ភាសាអង់គ្លេស គឺជាភាសាដ៏សំខាន់មួយបន្ទាប់ពីភាសាកំណើត ហើយភាសាអង់គ្លេសគឺគេប្រើដើម្បីទំនាក់ទំនងគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយភាសាអង់គ្លេសក៏បានផ្តល់ឱកាសជាច្រើនផងដែរសម្រាប់អ្នករៀនភាសានេះ ព្រោះវាអាចជួយឱ្យអ្នករៀនទទួលបានការងារល្អ ប្រាក់ខែខ្ពស់ ជាមួយនឹងឱកាសជាច្រើនផ្សេងទៀត។
ដូច្នេះសម្រាប់បងប្អូនដែលចង់រៀនភាសាអង់គ្លេស ដែលអាចនិយាយបានស្ទាត់ជំនាញដូចជនជាតិដើម ព្រោះអាចរៀនតាម App ទាំង ៥ នេះបាន ៖
១.Rosetta Stone ៖ Rosetta Stone គឺជាកម្មវិធីសិក្សាភាសាដ៏ល្បីមួយ ដែលរួមមានលំហាត់ស្តាប់ និងនិយាយ ដើម្បីជួយសម្រួលការស្តាប់ ការនិយាយភាសាអង់គ្លេស កាន់តែមានភាពរលូនទៅមុខបានកាន់តែល្អជាងមុន។
២.BBC Learning English ៖កម្មវិធី BBC Learning English ផ្តល់ជូននូវលំហាត់ស្តាប់ និងអត្ថបទព័ត៌មានជាច្រើន ដើម្បីជួយអ្នកបង្កើនជំនាញភាសាអង់គ្លេសរបស់អ្នក។
៣. LingQ ៖ សម្រាប់ App នេះបានផ្តល់នូវបទពិសោធន៍សិក្សាភាសាបែបផ្ទាល់ ដោយផ្សារភ្ជាប់ជាមួយនឹងសកម្មភាពស្តាប់ និងខ្លឹមសារដ៏ច្បាស់លាស់ ដែលធ្វើឱ្យអ្នកសិក្សាងាយយល់ ងាយចាំ។
៤.FluentU ៖ App FluentU ជា App បង្រៀនភាសាអង់គ្លេសដែលផ្តល់នូវវិធីសាស្រ្តរៀនបែបសប្បាយៗ និងទាក់ទាញក្នុងការរៀនភាសាអង់គ្លេសជាមួយនឹងវីដេអូក្នុងជីវិតពិត ដែលរួមមាន subtitles និងកម្រងសំណួរផ្សារភ្ជាប់ជាមួយនឹងមេរៀនថែមទៀតផង។
៥. Duolingo ៖ គឺជាកម្មវិធីសិក្សាភាសាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយវាមានការសិក្សាអង់គ្លេសដោយ មានជាការបញ្ចូលការស្តាប់ការនិយាយភាសាអង់គ្លេស ដែលជួយបង្កើតការស្តាប់កម្រិតភាសាអង់គ្លេសឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។
ដូច្នេះតាមរយៈ App ទាំង ៥នេះបងប្អូនអាចធ្វើការទាំញយកបានតាមរយៈទូរស័ព្ទដៃបាន និងចូលទៅតាមការណែនាំនីមួយៗជាការស្រេច៕