រាជធានីភ្នំពេញ — ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ — សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សហគ្រិនបច្ចេកវិទ្យា វគ្គ “សង្វៀនរ៉ូបូត” រដូវកាលទី៤ ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៥ នៅ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ដោយមានការចូលរួមពីក្រុមសិស្ស និស្សិត និងយុវជន ច្រើនជាង ៣០ក្រុម ក្រោមការសហការ ជាមួយ ក្រុមហ៊ុន AI Farm Robotics Factory, សមាគមអភិវឌ្ឍន៍ឧស្សាហកម្មរ៉ូបូតកម្ពុជា, និងក្រុមការងារ Battlebotx។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុសផ្នត់គំនិតសហគ្រិនភាព បណ្ដុះជំនាញបច្ចេកវិទ្យា និងអភិវឌ្ឍគំរូ រ៉ូបូតជាក់ស្ដែង ព្រមទាំងដំណោះស្រាយបច្ចេកវិទ្យានានា។ តាមរយៈការបណ្ដុះបណ្ដាល និងការប្រកួតប្រជែង អ្នកចូលរួម ទទួលបាន បទពិសោធន៍ក្នុងការអនុវត្តជំនាញ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងឱ្យមានប្រយោជន៍សម្រាប់សង្គម និង ក្លាយជាកត្ដាមួយដែលជំរុញការផ្លាស់ប្តូរដ៏វិជ្ជមានក្នុងជីវភាពប្រចាំថ្ងៃ។
កម្មវិធីនេះបែងចែកជា វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ការរចនានិងបង្កើតរ៉ូបូត និងការប្រកួតប្រជែងរយៈពេលពីរថ្ងៃ។ ក្រុមនីមួយៗទទួលបានការប្រឹក្សាយោបល់ ពីអ្នកជំនាញ មកពីឧស្សាហកម្មរ៉ូបូត និងវត្ថុធាតុដើមសម្រាប់ផលិតរ៉ូបូតនេះ ផងដែរ។ រ៉ូបូតនីមួយៗ ត្រូវបានរចនាឡើងដែលស្របតាមទម្ងន់កំណត់ជាក់លាក់ និងផលិតដោយប្រើបច្ចេកវិទ្យាបោះពុម្ព 3D។ ទោះជាយ៉ាងណាក្ដី ការស្រមើស្រមៃ និងនវានុវត្តន៍គឺគ្មានដែនកំណត់ឡើយ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមាន ប្រសាសន៍ថា “កម្មវិធី សហគ្រិនបច្ចេកវិទ្យា បានទាក់ទាញចំណាប់អារម្មណ៌សិស្សានុសិស្ស ក្នុងការអភិវឌ្ឍវិស័យ បច្ចេកវិទ្យា និងថែម ទាំងលើកកម្ពស់ទេពកោសល្យយុវជន។ ការកសាងវិស័យបច្ចេកវិទ្យា មានការចូលរួមពី រាជរដ្ឋាភិបាល ដូចជាការផ្តួច ផ្តើមគោលនយោបាយ និងកៀរគរថវិកា ដើម្បីពង្រឹងគ្រឹះស្ថានស្រាវជ្រាវបច្ចេកវិទ្យា ដែល ផ្តល់ជាសេវាកម្ម ទៅវិស័យឯកជន និងសាធារណៈ។
ជាលទ្ធផល កម្មវិធីបានផ្ដល់ពានរង្វាន់ និងទឹកប្រាក់ទៅកាន់ក្រុមជ័យលាភីឯកចំនួនបី ដែលបានឆ្លងកាត់ការប្រកួត ជាច្រើនជុំ។ ដោយឡែក ក្រុមប្រកួតចំនួនប្រាំពីរចុងក្រោយផ្សេងទៀតក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តលើការច្នៃប្រឌិត និងនវានុវត្តន៍។ ការប្រគល់ពានរង្វាន់នេះ មិនមែនគ្រាន់តែជាការទទួលស្គាល់លទ្ធផលនៃការខិតខំរបស់ក្រុមដែលបាន ឈ្នះនោះទេ ប៉ុន្តែជាការលើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យបន្តស្វែងរកចំណេះដឹងថ្មីៗ និងបង្កើតវិជ្ជាជីវៈសម្រាប់អនាគត ប្រទេសជាតិ។










Phnom Penh, October 27, 2025 — Khmer Enterprise has organized the “Technopreneur “Battlebotx” Season 4, taking place from October 25–26, 2025, at the American University of Phnom Penh (AUPP). The event features the participation of more than 30 teams of students and youth, in collaboration with AI Farm Robotics Factory, the Cambodia Robotics Industry Development Association, and the Battlebotx team.
This program was established with the aim of fostering entrepreneurial thinking, developing technological skills, and advancing real robotic prototypes as well as various tech solutions. Through training and competition, participants gain hands-on experience in applying their skills to solve real-world problems that benefit society, while becoming catalysts for positive change in everyday life.
The program is divided into technical training sessions, robot design and construction, and a two-day competition. Each team receives mentorship from experts in the robotics industry, as well as essential materials for building their robots. Every robot is designed according to specific weight categories and manufactured using 3D printing technology. Nevertheless, imagination and innovation remain limitless.
H.E. Dr. Chhieng Vanmunin, Delegate of the Royal Government in charge as CEO of Khmer Enterprise, said: “The Technopreneur has captured the interest of talented students in advancing the technology sector. The royal government has policies and mobilizes funds to strengthen technology research institutions that provide services to both the private and public sectors.”
As a result, the program presented awards and cash prizes to three champion teams who advanced through multiple rounds of competition. Meanwhile, the remaining top five finalist teams also received recognition awards for creativity and innovation. The awarding ceremony was not merely an acknowledgment of the winning teams’ efforts, but also a motivation for all youth to continue seeking new knowledge and building professional pathways for the future of the nation.
“កម្មវិធី សហគ្រិនបច្ចេកវិទ្យា បានទាក់ទាញចំណាប់អារម្មណ៌ សិស្សានុសិស្ស ក្នុងការអភិវឌ្ឍ វិស័យបច្ចេកវិទ្យា និងថែមទាំងលើកកម្ពស់ទេពកោសល្យយុវជន។ យោងតាមយុទ្ធសាស្រ្តបញ្ចកោណ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងកៀរគរថវិកា ដើម្បីពង្រឹងគ្រឹះស្ថានស្រាវជ្រាវបច្ចេកវិទ្យា ដែលផ្តល់ ជាសេវាកម្ម ទៅវិស័យឯកជន និងសាធារណៈ។”


