ក្នុងយុគសម័យបច្ចេកវិទ្យានេះ អ្វីៗកាន់តែទំនើប និងជឿនលឿនទៅៗ ដោយមនុស្សអាចជជែកគ្នាលេង សួរសុខទុក្ខ ឬធ្វើការងារផ្សេងៗរបស់ពួកគេ ដោយមិនចាំបាច់ចំណាយពេលជិះទៅដោយផ្ទាល់ ខ្លាចបារម្ភពីគ្រោះថ្នាក់តាមផ្លូវឡើយ ដោយគ្រាន់តែទំនាក់ទំនងតាមរយៈបណ្តាញសង្គមផ្សេងៗ ដូចជា កម្មវិធីផ្ញើសារនិង Telegram ជាដើមដែលវាមានភាពងាយស្រួលខ្លាំងមែនទែន។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួល និងជឿនលឿននេះ ក៏មានជនខិលខូចមួយចំនួន ព្យាយាមក្លែងបន្លំ បោ.កយកលុយជាហូរហែរផងដែរ។
ខាងក្រោមនេះគឺជាក្បួនបោ.កថ្មីចំនួន២ បើបងប្អូនមិនប្រយ័ត្ន ឬមិនមានស្មារតីរឹងមាំទេ និងត្រូវបានពួកគេធ្វើស៊ីជាមិនខាន៖
១. បោ.កជាក្រុម
ក្បួនបោ.កមួយនេះ ពួកគេបានបង្កើត Group មានគ្នាចូលខ្ទង់ ៥ ទៅ១០នាក់ តែជាបនភឿនរបស់ពួកគេទាំងអស់ បន្ទាប់មកពួកគេទាញអ្នកចូលនៅក្នុងក្រុមរបស់ពួកគេ ហើយពួកគេថាលេខរបស់អ្នកជាលេខដែលបានខ្ចីលុយគេ បន្ទាប់មកពួកគេ ជំរិតអ្នកឱ្យសងលុយពួកគេ បើមិនដូច្នោះទេ គេនឹងយករូបរបស់អ្នកទៅបង្ហោះ។ ស្របគ្នានេះដែល បើក្នុងករណីអ្នកប្រកែក គ្នីគ្នារបស់ពួកគេនឹងចាប់ផ្តើម ប្រើភាសាមិនល្អដាក់អ្នកខ្លាំងៗរហូតដល់មានអ្នកខ្លះភ័យខ្លាច ឈានដល់ផ្ងើរលុយឱ្យពួកគេ។
ក្នុងករណីបងប្អូនជួបរឿងដូចខាងលើនេះ សូមកំុមានការភ័យខ្លាចថាពួកគេបង្ហោះរូបអ្នកឱ្យសោះ ព្រោះថាពួកគេគ្រាន់តែគម្រាមគំហែងតែប៉ុណ្ណោះ តែបើករណីពួកគេបង្ហោះមែននោះ អ្នកមានសិទ្ធប្តឹងពួកគេតាមផ្លូវច្បាប់បាន។
២. ក្លែងជានរណាម្នាក់
ថ្មីៗនេះ លោក ហេង វិសាល ដែលជា Creator ដ៏ល្បីឈ្មោះមួយរូបបានឱ្យដឹងថា មានជនមិនស្គាល់មុខម្នាក់ បានក្លែងខ្លួនជាអ្នកដែលលោកស្គាល់ ហើយឆាតតាមរយៈបណ្តាញសង្គម Telegram ដោយដាក់រូប និងឈ្មោះមនុស្សដែលលោកស្គាល់ រួចឆាតមកខ្ចីលុយលោកដោយឱ្យផ្ទេរប្រាក់តាមរយៈធរនាគា ដែលយើងងាយអាចចាញ់បោ.កមែនទែន បើធ្វេសប្រហែស។
ដូច្នេះហើយប្របើនរណា ឆាតមោទាលុយ ឬខ្ចីលុយអ្នក អ្នកត្រូវដឹងប្រភពពួកគេឱ្យច្បាស់សិន ជៀសវៀងការជួបរឿងស្តាយក្រោយ។
អត្ថបទដោយ៖ នៅ ថាត់សណា


