ATFX ជាឈ្មួញជើងសាឧបករណ៍និស្សន្ទត្រូវបានទទួលស្គាល់ទូទាំងពិភពលោកមានសេចក្តីរំភើបរីករាយក្នុងឱកាសទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា(.ន.ម.ក.) ក្រោមអាជ្ញាបណ្ណលេខ ០៤០ .ន.ម.ក./អ.ប./ឈ.ឧ. ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ អនុញ្ញាតឱ្យក្រុមហ៊ុនឈរលើទីផ្សារហិរញ្ញវត្ថុដែលកំពុងរីកចម្រើននៅកម្ពុជាជាផ្លូវការ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ ATFX ក្នុងការជួយបំពាក់បំប៉នវិនិយោគិនក្នុងស្រុក និងជំរុញប្រព័ន្ធអេកូពាណិជ្ជកម្មដ៏រស់រវើក និងនិរន្តរភាពនៅក្នុងតំបន់។ ចំពោះវត្តមានចូលមកក្នុងប្រទេសកម្ពុជា ខណៈពេលទីផ្សារហិរញ្ញវត្ថុកំពុងរីកចម្រើននេះ ATFX មានគោលបំណងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យហិរញ្ញវត្ថុក្នុងពិភពលោកដោយផ្តល់នូវធនធាន និងជំនាញសម្រាប់វិនិយោគិនក្នុងស្រុក។
ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ATFX ខិតខំជំរុញសហគមន៍វិនិយោគិនដែលមានចំណេះដឹង ទំនុកចិត្ត និងការពឹងផ្អែកលើខ្លួនឯង។ តាមរយៈការប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក ការណែនាំផ្ទាល់ខ្លួន និងការគាំទ្រពីអ្នកជំនាញ ក្រុមហ៊ុនស្វែងរកការផ្តល់ជូនទីផ្សារកម្ពុជានូវធនធានដើម្បីរីកចម្រើនក្នុងទិដ្ឋភាពហិរញ្ញវត្ថុសកល។ ATFX ជឿជាក់យ៉ាងមុតមាំថាការលើកកម្ពស់គឺស្ថិតលើការអប់រំ និងការជួយជម្រុញដល់ការដឹកនាំពាណិជ្ជករក្នុងទីផ្សារហិរញ្ញវត្ថុដែលមានភាពស្មុគស្មាញ។ លោក Joe Li ប្រធានក្រុមហ៊ុន ATFX បានលើកឡើងថា "ការទទួលបានអាជ្ញាបណ្ណនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ATFX ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងចំពោះទីផ្សារកម្ពុជា និងទំនុកចិត្តរបស់យើងទៅលើការអប់រំផ្នែកហិរញ្ញវត្ថុ។ យើងទន្ទឹងរង់ចាំការគាំទ្រដល់វិនិយោគិនក្នុងស្រុកជាមួយនឹងឧបករណ៍ ការយល់ដឹង និងការបង្ហាត់បង្រៀនដែលពួកគេត្រូវការដើម្បីទទួលបានភាពជោគជ័យជាសកល"។
សេចក្តីណែនាំវិនិយោគិនឆ្ពោះទៅរកការវិនិយោគដ៏ឆ្លាតវៃ
តាមរយៈកម្មវិធីណែនាំមួយទល់នឹងមួយ ATFX ផ្គូផ្គងវិនិយោគិនជាមួយនឹងអ្នកជំនាញដែលមានបទពិសោធន៍។ កម្មវិធីដែលបានសម្រិតសម្រាំងទាំងនេះ នឹងជួយវិនិយោគិនបង្កើនល្បឿននៃការរៀនសូត្ររបស់ពួកគេ ស្វែងយល់ពីយុទ្ធសាស្រ្តទីផ្សារ និងទទួលបានការយល់ដឹងអំពីនិន្នាការជួញដូរ។ តាមរយៈការតភ្ជាប់អ្នកថ្មីថ្មោងជាមួយអ្នកជំនាញក្នុងវិស័យនេះ ATFX កំពុងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍខ្លួន និងភាពជោគជ័យនៅក្នុងពិភពជួញដូរដោយធ្វើការសម្រេចចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃ។
ការជម្រុញវិនិយោគិនតាមរយៈការអប់រំ
ATFX ទទួលស្គាល់ថាចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យក្នុងការជួញដូរ។ ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ATFX រៀបចំសិក្ខាសាលាវិនិយោគដែលគ្របដណ្តប់លើប្រធានបទ និងឱកាសវិនិយោគជាច្រើន រួមទាំងគូរូបិយប័ណ្ណអន្តរជាតិ និងកិច្ចសន្យាគម្លាតថ្លៃផងដែរ។ សិក្ខាសាលាទាំងនេះត្រូវបានរៀបចំឡើងដើម្បីជំរុញអ្នកចូលរួមជាមួយនឹងចំណេះដឹង ទំនុកចិត្តក្នុងការស្វែងរកឱកាសថ្មីៗ និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយភាពច្បាស់លាស់។ តាមរយៈការជំរុញវប្បធម៌នៃការរៀនសូត្រ ATFX ធានាថាវិនិយោគិននឹងមានឧបករណ៍ និងធនធានចាំបាច់សម្រាប់រុករកទីផ្សារហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
បំពាក់វិនិយោគិនជាមួយនឹងចំណេះដឹងទីផ្សារពីអ្នកជំនាញ
វិនិយោគិនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីរបាយការណ៍វិភាគទីផ្សារជាប្រចាំរបស់ ATFX ដែលផ្តល់នូវបច្ចុប្បន្នភាពទាន់ពេលវេលា និងការយល់ដឹងស៊ីជម្រៅអំពីនិន្នាការទីផ្សារ។ ជាមួយនឹងព័ត៌មាននេះ វិនិយោគិននឹងមានទិន្នន័យគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត ក្នុងឱកាសទីផ្សារចុងក្រោយបង្អស់ ដើម្បីធានាថាវិនិយោគិនអាចបន្តនាំមុខក្នុងទីផ្សារហិរញ្ញវត្ថុដ៏ស្មុគស្មាញមួយនេះ។
ការគាំទ្រដោយយកចិត្តទុកដាក់ និងការថែទាំអតិថិជន
ATFX តែងផ្ដោតលើការផ្ដល់ជូនសេវាកម្មអតិថិជនដ៏ល្អបំផុត។ ក្រុមការងារគាំទ្រអតិថិជនតែងត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយចម្ងល់អំពីការជួញដូរ ផ្តល់ការប្រឹក្សា និងជួយអតិថិជនក្នុងការកែលម្អយុទ្ធសាស្រ្តរបស់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ។ ការប្តេជ្ញាចិត្តរបស់ ATFX ទៅលើជំនួយទាន់ពេលវេលា និងមានប្រសិទ្ធភាពនេះធានាបាននូវបទពិសោធន៍នៃការជួញដូរដ៏ប្រសើរ សម្រាប់វិនិយោគិនគ្រប់រូប។
ការប្តេជ្ញាចិត្តរបស់ ATFX នៅកម្ពុជា
ការបើកដំណើរការរបស់ ATFX នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយនោះទេ វាជាសញ្ញានៃការចាប់ផ្តើមដំណើរផ្លាស់ប្តូរសម្រាប់ការជួញដូរក្នុងស្រុក។ ATFX មិនមែនគ្រាន់តែនាំយកបទពិសោធន៍ជួញដូរសកលមកកាន់ប្រទេសកម្ពុជានោះទេ តែនេះគឺជាការបើកទ្វារទៅកាន់ពិភពនៃឱកាសដោយកែច្នៃការជួញដូរឲ្យកាន់តែងាយស្រួល មានតម្លៃសមរម្យ និងមានការអប់រំខ្ពស់ជាងមុន។ ជាមួយនឹងវេទិកាទំនើបៗ ការគាំទ្រពហុភាសា និងបេសកកម្មក្នុងការជំរុញ ATFX ត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញប្រទេសកម្ពុជាក្នុងនាមជាដៃគូប្រកួតប្រជែងដ៏សំខាន់នៅលើឆាកហិរញ្ញវត្ថុពិភពលោក។ នេះមិនមែនគ្រាន់តែជាជំពូកបន្ទាប់សម្រាប់ ATFX នោះទេ វាគឺជាការចាប់ផ្តើមនៃយុគសម័យជួញដូរដ៏ឆ្លាតវៃ និងរួមបញ្ចូលសម្រាប់កម្ពុជា។
ជាមួយនឹងព្រឹត្ដិការណ៍ថ្មីនេះ ATFX បានពង្រឹងវត្តមានជាសកលរបស់ខ្លួន ដោយទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរឈានមុខគេក្នុងទីផ្សារហិរញ្ញវត្ថុ រួមមានចក្រភពអង់គ្លេស (FCA) ស៊ីប (CySEC) អូស្ត្រាលី (ASIC) អាហ្រ្វិកខាងត្បូង (FSCA) អារ៉ាប់រួម (SCA) ម៉ូរីស (FSC) សេស្សែល (FSA) ហុងកុង (SFC) ហើយថ្មីៗនេះពីនិយ័តករមូលបត្រកម្ពុជា (SERC)។ មូលដ្ឋានគ្រឹះនៃបទប្បញ្ញត្តិនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ATFX ចំពោះតម្លាភាព ការការពារវិនិយោគិន និងសេវាកម្មហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តទូទាំងពិភពលោក។
សម្រាប់ព័ត៌មានលម្អិតបងប្អូនអាចតាមដានលីងខាងក្រោម៖
FB: https://www.facebook.com/ATFXCambodia/