ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានធ្វើឱ្យការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃកាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យសម្រាប់អ្នកដំណើរកម្ពុជាជាមួយនឹង «កន្លែងផ្តល់ទិដ្ឋាការរួម» របស់ខ្លួនសម្រាប់ទិដ្ឋាការអេមីរ៉ាតអារ៉ាប់រួម តម្លៃសំបុត្រគួរឲ្យទាក់ទាញ និងផ្លូវអាកាសតភ្ជាប់ដោយរលូនទៅកាន់គោលដៅជាង ១៤០ ទីតាំងតាមរយៈទីក្រុងឌូបៃ និងប្រទេសសិង្ហបុរី។
ក្រុមហ៊ុន Emirates បានចាប់ផ្តើមឡើងវិញនូវជើងហោះហើរពីភ្នំពេញទៅឌូបៃជារៀងរាល់ថ្ងៃតាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ ហើយកំពុងផ្តល់ជូនអ្នកដំណើរកម្ពុជានូវវិធី «មិនមានភាពស្មុគស្មាញ» ដើម្បីទទួលបានទិដ្ឋាការទេសចរណ៍ទៅកាន់ អេមីរ៉ាតអារ៉ាប់រួម នៅពេលកក់សំបុត្រយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍នេះដោយមិនចាំបាច់ទៅស្ថានទូត។ ឥឡូវនេះ អ្នកដំណើររបស់ក្រុមហ៊ុន Emirates ទាំងអស់ដែលត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរទៅឌូបៃអាចដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេនៅការិយាល័យ Emirates នៅជាន់ទី ១៦ នៃអាគារ The Peak ក្នុងរាជធានីភ្នំពេញ។
បន្ថែមពីភាពងាយស្រួល ក្រុមហ៊ុន Emirates ក៏កំពុងផ្តល់ជូននូវតម្លៃប្រកួតប្រជែងលើជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។ ឥឡូវនេះ អ្នកដំណើរកម្ពុជាអាចតភ្ជាប់បានយ៉ាងងាយស្រួល ជាមួយតម្លៃសំបុត្រសមរម្យតាមរយៈប្រទេសសិង្ហបុរីជាមួយអាកាសចរណ៍ Emirates ដើម្បីទៅដល់កន្លែងពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។
លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា៖ «នៅ Emirates យើងទទួលស្គាល់ថា ប្រជាជនកម្ពុជាកាន់តែមានជម្រើសកាន់តែច្រើនឡើងៗចំពោះគោលដៅកម្សាន្តរបស់ពួកគេ។ ហេតុនេះហើយបានជាយើងចង់ធ្វើឱ្យការធ្វើដំណើររបស់ពួកគេក្នុងបណ្តាញដ៏ធំទូលាយរបស់យើងមានភាពងាយស្រួល និងសន្សំសំចៃតាមដែលអាចធ្វើទៅបាន» ។
ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Emirates ពង្រឹងសេវាកម្មរបស់ខ្លួនរវាងទីក្រុងភ្នំពេញ ទីក្រុងសិង្ហបុរី និងទីក្រុងឌូបៃ ជាមួយនឹងកាលវិភាគហោះហើរថ្មីដ៏ងាយស្រួល។
អ្នកដំណើរដែលចេញដំណើរពីភ្នំពេញតាមជើងហោះហើរលេខ EK 349 នឹងរីករាយជាមួយការចេញដំណើរពេលល្ងាចនៅម៉ោង ២១:៣០ ទៅដល់ប្រទេសសិង្ហបុរីនៅម៉ោង ០០:៣០ (+1 ថ្ងៃ) រួចឈប់សម្រាករយៈពេល ២ ម៉ោងមុននឹងបន្តដំណើរទៅកាន់ទីក្រុងឌូបៃនៅម៉ោង ០២:៣០ និងចុះចតនៅម៉ោង ០៦:០០ (+1 ថ្ងៃ) ដែលជាពេលវេលាដ៏ល្អសម្រាប់ការធ្វើដំណើរពេលព្រឹកព្រលឹម។
សម្រាប់អ្នកដែលហោះហើរមកកម្ពុជាតាមជើងហោះហើរ EK 348 ការធ្វើដំណើរចាប់ផ្តើមពីម៉ោង ០៤:៣០ ព្រឹកដោយចេញដំណើរពីទីក្រុងឌូបៃមកដល់ប្រទេសសិង្ហបុរីនៅម៉ោង ១៥:៤០ នាទី ហើយឈប់សម្រាក ១ ម៉ោង ៤៥ នាទី រួចចេញដំណើរនៅម៉ោង ១៧:២៥ ដោយចុះចតនៅទីក្រុងភ្នំពេញនៅម៉ោង ១៨:២៥ ។ កាលវិភាគនេះផ្តល់ឱ្យអ្នកធ្វើដំណើរកាន់តែមានភាពបត់បែន និងផាសុកភាពដែលធ្វើឱ្យមានភាពងាយស្រួលជាងមុនក្នុងការតភ្ជាប់រវាងទីក្រុងដ៏ទំនើបទាំងនេះជាមួយប្រតិបត្តិការប្រចាំថ្ងៃដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ក្រុមហ៊ុន Emirates ។
គេហទំព័រអន្តរជាតិ Emirates www.emirates.com លើកទឹកចិត្តអ្នកធ្វើដំណើរអន្តរជាតិឱ្យស្វែងយល់ពីភាពទាក់ទាញជាច្រើនរបស់ប្រទេសកម្ពុជា រួមទាំងប្រវត្តិសាស្រ្ត សិល្បៈ និងវប្បធម៌ខ្មែរនៅក្នុងរាជធានី ភ្នំពេញ ក៏ដូចជាទេសភាព និងឆ្នេរដ៏គួរឱ្យទាក់ទាញរបស់ប្រទេស។
នៅក្នុងខែឧសភា ការដាក់ដំណើរការឡើងវិញនូវជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុន Emirates ត្រូវបានកត់សម្គាល់ដោយពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។
ជាមួយនឹងអាកាសចរណ៍ Emirates ថ្ងៃលំហែកាយនឹងចាប់ផ្តើមជាមួយជើងហោះហើរដែលមានកម្មវិធីកម្សាន្តលើយន្តហោះដែលឈ្នះពានរង្វាន់របស់ Emirates ដោយផ្តល់ជូនជាង ៦៥០០ កម្មវិធីភាពយន្ត ទូរទស្សន៍ តន្ត្រី និងហ្គេមតាមតម្រូវការ និងជាច្រើនភាសាផងដែរ។ អ្នកដំណើរទាំងអស់ក៏អាចរីករាយជាមួយការភ្ជាប់ Wi-Fi ដោយឥតគិតថ្លៃនៅលើយន្តហោះ នៅពេលដែលពួកគេចុះឈ្មោះចូលកម្មវិធី Emirates Skywards និងទទួលបាននូវរសជាតិនៃគោលដៅរបស់ពួកគេតាមរយៈអាហារច្រើនមុខ និងភេសជ្ជៈឥតគិតថ្លៃ។
For more information on the offers available, visit https://www.emirates.com
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់គេហទំព័រ https://www.emirates.com