មិនងាយមានទេ! សាកលវិទ្យាល័យ AUPP ផ្តល់អាហារូបករណ៍តម្លៃ ២ម៉ឺ.នដុល្លារ សម្រាប់សិស្ស២៥នាក់
Ping Chou EngNOVEMBER 24 20231.5 K views

ជាឱកាសដ៏ពិសេសមួយសម្រាប់បងប្អូនសិស្សានុសិស្សដែលបានជាប់បាក់ឌុបហើយនិងកំពុងស្វែងរកអាហារូបករណ៍ដើម្បីសិក្សា ខណៈពេលនេះសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ​ ហៅកាត់ថា AUPP កំពុងផ្តល់ឱកាសអាហារូបករណ៍ប្រមាណ២៤០០០ដុល្លារ សម្រាប់សិស្សចំនួន២៥នាក់។

 

បើយោងតាមការបង្ហោះលើគណនីផ្លូវការរបស់សាកលវិទ្យាល័យនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះបានឱ្យដឹងថា អាហារូបករណ៍តម្លៃ២៤០០០ដុល្លារនេះ មានចំនួន២៥កន្លែងសម្រាប់សិស្ស២៥នាក់ដែលជាប់ Top Graders ដោយក្នុងនោះមានមុខវិជ្ជា Business ចំនួន៥កន្លែង, Global Affairs ចំនួន១០កន្លែង, និងមុខវិជ្ជា​ Law ចំនួន១០កន្លែងបន្ថែមទៀត។

 

បន្ថែមពីនោះបើយោងតាមវេបសាយផ្លូវការរបស់សាលាបានឱ្យដឹងចំពោះអាហារូបករណ៍១០០% សម្រាប់សិស្ស២៥នាក់នេះគឺនឹងផុតកំ​ណត់ដាក់ពាក្យនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ  ដោយក្នុងនោះមានលក្ខខណ្ឌធំៗចំនួន២គឺ៖

 

១. ប្រតិចារិកថ្នាក់វិទ្យាល័យនៅថ្នាក់ទី១០ ១១ និង១២។

 

២. អត្ថបទចំនួន៣០០-៥០០ ពាក្យដែលពណ៌នាអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ជាហេតុផលដែលអ្នកគួរតែទទួលបានអាហារូបករណ៍ពី AUPP ។ ការរៀបរាប់អំពីជីវភាពរស់នៅ សាលារៀន សហគមន៍និងអំពីភាពជាអ្នកដឹកនាំដែលអ្នកធ្លាប់មាននៅក្នុងសហគមន៍របស់អ្នក ដែលបានចូលរួមក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាចំណែកមួយនៃការអភិវឌ្ឍន៍ និងជះឥទ្ធិពលដល់ AUPP ផងដែរ។ មួយវិញទៀតការរៀបរាប់អំពីអ្វីដែលអ្នកនឹងផ្តល់ឱ្យសហគមន៍វិញប្រសិនបើអ្នកទទួលបានអាហារូបករណ៍ពី សាកលវិទ្យាល័យ AUPP។​

 

គួរបញ្ជាក់ផងដែរថាចំពោះអាហារូបករណ៍ខាងលើនេះគឺជាការរៀនសញ្ញាបត្រតែ១ប៉ុណ្ណោះពី AUPP ហើយការដាក់ស្នើសុំអាហារូបករណ៍នេះមាន៣ដំណាក់កាល ដោយក្នុងនោះបេក្ខជនទាំងអស់ត្រូវដាក់រូបថតផ្ទះចំនួន 2 សន្លឹក ដោយរូបថតទាំងនេះនឹងត្រូវបានផ្ទៀងផ្ទាត់ដោយក្រុមប្រតិបត្តិការ AUPP ខណៈលើសពីនេះ ទីតាំងផែនទី Google ត្រូវបានណែនាំឱ្យស្នើបញ្ចូល។

 

ដូច្នេះសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចចូលទៅកាន់​គេហទំព័រ https://bit.ly/AUPPscholarship វេបសាយសាលា www.aupp.edu.kh  Email: info@aupp.edu.kh Telegram:+855 12 266 631 ឬទៅកាន់ទីតាំងសាលាផ្ទាល់បាន https://bit.ly/AUPPMap

 

404874296 729626695865970 7240536809598788513 N

 

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia