មានមួយចប់! នេះជាវេបសាយ ២ អាចទាញយក icon ឬ Logo ស្អាតៗ រាប់ម៉ឺ.នទុកសម្រាប់ឌីហ្សាញរូបភាពដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខFEBRUARY 7 2024913 views

បច្ចុប្បន្ននេះការឌីហ្សាញកិច្ចការផ្សេងៗ ដើម្បីផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ពិតជាមិនអាចខ្វះបាននូវប្រភេទ Logo របស់ App ល្បីៗដូចជា Facebook TikTok YouTube Twitter Instagram និងផ្លាកសញ្ញារបស់ម៉ាកយីហោទៀត។ ជាមួយគ្នានេះដែរ ដើម្បីផ្ដល់ភាពងាយស្រួលទៅដល់  អ្នកឌីហ្សាញមានជម្រើសច្រើន ចាបខៀវសូមណែនាំវេបសាយ២ ដែលអាចចូលទៅទាញយក Icon ឬ Logo បែបច្នៃប្រឌិតរាប់ពាន់ បានដោយឥតគិតថ្លៃ។

នេះគឺជាវេបសាយដ៏ល្បីមួយ សម្រាប់ទាញយក icon App Website និងរូបភាពប្រភេទ Vector ជាច្រើនពាន់ File យកមកប្រើប្រាស់បានដោយឥតគិតថ្លៃ ពិសេសសម្រាប់អ្នកអាយធីសរសេរកូដ ឬសម្រាប់អ្នកឌីហ្សាញរូបភាព វីដេអូ ផ្សេងៗជាដើម។ លោកអ្នកអាចចូលទៅទាញយក icon ឬ Logo បាន តាមរយ:តំណភ្ជាប់ខាង។

២៤

ស្រដៀងទៅនឹងវេបសាយខាងលើដែរ នេះគឺជាកន្លែងទាញយក Logo ឬ icon រាច្រើន ដោយឥតគិតថ្លៃ (គិតលុយក៏មាន)។ សម្រាប់លោកអ្នកដែលកំពុងត្រូវការ Logo ឬ icon ផ្សេងៗយកទៅប្រើប្រាស់ ពិសេសសម្រាប់អ្នកអាយធី អ្នកឌីហ្សាញរូបភាព ឬវីដេអូ។

២៥

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia