នៅក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា និន្នាការនៃការរស់នៅតាមខុនដូ កំពុងមានការកើនឡើងយ៉ាងខ្លាំង។ ក្នុងចំណោមនោះ « គម្រោងលំនៅឋាន អារ៉ាខាវ៉ា » ដែលវិនិយោគដោយក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ា ខូ អិលធីឌី ( Arakawa Co., Ltd. ) មានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងស្រុក។ មូលហេតុចម្បងគឺដោយសារតែ គម្រោងនេះផ្តោតលើប្រភេទលំនៅឋានតម្លៃសមរម្យ ( Affordable Housing ) សាកសមបំផុតសម្រាប់ក្រុមគ្រួសារដែលមានចំណូលទាប និងមធ្យម ដែលចង់បានលំនៅឋានប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។
តើមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងដល់ណាហើយ? ហើយមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យគម្រោងនេះទទួលបានការគាំទ្របែបនេះ?

តាមការបញ្ជាក់ពីក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មកកាន់ Business Cambodia បានឲ្យដឹងថា គិតមកត្រឹមឆ្នាំ ២០២៦ នេះ ក្រុមហ៊ុន បានបោះទុនវិនិយោគសាងសង់ខុនដូចំនួន ២ គម្រោងមកហើយ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងមានសរុបចំនួន ៤ ២៨១ យូនីត។ ដោយគម្រោងទាំងពីរនោះរួមមាន៖
គម្រោងទី១៖ លំនៅឋានអារ៉ាខាវ៉ា ( ទឹកថ្លា ) មានទីតាំងស្ថិតនៅផ្លូវបេតុងលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានសរុប ៣ ៣២១ យូនីត រួមមានយូនីតស្ទូឌីយោ និងយូនីតបន្ទប់គេងពីរ។ គម្រោងនេះបានបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ ២០២១។ គិតមកដល់បច្ចុប្បន្ន លក់បានប្រមាណ ៩០ % និងមានអតិថិជនចូលរស់នៅជាង ៨០ %។
គម្រោងទី២៖ លំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងស្ថិតនៅក្បែររង្វង់មូលកួរស្រូវ ក្នុងភូមិ ក្រពើទ្រោម សង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ និងគ្រោងប្រគល់សោជូនអតិថិជននៅដើមឆ្នាំ ២០២៧។ បច្ចុប្បន្ន គម្រោង លំនៅឋាន អារ៉ាខាវ៉ា ២ បានបញ្ចប់ការសាងសង់គ្រោងអគារទាំងស្រុង ហើយកំពុងដំណើរការងារតុបតែង និងបំពាក់ផ្នែកខាងក្នុង ដែលសម្រេចបានប្រមាណជា ៦០ % ស្របទៅតាមផែនការសាងសង់។ គម្រោងនេះមានលក្ខណៈពិសេសដូចជា៖ អគារកម្ពស់ ២២ ជាន់ និងមានជាន់ក្រោមដី ១ ជាន់ , មានសរុប ៩៦០ យូនីត។ មានពីរប្រភេទយូនីតគឺ៖ យូនីតស្ទូឌីយោ ទំហំ ២៤ ទៅ ២៦ ម៉ែត្រការ៉េ និង យូនីតបន្ទប់គេងមួយ ទំហំចាប់ពី ៣០ ម៉ែត្រការ៉េឡើងទៅ។

តាមការលើកឡើងពី លោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ( Dr. Yasumoto Kemmori ) ស្ថានិក និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី នៅក្នុងឱកាសបិទបញ្ចប់គ្រោងអគារ ខុនដូ អារ៉ាខាវ៉ា ២ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា៖ គិតមកដល់ពេលនេះ មានរយៈពេល ១៧ ឆ្នាំហើយដែលខ្ញុំបានចាប់ផ្ដើមមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្រាប់គម្រោងលំនៅឋាន អារ៉ាខាវ៉ា ២ ដែលយើងកំពុងតែធ្វើនៅពេលនេះ គឺជាម្រោងទី ៤ របស់ក្រុមហ៊ុនយើងខ្ញុំ។ ចំពោះគម្រោងទី ៣ របស់ក្រុមហ៊ុន គឺគម្រោងលំនៅឋានអារ៉ាកាវ៉ា ស្ថិតនៅក្នុងខណ្ឌសែនសុខ ( ទឹកថ្លា ) ដែលបានសាងសង់រួចរាល់ប្រហែលជាង ៣ ឆ្នាំមុន គឺទទួលបានការគាំទ្រ និងការវាយតម្លៃខ្ពស់យ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយក្នុងចំណោមយូនីតសរុបប្រមាណ ៣ ៣០០ គឺត្រូវបានលក់រហូតដល់ទៅ ៩០ % ហើយ។ នេះគឺជាលទ្ធផលមួយដែលយើងខ្ញុំមានសេចក្ដីត្រេកអរ និងដឹងគុណជាពន់ពេក។

លោកបន្ដថា យោងតាមការទទួលបានព័ត៌មានពីអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជាពលរដ្ឋនៅតែមានតម្រូវការខ្ពស់លើលំនៅឋានដែលមានតម្លៃសមរម្យ ( affordable housing ) ហើយស្របពេលដែលក្រុមហ៊ុនរបស់យើងខ្ញុំមានលទ្ធភាពរៀបចំទុនវិនិយោគផ្ទាល់ខ្លួន ១០០ % លើថ្លៃចំណាយសម្រាប់ការសាងសង់រួចជាស្រេចនោះ យើងក៏បានសម្រេចចិត្តបង្កើតការសាងសង់គម្រោងលំនៅឋាន អារ៉ាខាវ៉ា ២ លើទីតាំងនេះឡើង។
លោកបានសង្កត់ធ្ងន់ថា នៅក្នុងអំឡុងពេលដំណើរការសាងសង់ យើងបានអនុវត្តស្របតាមបទដ្ឋានបច្ចេកទេស និងការដ្ឋានសំណង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយយកចិត្តទុកដាក់ខ្ពស់លើការរៀបចំទុកដាក់សម្ភារៈឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យក្នុងការដ្ឋានសំណង់ផងដែរ។ យើងបានធានាសុវត្ថិភាពទាំងស្រុងជូនចំពោះកម្មករ និងបុគ្គលិកទាំងអស់ ដែលធ្វើឱ្យការដ្ឋានរបស់យើងមិនមានគ្រោះថ្នាក់ការងារណាមួយកើតឡើង គិតមកទល់ពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងចាប់ផ្ដើមការរៀបចំតុបតែងផ្នែកខាងក្នុង ដោយចាប់ផ្ដើមពីជាន់ក្រោមទៅជាន់លើ តាមដំណាក់កាលស្របតាមវិធីសាស្ត្ររបស់ប្រទេសជប៉ុន។ ហើយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែ មិថុនា ឆ្នាំក្រោយ ២០២៧។

ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាកាវ៉ា២ នេះ គឺដូចគ្នានឹងការសាងសង់នៅគម្រោងលំនៅឋានអារ៉ាខាវ៉ាមុនៗដែរ។ យើងបានវិនិយោគលើប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់គ្រងលំនៅឋាន ឱ្យកាន់តែមានគុណភាព និងផ្ដល់ភាពងាយស្រួល ក្រុមហ៊ុន អារ៉ាខាវ៉ា លំនៅឋាន យើងខ្ញុំ នឹងផ្ដល់សេវាកម្មថែទាំអគារទាំងមូល ឱ្យមានអនាម័យ ស្អាតជានិច្ច ព្រមទាំងផ្ដល់សេវាកម្មប្រព័ន្ធការងារ ការពារសុវត្ថិភាព ២៤ ម៉ោង លើ ២៤ ម៉ោង និងប្រព័ន្ធឧបករណ៍ការពារសុវត្ថិភាពផ្សេងៗផងដែរ។
តាមការបញ្ជាក់ពីខាងក្រុមហ៊ុន គម្រោង លំនៅឋានអារ៉ាខាវ៉ា មានចំណុចលេចធ្លោជាច្រើន ដែលធ្វើឱ្យគម្រោងមានភាពខុសប្លែកពីគម្រោងដទៃ និងទាក់ទាញចិត្ដអតិថិជន រួមមាន៖
• គំនិតរស់នៅបែបជប៉ុន ( Japanese Living Concept ) ៖ ផ្តោតលើភាពសាមញ្ញ មានសោភ័ណភាព រួមជាមួយការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព និងការបង្កើតបរិយាកាសល្អប្រសើសម្រាប់ការរស់នៅ។
• គុណភាពសំណង់៖ ជាគម្រោងអភិវឌ្ឍដោយវិនិយោគិនជប៉ុន ១០០ % ដោយប្រកាន់ខ្ជាប់ស្តង់ដារគុណភាព សុវត្ថិភាព និងមានការត្រួតពិនិត្យសំណង់យ៉ាងម៉ត់ចត់។
• តម្លៃសមរម្យ និងងាយស្រួលក្នុងការវិនិយោគសម្រាប់គ្រួសារ៖ ផ្តល់ជូនតម្លៃប្រកួតប្រជែង និងមានជម្រើសបង់ប្រាក់ដែលមានភាពបត់បែន សាកសមទាំងអ្នកទិញសម្រាប់រស់នៅ និងអ្នកវិនិយោគរយៈពេលវែងសម្រាប់គ្រួសារ។
• ការគ្រប់គ្រងអគារប្រកបដោយវិជ្ជាជីវៈ៖ ផ្តោតលើសន្តិសុខ អនាម័យ ការថែទាំអគារ និងការផ្តល់សេវាកម្មប្រកបដោយគុណភាព ដើម្បីធានាបទពិសោធន៍រស់នៅដ៏ល្អប្រសើរ។
• ទីតាំងមានសក្ដានុពល៖ ស្ថិតនៅតំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ងាយស្រួលធ្វើដំណើរ និងមានឱកាសកើនឡើងនៃតម្លៃអចលនទ្រព្យនាពេលអនាគត។
• សហគមន៍រស់នៅប្រកបដោយគុណភាព៖ បង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសមស្របសម្រាប់គ្រួសារសម័យទំនើប។ ជារួម គម្រោង លំនៅឋាន អារ៉ាខាវ៉ា មិនមែនគ្រាន់តែជាខុនដូសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាគម្រោងដែលផ្តោតលើគុណភាពសំណង់ សេវាកម្ម និងតម្លៃវិនិយោគ ដើម្បីបង្កើតតម្លៃនៃការរស់នៅរយៈពេលវែង សម្រាប់ម្ចាស់លំនៅឋាន។
ក្រៅពីគម្រោងមានភាពទាក់ទាញ សម្រាប់ការបង់ប្រាក់វិញក៏មានភាពងាយស្រួលផងដែរ ដោយក្នុងនោះ អតិថិជន ដែលទិញខុនដូនៅក្នុងគម្រោង អារ៉ាខាវ៉ា ក្រុមហ៊ុនក៏មាន ផ្តល់ជូនជម្រើសបង់ប្រាក់ដែលមានភាពបត់បែន ដើម្បីសម្រួលដល់អតិថិជន។ ជាពិសេស អតិថិជន មិនចាំបាច់បង់ប្រាក់កក់ ហើយអាចចាប់ផ្តើមចុះកិច្ចសន្យា និងបង់រំលស់ប្រចាំខែបានភ្លាមៗ។ ក្នុងនោះការបង់រំលស់ចាប់ពី ១៨០ ដុល្លារអាមេរិកក្នុងមួយខែ។ បង់រំលស់ផ្ទាល់ជាមួយក្រុមហ៊ុន ដោយគ្មានការប្រាក់រហូតដល់ ៤២ ខែ ( ដែលមិនធ្លាប់មានពីមុនមក )។
ក្នុងនោះដែរ ក្រុមហ៊ុន ក៏បានសហការជាមួយ ធនាគារកម្ពុជាសាធារណៈ ដើម្បីផ្តល់ជម្រើសហិរញ្ញប្បទានជូនអតិថិជន។ អតិថិជនអាចស្នើសុំកម្ចីបានរហូតដល់ ៧០% ទៅ ៧៥% នៃតម្លៃយូនីត ជាមួយ
អត្រាការប្រាក់ពិសេសចន្លោះពី ៨.២៥% ដល់ ៨.៥០% ក្នុងមួយឆ្នាំ និងមានរយៈពេលដល់ទៅ ១៥ ឆ្នាំ ស្របតាមលក្ខខណ្ឌ និងការអនុម័តរបស់ធនាគារ។

អតិថិជនដែលទិញយូនីតនៅគម្រោង លំនៅឋានអារ៉ាខាវ៉ា ២ នឹងទទួលបាន ប័ណ្ណកម្មសិទ្ធិចំណែកឯក ( ប្លង់រឹង ) ដែលមានសុពលភាពស្របច្បាប់ និងអាចផ្ទេរសិទ្ធិជាកេរដំណែលដល់កូនចៅបាន។ ក្រុមហ៊ុននឹងទទួលបន្ទុកលើ ថ្លៃសេវាធ្វើប័ណ្ណកម្មសិទ្ធិចំណែកឯក ( ប្លង់រឹង ) និង ថ្លៃពន្ធប្រថាប់ត្រា ផងដែរ។ ដោយជាទូទៅ ដំណើរការផ្ទេរកម្មសិទ្ធិពីក្រុមហ៊ុនទៅម្ចាស់យូនីត ប្រើរយៈពេលប្រមាណ ៣ ទៅ ៤ ខែ។
ដូច្នេះ សម្រាប់លោកអ្នកដែលចង់បានលំនៅឋានតម្លៃសមរម្យ នៅក្នុងគម្រោង អារ៉ាខាវ៉ា អាចធ្វើការសាកសួងព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 012 582 999 / 098 999 598 / 098 999 589៕


