នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន E Finger Technology Co.,Ltd បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ App YOUNGSIA PURCHASE ដែលជា App ទិញទំនិញពីប្រទេសចិនមកខ្មែរ។ កម្មវិធីទាំងមូលនេះ បានប្រារព្ធឡើងនៅក្នុងសណ្ឋាគារ Phnom Penh Era ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បុគ្គលិក ម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូបទៀត។
កម្មវិធីដាក់សម្ពោធឱ្យប្រើប្រាស់ App Youngsia Purchase (យ៉ាំង ស៊ា ភើឆេស) ជាផ្លូវការនេះ ធ្វើឡើងក្រោមវត្តមាន របស់ថ្នាក់ដឹកនាំក្រុមហ៊ុន E Finger Technology Co.,Ltd គឺលោក Haruhiro Sato ដែលជាភាគហ៊ុននិកក្រុមហ៊ុន និងលោក Jet Lee ជានាយកគ្រប់គ្រងក្រុមហ៊ុនផងដែរ។ អង្គពិធីនេះ បានធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយដំណឹងទៅកាន់អតិថិជន និងអ្នកដែលចង់ទិញទំនិញពីប្រទេសចិនមកលក់ដោយខ្លួនឯង ឱ្យបានជ្រាបថាចាប់ពីពេលនេះទៅ App Youngsia Purchase មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងហើយ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធនេះ លោក Jet Lee ជានាយកគ្រប់គ្រងក្រុមហ៊ុនក៏បានឱ្យដឹងផងដែរថា App Youngsia Purchase គឺជា App ដែលអាចទិញទំនិញខ្នាតតូច មធ្យម និងខ្នាតធំបានពីប្រទេសចិន ដោយប្រើពេលត្រឹម ៧ថ្ងៃទៅ១០ថ្ងៃ ទំនិញនោះនឹងដឹកមកដល់ខ្មែរ។ សម្រាប់អ្នកដែលប្រើ App Youngsia Purchase នេះ គឺទទួលបាននូវផលចំណេញច្រើន ងាយស្រួល ឆាប់រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។
បច្ចុប្បន្ននេះ App Youngsia Purchase គឺជាកម្មវិធីឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលអាចជួយសម្រួលដល់អតិថិជនក្នុងការទិញទំនិញពីចិន ដោយមិនចាំបាច់ចេះភាសាចិន មិនចាំបាច់ប្រើលុយចិន ក៏អតិថិជនអាចទិញទំនិញពីចិនបាន យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពបំផុត។ អ្វីដែលពិសេសនោះ អ្នកដែលទិញទំនិញតាម App នេះ ពួកគេក៏អាចតាមដានការដឹកជញ្ចូនទំនិញតាម App នេះបានផងដែរ។
បន្ថែមពីលើនេះ អ្នកប្រើ App Youngsia Purchase គឺមានភាពងាយស្រួល ព្រោះយើងមានក្រុមការងារដឹកជញ្ជូន ដឹកទំនិញឱ្យដល់មុខផ្ទះ(ក្នុងរាជធានីភ្នំពេញ) ដោយតម្លៃសេវាដឹកជញ្ជូនត្រឹមតែ ៦០០០រៀល លុយខ្មែរប៉ុណ្ណោះ។ មួយវិញទៀតលោកអ្នក មិនចាំចាប់ចេះភាសាចិន ក៏អាចចូលទៅទិញទំនិញរាប់ម៉ឺនមុខដែលមាននៅក្នុង App Alibaba(1688) Taobao និង Tmall ក្នុងតម្លៃមួយសរម្យ ដោយភ្ជាប់មកនូវសេវាកម្មដឹកជញ្ជូនដូចគ្នា។
ជាមួយគ្នានេះសារព័ត៌មាន Business Cambodia ក៏បានលើកជាសំណួរទៅកាន់អ្នកគ្រប់គ្រងផងដែរ អំពីគោលបំណងនៃការបង្កើត App Youngsia Purchase និង និងសេវាកម្មអ្វីខ្លះដែល App នេះអាចផ្ដល់ជូនដល់អតិថិជន។ សម្រាប់ចម្លើយវិញ នាយកគ្រប់គ្រប App Youngsia Purchase ក៏បានឱ្យដឹងដែរថា Youngsia Purchase បង្កើតដោយមានគោលដៅ ២ធំៗ៖
ទី១). គឺយើងមានគោលបំណង ចង់ជួយអតិថិនជន មានបំណងចង់ទិញទំនិញពីប្រទេសចិន ដែលគាត់បានប្រើ App របស់ពួកយើង ដោយគាត់អាចចូលទៅទិញទំនិញបានរាប់ម៉ឺនមុខដោយខ្លួនឯង ទោះមិនចេះភាសាចិន ឬគ្មានលុយចិននៅក្នុងដៃ ក៏អាចទិញបាន។
ទី២). App យ៉ាង Youngsia Purchase នឹងជួយសម្រួលដល់ការទិញទំនិញរបស់អតិថិជន ពីប្រទេសចិនរហូតមកដល់ខ្មែរ ទាំងការទិញមកលក់បន្ត ឬជាលក្ខណៈប្រភេទលក់អនឡាញជាដើម។ ម៉្យាងទៀត Youngsia Purchase គឺមានភាពងាយស្រួល ព្រោះលោកអ្នកគ្រាន់តែ ទាញយក App នេះដាក់នៅលើទូរស័ព្ទ ទាំង Android ក៏បាន និង iOS ក៏មាន ជាមួយនឹងការទិញបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយចំណាយពេលទិញលឿន នឹងការដឹកជញ្ជូនត្រឹមតែ ៧ទៅ១០ថ្ងៃ ទំនិញដឹកមកដល់ខ្មែរហើយ ដែលយើងអាចនិយាយឱ្យស្រួលស្ដាប់ថា គ្រាន់តែធ្មិចបើកៗ តែជាងមួយសប្ដាហ៍ ទំនិញនឹងមកដល់ដៃយើងភ្លាម។
គួរជម្រាបផងដែរថា សម្រាប់ថ្ងៃអនាគត Youngsia Purchase ក៏មានគម្រោងសម្រាប់ការសហការជាមួយនឹងអតិថិជន ដោយមានជាការលក់លក្ខណៈហ្វ្រេនឆាយ ផងដែរ។ ដូច្នេះអតិថិជនរបស់ Youngsia Purchase ក៏អាចមានឱកាស ទិញហ្វ្រេនឆាយ យកទៅធ្វើអាជីវកម្មបន្តបានផងដែរ។
នៅក្នុងកិច្ចបិទបញ្ចប់កម្មវិធីទាំងមូល ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីររូប ក៏បានអញ្ចើញកាត់ខ្សែបូរ ដើម្បីជានិមិត្តរូបនៃការដាក់ឱ្យដំណើរការ App YOUNGSIA PURCHASE ព្រមទាំងមានការថតរូបអនុស្សាវរីយ៍ និងពិធីលើកស្រាក្រហមដើម្បីអបអរថ្ងៃដ៏ពិសេសនេះផងដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា (ទំនាក់ទំនងផ្សព្វផ្សាយអត្ថបទផ្សេងៗ 097 83 24 982)


