ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) នឹងធ្វើឱ្យ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគីរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០% ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងធនធានទឹក។
ជាមួយគ្នានោះដែរ តំបន់វាលទំនាបវិញ គឺមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°Cនិងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៦០%។
ចំណែក តំបន់សមុទ្រវិញគឺមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពី ទិសនិរតី និងពាយ័ព្យ មានល្បឿន មធ្យម ៦ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរិមា១,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
គួរបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យខេត្តទាំងនេះនៅកម្ពុជាមានភ្លៀងដោយសារតែ ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) និងសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ បងស្គាល់ នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប គ្របដណ្តប់លើភាគកណ្ដាលនៃអាង ទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជាផងដែរ៕