ដំណឹងល្អៗ! កូរ៉េនឹងស៊ីញេផ្ដល់ប្រាក់ធ្វើស្ពានតភ្ជាប់ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រនៅថ្ងៃស្អែក
Bunthoeun KoemDECEMBER 8 20223.5 K views

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងធ្វើការចុះហត្ថលេខា (ស៊ីញេ) ផ្ដល់ប្រាក់កម្ចីចំនួន ២៤៥ ៩០៩ ០០០ ដុល្លារដល់កម្ពុជា ដើម្បីធ្វើការសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីតំបន់ផ្សារចាស់ទៅតំបន់ជ្រោយចង្វារ និងតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅតំបន់អរិយក្សត្រហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ។

ថរ

ការចុះហត្ថលេខារវាងខាងលើ នឹងត្រូវធ្វើឡើងនៅវិមានសន្ដិភាព ដែលនឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ដែរថា ក្រៅពីការចុះហត្ថលេខាលើថវិកាសម្រាប់ការសាងសង់ស្ពានខាងលើ ភាគីទាំងពីរក៏នឹងធ្វើការចុះហត្ថលេខាលើប្រាក់កម្ចី សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្ដព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០ លានដុល្លារផងដែរ។

គួរជម្រាបដែរថា តាមការលើកឡើងពីលោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកាលពីអំឡុងខែតុលា កន្លងទៅបានឲ្យដឹងថា កូរ៉េគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វា និងអរិយក្សត្រ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

318206510 511001561056130 384458610112684410 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia