ដាំម្តងបេះបាន ២០ឆ្នាំ! មកដឹងពីបច្ចេកទេសដាំទំពាំងបារាំង ខណៈដំណាំនេះមានទីផ្សារល្អ និងប្រមូលផលបានយូរ
Sambat SokhlangAUGUST 15 2023478 views

ទំពាំងបារាំងជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាចចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះបាន ៥-៦ខែ ហើយអាចបន្តប្រមូលផលបានដល់អាយុ ១៥-២០ឆ្នាំ។បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ ។ដំណាំមួយប្រភេទនេះ ជាដំណាំធន់នឹងកម្តៅ និងមិនត្រូវការជីបំប៉នច្រើននោះទេ ប៉ុន្តែសម្រាប់អត្ថប្រយោជន៍ និងតម្លៃរបស់វាវិញគឺល្អច្រើនមិនចាញ់ប្រភេទបន្លែដទៃទៀតនោះទេ ហេតុនេះទើបធ្វើឱ្យប្រជាជនយើងមួយចំនួនគាត់ចាប់អារម្មណ៍ទៅលើការដាំដំណាំមួយនេះ។

ដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia ក៏សូមលើកយកនូវបច្ចេកទេសដាំទំពាំងបារាំងមកធ្វើការចែករំលែកទៅកាន់បងប្អូនដើម្បីជាចំណេះដឹងបន្ថែមមុននឹងសម្រេចចិត្តដាំដំណាំមួយប្រភេទនេះ។

១.ជាដំបូងត្រូវកំណត់ពីប្រភេទដីនិងការរៀបចំដាំដុះ

ត្រូវសិក្សាលើដីដែលសមប្រកប គឺដីល្បាយខ្សាច់ដែលមិនលិចឬដក់ទឹកយូរថ្ងៃ (មិនលើសពីមួយសប្តាហ៍)រងទំពាំងបារាំងដែលជាដីល្បាយខ្សាច់ដាក់បន្ថែមជីកំប៉ុស្ត៍ដែលបានកំចាត់សមាសភាគផ្សិតចង្រៃដោយផ្សិតល្អ(ឈ្មោះទ្រីកូដែម៉ា) នឹងជួយឱ្យទំពាំងចេញពន្លកទំពាំងបានច្រើន និងមានខ្នាតប្រភេទលេខមួយច្រើន។ភ្ជួរ ២ ទៅ ៣ ដងរួចរៀបចំថ្នាល ដែលថ្នាលនេះបណ្តុះជាលក្ខណៈកន្ទោងរួចយកពូជមកបណ្តុះ។

 

C

 

២.ការបណ្តុះគ្រាប់ពូជ

  • ហាលថ្ងៃគ្រាប់ពូជបីម៉ោង បន្ទាប់មកយកថង់ក្រណាត់ច្រកគ្រាប់ទៅលាងទឹកតែបៃតងរហូតគ្រាប់ឡើងខ្មៅរលោង រួចយកទៅត្រាំទឹកដែលលាយថ្នាំសម្លាប់ផ្សិតចង្រៃនិងបាក់តេរីមួយយប់រួចស្រង់គ្រាប់មករាយជាជួរលើក្រណាត់សើមនិងយកក្រណាត់សើមមួយទៀតគ្របពីលើហើយទប់ជាបីផ្នត់និងដាក់ក្នុងធុងស្នោកម្រិតសីតុណ្ហភាពដោយអំពូលរេស៊ីស្តង់៥វ៉ាត់សម្រាប់រក្សាសីតុណ្ហភាព ៣០អង្សាសេ និងបន្តផ្សើមរហូតគ្រាប់ពូជដុះពន្លក បន្ទាប់មកផ្ទេរដាក់រងឬថង់ដី (គ្រាប់នឹងដុះពន្លកក្នុងរយៈពេល១ទៅ២សប្តាហ៍)
  • គ្រាប់ទំពាំងបារាំងដែលដុះពន្លកក្នុងធុងកម្តៅត្រូវផ្ទេរដាក់កន្ទោងជារៀងរាល់ថ្ងៃ និងក្រោយពេលកូនទំពាំងបារាំងលូតលាស់បាន១តឹកយើងត្រូវថែមដីមមោកប្រយោជទប់ដើមឱ្យត្រង់ល្អរហូតគ្រប់អាយុពីរខែ ទើបផ្ទេរទៅដាំលើរង។

 

D

 

៣.ការបណ្តុះកូនទំពាំងបារាំង

  • ជំហានដំបូងក្រោយពីលាងសម្អាតត្រូវយកមកត្រាំជាមួយនឹងទឹកក្តៅអ៊ុនៗ រយៈពេលកន្លះម៉ោងនិងដាក់ផ្អាប់ក្នុងធុងស្នោហាលថ្ងៃ
  • ចំពោះគ្រាប់ពូជដែលចេញពន្លកបណ្តើរៗត្រូវផ្ទេរមកដាក់ថង់ដីដែលមានលាយជីកំប៉ុស្តិ៍ស្រាប់និងបានកំចាត់ផ្សិតចង្រៃដោយដាក់ពកបះចុះក្រោមក្នុងរន្ធមួយថ្នាំងដៃនិងកប់ដីវិញ និងបន្ទាប់មកគឺការស្រោចនិងថែស្មៅរហូតកូនទំពាំងបារាំងបានអាយុ២ខែ។
  • ការបណ្តុះពូជដែលយកមកពីថៃអាចយូរ ដំណេកគ្រាប់អាចយូរដូច្នេះត្រូវដាំទឹកក្តៅសីតុណ្ហភាព ៤៥ទៅ ៥០ អង្សារ ត្រាំ ១៥នាទី រួចស្រង់ដាក់ត្រាំក្នុងទឹកស្អាតរយៈពេល ២៤ ម៉ោង​ រួចស្រង់ដាក់កន្សែងរយៈពេលពី៧ទៅ១០ថ្ងៃវានឹងដុះ បន្ទាប់មកយកវាទៅស្ទូងលើកន្ទោង។

 

E

 

៤.ការលើករង ៖ គឺត្រូវឈូសរង យកគោយន្តឆូតជារងគន្លង រួចលាយអាចម៍គោនិងជីអង្កាមក្រាលរងដើម្បីឱ្យមានសំណើម

៥.ការថែទាំង ៖ ត្រូវមើលថែទឹកឱ្យបានដិតដល់ និងទៀងទាត់ ពិនិត្យមើល ជ្រោយដី បោចស្មៅ១០ ទៅ១៥ថ្ងៃម្តង។ ហើយត្រូវដាក់ជីអាចម៍គោលាយជាមួយកន្ទក់កំប្លោក ៣ ទៅ ៤ ខែម្តង។

 

G

 

ដោយឡែកសម្រាប់ដំណាំទំពាំងបារាំងនេះនឹងផ្តល់ផលក្នុងរយៈពេល ៨ខែឡើងទៅ ហើយអាចរស់នៅបានរហូតដល់អាយុ ២០ឆ្នាំ។រីឯតម្លៃនៅលើទីផ្សារវិញ មួយគីឡូក្រាមមានតម្លៃចាប់ពី ១១ ០០០ទៅ ១៣ ០០០រៀល អាស្រ័យទៅតាមរដូវកាល​ ៕

 

How Long Does Asparagus Last 4 Signs of Expiration

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia