AUPP x Bamnang Educational Roadshow បញ្ចប់ដោយជោគជ័យក្នុង៣ខេត្ត ឆ្លុះបញ្ចាំងការចាប់អារម្មណ៍ខ្លាំងលើឱកាសការអប់រំអន្តរជាតិ
ធី ស្រីល័ក្ខJUNE 17 202640 views

កម្មវិធី AUPP x Bamnang Educational Roadshow ដែលរៀបចំឡើងដោយ AUPP បានបញ្ចប់ដោយជោគជ័យក្នុងខេត្តចំនួន៣ រួមមាន បាត់ដំបង បន្ទាយមានជ័យ និងកំពង់ចាម ដោយទទួលបានការចូលរួមយ៉ាងច្រើនពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល ដែលបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងចំពោះឱកាសសិក្សាអន្តរជាតិ និងការអភិវឌ្ឍអនាគតអាជីព។

កម្មវិធី Roadshow នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងនាំយកព័ត៌មានអំពីកម្មវិធីសិក្សារបស់ AUPP អាហារូបករណ៍ និងជំនាញដែលត្រូវការនៅទីផ្សារការងារនាពេលអនាគត ទៅកាន់យុវជននៅតាមបណ្តាខេត្ត ដើម្បីពង្រីកការយល់ដឹង និងបង្កើនឱកាសសិក្សាដោយស្មើភាព។ តាមរយៈបទបង្ហាញ ការពិគ្រោះយោបល់អំពីការចូលរៀន និងវេទិកាពិភាក្សា អ្នកចូលរួមបានស្វែងយល់អំពីកម្មវិធីសិក្សារបស់ AUPP ឱកាសអាហារូបករណ៍ និង ដំណើរការដាក់ពាក្យសិក្សា។

13

ដោយសារនិស្សិតជាច្រើនកំពុងត្រៀមប្រឡងបាក់ឌុប កម្មវិធី Roadshow នេះក៏បានដើរតួនាទីជាវេទិកាណែនាំ និងលើកទឹកចិត្ត ដោយផ្តល់ដំបូន្មានជាក់ស្តែងអំពីការត្រៀមប្រឡង ការសិក្សាឲ្យបានជោគជ័យ និងការត្រៀមខ្លួនសម្រាប់ចូលសាកលវិទ្យាល័យ។ តាមរយៈការពិភាក្សាមានអត្ថន័យជាមួយតំណាងសាកលវិទ្យាល័យ និស្សិតបានទទួលការយល់ដឹងកាន់តែច្បាស់អំពីឱកាសដែលមានសម្រាប់ពួកគេ ទាំងក្នុងស្រុក និងអន្តរជាតិ ដែលជួយឱ្យពួកគេអាចរៀបចំផែនការអនាគតសិក្សារបស់ខ្លួនបានយ៉ាងមានទំនុកចិត្ត។

14

កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសិស្សានុសិស្សទូទាំង ៣ ខេត្ត ដែលបង្ហាញពីការចាប់អារម្មណ៍កើនឡើងចំពោះឱកាសសិក្សាថ្នាក់ឧត្តមសិក្សា។ កញ្ញា សេង រដ្ឋសេដ្ឋាមុនី ស្ថាបនិក Bamnang និងជាអតីតនិស្សិតនៃAUPP ក៏បានចូលរួមក្នុងកម្មវិធី Roadshow ដើម្បីគាំទ្រការចូលរួមពង្រីកសកម្មភាពផ្សព្វផ្សាយអប់រំទៅកាន់បណ្តាខេត្តនានា។ ​សាកលវិទ្យាការAUPP លោក Matt Schenk បានលើកឡើងអំពីសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិត និងគ្រូបង្រៀនទូទាំងប្រទេសកម្ពុជា ដោយបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជាការផ្សព្វផ្សាយអំពីកម្មវិធីសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យនិស្សិតយល់កាន់តែច្បាស់អំពីជម្រើសរបស់ខ្លួន និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់អនាគត។

15

ការឆ្លើយតបវិជ្ជមានពីសិស្សានុសិស្សនៅទាំង៣ខេត្តបានបង្ហាញយ៉ាងច្បាស់ថា យុវជនកម្ពុជា មានចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកផ្លូវសិក្សាដែលមានស្តង់ដារអន្តរជាតិ និងផ្តល់ឱកាសអភិវឌ្ឍជំនាញសម្រាប់អនាគត។ កម្មវិធីនេះបានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ AUPP ក្នុងការពង្រីកឱកាសអប់រំអន្តរជាតិទៅកាន់តំបន់ និងគាំទ្រយុវជនកម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់អនាគតដែលពោរពេញដោយឱកាស និងការប្រកួតប្រជែងនៅលើឆាកសកល។

16


អំពី  AUPP

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល  នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

វគ្គសិក្សាថ្មី ២០២៦ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication

ស្វែងយល់បន្ថែម៖
www.aupp.edu.kh

www.facebook.com/AUPPkh

1718

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia