Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកតែងតែប្រកាសចេញនូវទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយពេលបញ្ចេញទូរស័ព្ទជំនាន់ថ្មី Apple តែងតែប្រកាសឈប់លក់នូវទូរស័ព្ទម៉ូដែលចាស់ៗរបស់ខ្លួនហើយជំនួសមកវិញនូវទូរស័ព្ទម៉ូដែលថ្មី។
សម្រាប់ម៉ូដែលiPhone ចាស់ៗចុងក្រោយបំផុតដែលក្រុមហ៊ុន Apple បានប្រកាសឈប់លក់ជាផ្លូវការនៅតាមApple Store មានដូចជា ទូរស័ព្ទ iPhone 14, iPhone 14 Plus, iPhone SE ជំនាន់ទី៣ និងiPhone 15 Plus ជាដើម។
ចំណែកទូរស័ព្ទiPhone ម៉ូដែលចាស់ផ្សេងទៀតដែលApple បានឈប់លក់មុនម៉ូដែលខាងលើមានដូចជា iPhone 13, iPhone 15 Pro និងiPhone 15 Pro Max។
សូមបញ្ជាក់ផងដែរថា នៅក្នុងនោះដែរគេសង្កេតឃើញថាទូរស័ព្ទដៃរបស់Apple ជាពិសេសម៉ូដែលចាស់ៗមួយចំនួនដែលបានរៀបរាប់ខាងលើ បច្ចុប្បន្នមានការធ្លាក់ថ្លៃច្រើននៅក្នុងទីផ្សារស្រុកយើង។ ដូច្នេះបងប្អូនដែលជា Fan iPhone មិនសូវមានថវិកាច្រើនអាចពិចារណាទិញបាន៕


