ល្បីថាប្រើតេឡេក្រាម គេឲ្យបង់លុយ? នេះជារបៀបដោះស្រាយបញ្ហា Telegram ពេលគេទាមទារឲ្យបង់លុយពេលបញ្ចូលលេខទូរស័ព្ទ
ធី ស្រីល័ក្ខNOVEMBER 16 20251.2 K views

នាពេលបច្ចុប្បន្ននេះ មានបងប្អូនមួយចំនួនកំពុងតែរអ៊ូរទាំជាខ្លាំងអំពីការប្រើប្រាស់ Telegram ព្រោះនៅពេលដែល log in ដាក់លេខទូរស័ព្ទទៅគឺទាមទារឱ្យយើងដាក់អ៊ីម៉ែលឬ Apple ID ជាដើម ហៅនៅពេលដែលដាក់ទៅគឺយើងនឹងទទួលបានសារ(SMS Fee) ដែលឱ្យយើងបង់លុយប្រហែល១ដុល្លារជាងជាដើម។

9

ជាមួយគ្នានោះដែរ បញ្ហាមួយនេះគឺធ្វើឱ្យបងប្អូនមានអារម្មណ៍ឈឺក្បាលក្តៅក្រហាយខ្លាំងមែនទែននៅពេលជួបបញ្ហាបែបនេះ ខាងក្រោមនេះជាដំណោះស្រាយមួយចំនួនដែលបងប្អូនអាចដោះស្រាយបាននៅពេល log in តេឡេក្រាមដោយមិនចាំបាច់បង់លុយនោះទេ។

 

ជំហ៊ានទី១៖ សម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទ Android ជាដំបូងយើងចូលទៅកាន់ Setting ជ្រើសយកពាក្យ App ចុចពាក្យ Telegram រើសពាក្យ Storage ចុច Clear cache រួចជាការស្រេច។ នៅក្នុងនោះដែរ សម្រាប់បងប្អូនដែលធ្វើវិធីសាស្រ្តនេះហើយនៅតែប្រើមិនកើតទៀតបងប្អូនអាចសាកល្បងដូរអ៊ីនធីណេតវិញប្តូរពីការប្រើ wifi មកប្រើអ៊ីនធឺណេតទូទៅវិញ ឬអាចលុប App Telegram ចោល អាចដោតឡូនមកសារថ្មីហើយព្យាយាម log in ម្តងទៀត។

 

ជំហ៊ានទី២៖ នៅក្នុងករណីបងប្អូនចូល log in ទៅគេឱ្យបង់លុយសូមបងប្អូនរង់ចាំសិនរយៈពេល២ថ្ងៃទៅ៣ថ្ងៃ ហើយចាំ log in សារជាថ្មីជាម្តងទៀតក៏បានដែរ។

 

ជំហ៊ានទី៣៖ ប្រសិនជាបងប្អូនសាកល្បងជំហ៊ានខាងលើហើយ នៅតែមិនបានផលទៀតបងប្អូនអាចសាកល្បងជំហ៊ានចុងក្រោយបានគឺអាចប្រើបានទាំង Android និង iPhone ដោយបងប្អូនត្រូវតែ log in ជាមួយ Telegram Web។ ជំហ៊ានដំបូងចូលទៅក្នុង chromeBroser ណាមួយក៏បានដែរ បន្ទាប់មកយើងវៃពាក្យថា Telegram Web ហើយយើងត្រូវចុចលីងតែយើងកុំទាន់ log in នៅលើនោះ យើងត្រូវចុចសញ្ញាព្រួញនៅខាងលើ យើងត្រូវជ្រើសពាក្យ Add To Home Screen ហើយចុចពាក្យ Add វានឹងលោតនៅលើអេក្រង់ទូរស័ព្ទយើងហើយ។ ជំហ៊ានបន្ទាប់ យើងអាចវៃលេខទូរស័ព្ទរបស់យើងចូលបន្ទាប់មកចុចពាក្យ Next នោះវានឹងផ្ញើលេខកូដមកយើង បន្ទាប់មកយើងអាចវាយលេខកូដចូលរួចជាការស្រេច។

គួរបញ្ជាក់ថា បើ Telegram របស់យើងជាប់នៅក្នុងទូរស័ព្ទចាស់នោះវានឹងផ្ញើលេខកូដនៅក្នុងទូរស័ព្ទចាស់ ទាល់តែយើង Clear Device ហ្នឹងចេញអស់ទើបវាអាចផ្ញើទៅតាមលេខវិញ៕ ទស្សនាវីដេអូពេញនៅទីនេះ Link

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia