពីមួយដំណាក់កាលទៅមួយដំណាក់កាលរហូតមកទល់បច្ចុប្បន្ននិងអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែ។

មកដល់ត្រឹមនេះទាក់ទិននិងភាពរីកចម្រើនសម្រាប់ក្តីស្រមៃដែលលោកបានគ្រោងទុកអស់រយៈពេលជិត១០ឆ្នាំ ថៅកែប្រុសវ័យជាង៣០ឆ្នាំរូបនេះបានបង្ហើបថាមានទម្លាប់៣ដែលលោកអាចដោះខ្លួនចេញពីភាពក្រីក្រនោះគឺ៖

១.ដាក់ក្ដីស្រមៃឱ្យធំ ចាប់ផ្ដើមពីតូច

កំពុងធ្វើការមិនបានខ្វល់ថាក្តីស្រមៃនៅឯណានោះទេ សំខាន់គឺធ្វើថ្ងៃនេះឱ្យល្អ ប្រឹងឱ្យអស់ មិនប្រកាន់ការងារតូចធំនោះទេ  ព្រោះគ្រប់យ៉ាងដែលបានកើតឡើងមិនមែនចៃដ្យននោះទេ តែវាជាសំណាងៗដែលយើងមានដៃទាំងពីរនិងការតស៊ូមិនព្រមចុះចាញ់។

. ច្បាប់ស្រូបទាញ

“ពេលជិះកង់ទៅធ្វើការ តែងលួចសម្លឹងអ្នកជិះឡាន គិតស្រមៃត្រួសត្រាយផ្លូវដើម្បីឱ្យខ្លួនឯងមានឡានជិះដូចគេដែរ ម្យ៉ាងវិញទៀតចំណង់់ការចង់ចេះចង់ដឹងអំពីឡាន​ ខ្ញុំមានតាំងពីតូចក្រូចឆ្មារម្ល៉េះពេលខ្លះទៅឈរមើលឡានគេដោយមិនដឹងខ្លួនទៀតផង ហើយនេះជាច្បាប់នៃការគិតរបស់ខ្ញុំ” នេះបើតាមការលើកឡើងរបស់អ្នករកស៊ីរូបនេះប្រាប់មកកាន់ក្រុមចាបក្រហម។

. ស្គាល់ខ្លួនឯង

ស្គាល់ខ្លួនឯងគឺជាជំហានកូនក្មេងប៉ុណ្ណោះសម្រាប់ភាពជោគជ័យ ប៉ុន្តែនេះគឺជាជំហានដ៏សំខាន់បំផុតមិនអាចខ្វះបាននោះទេ។ “កាលពីនៅរៀន ខ្ញុំជិះកង់ដីហុយឱ្យទ្រលោម ទៅហូបបាយតាមតូបស៊ីក្លូ​ គេមកហុចលុយឱ្យព្រោះឃើញអាណិត រឿងនេះបានក្លាយជាមេរៀនមួយដែលធ្វើឱ្យខ្ញុំធ្លាប់ខ្លួនមកទល់សព្វថ្ងៃថាគេមិនស្គាល់យើងមិនសំខាន់ដូ​ចយើងមិនស្គាល់ខ្លួនឯងនោះទេ”។

គួរជម្រាបផងដែរថា​លោក ហែម សម្បត្តិ គឺជាស្ថាបនិកយីហោ AZ Car Decoration ដែលជាហាងបោះដុំ និងលក់រាយគ្រឿងតុបតែងរថយន្ត ដែលមានផ្ដល់នូវសេវាកម្មធំៗដូចជា បិតហ្វីមការពារទឹកថ្នាំរថយន្ត បិត UVការពារកម្ដៅថ្ងៃ ដាក់គុជរថយន្តគ្រប់ប្រភេទ បិតស្កុតកញ្ចក់អាគារ ខុនដូរ និងបុរីដែលគិតគូលើ គុណភាពនិងតម្លៃ ជាពិសេសគឺភាពស្មោះត្រង់​ ទំនួលខុសត្រូវខ្ពស់បំផុតដល់អតិថិជន៕

សម្រាប់់ព័ត៌មានបន្ថែមសូមទំនាក់ទំនង

Tel 011777359 (Cellcard)

068777359 (Metfone)

098 777 359 Telegram

 

ខ្វះគំនិតរកស៊ី​ ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍​ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022​

អត្ថបទដោយ៖ ពីង ជូអេង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia