ក្រោយទទួលបានជោគជ័យលើគម្រោងខុនដូ អារ៉ាខាវ៉ា ទឹកថ្លារួចមក ក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ា ខូ អិលធីឌី បាននិងកំពុងដំណើរការសាងសង់គម្រោងខុនដូថ្មីមួយទៀតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាគម្រោងទី២ របស់ខ្លួន។ ខណៈគម្រោងខុនដូ អារ៉ាខាវ៉ា ២ នេះមានកម្ពស់ជាង ២០ ជាន់ ត្រូវបានបិទបញ្ចប់ការសាងសង់គ្រោងអគារ (Topping Out Ceremony) កាលពី២៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។

គម្រោងខុនដូ អារ៉ាខាវ៉ា ២ នេះត្រូវបានអភិវឌ្ឍន៍ខុនដូចំនួន ២ ប្រភេទគឺ យូនីតស្ទូឌីយោ (ជាង ២៤ ម៉ែត្រការ៉េ) និងយូនីតបន្ទប់គេងមួយ (ជាង ៣០ ម៉ែត្រការ៉េ)។ ចំពោះសំណង់អគារត្រូវបានរចនាតាមបែបស្ថាបត្យកម្មសាមញ្ញ តែត្រូវបានបំពាក់ដោយប្រព័ន្ធប្រកាសអាសន្ន ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យស្តង់ដា ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញ-ចូលអគារ និងចំណត។ ការសាងសង់អគារបែរមុខចូលគ្នា ដោយមានលំហចំហនៅកណ្តាល ដែលអាចឱ្យលំហូរខ្យល់ធម្មជាតិ និងពន្លឺគ្រប់យូនីត ដែលជួយកាត់បន្ថយការចំណាយលើថាមពលអគ្គិសនី ។

គម្រោងខុនដូ អារ៉ាខាវ៉ា ២ មានទីតាំងស្ថិតនៅខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ដែលជាទីតាំងសក្តានុពលក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទីតាំងនេះមានចម្ងាយប្រមាណត្រឹមតែ ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនម៉លមានជ័យ និងក្រុងតាខ្មៅ ហើយត្រឹមតែ ៥ នាទីពីផ្សារទំនើប K Mall ព្រែកត្នោត។
ដោយក្នុងនោះក្រុមហ៊ុនក៏មានផ្ដល់នូវសេវេកម្មបង់រំលស់រយៈពេល ៤២ ខែ ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់ ។ ខណៈការបង់រំលស់ប្រចាំខែចាប់ពី $180 ឡើងទៅ ។ និងជាពិសេសផ្ដល់នូវការកាត់ប្លង់រឹងកម្មសិទ្ធិជូនដោយឥតគិតថ្លៃ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ៖ 012 582 999 / 098 999 598 / 098 999 589៕




