មោទនភាព! ទីបំផុត កូនខ្មែរអាចបង្កើត App រៀនភាសាខ្មែរដំបូងគេ ដំណើរការដោយ AI បានដាក់បង្រៀនទៅកាន់មនុស្សជុំវិញពិភពលោកហើយ
ធី ស្រីល័ក្ខAPRIL 23 2026241 views

ពិតជារឿងដ៏មានមោទនភាពមួយសម្រាប់អក្សរសាស្រ្តខ្មែរយើងដែលទីបំផុត App រៀនខ្មែរ បានបង្កើតឡើងមកហើយដែលផ្តល់នូវភាពងាយស្រួលដល់កូនខ្មែរដែលមិនសូវចេះនិយាយខ្មែរ កូនកាត់ និងសូម្បីតែជនបរទេស ក៏អាចមានឱកាសបានរៀនភាសាជាតិយើង,ឈ្វេងយល់វប្បធម៌ខ្មែរបានកាន់តែស៊ីជម្រៅ តាមរយៈភាសានិងការនិយាយផងដែរ។ 

 

ចំពោះ App រៀនខ្មែរនេះដែរ ត្រូវបានបង្កើតឡើងដោយស្ថាបនិកកូនខ្មែរគឺលោក Chea ChanKrisna ក្នុងចក្ខុវិស័យដ៏ធំនោះ គឺលោកចង់ឃើញកូនខ្មែរគ្រប់រូប មិនថារស់នៅទីណា កន្លែងណាលើពិភពលោក ក៏អាចប្រើប្រាស់ភាសាខ្មែរបានយ៉ាងត្រឹមត្រឹមនិងស្ទាត់ជំនាញ (មិនថាទាំងការអាន ការសរសេរ និងការនិយាយ) ពិសេសនោះរក្សាបាននូវវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរឲ្យគង់វង្សគ្រប់ជំនាន់»។ ស្របពេលដែលយុគសម័យឌីជីថល លោកសម្រេចបានបង្កើត App ReanKhmer នេះឡើង កាន់តែផ្តល់ភាពងាយស្រួលដល់បងប្អូនអាចរៀនអក្សរសាស្រ្តខ្មែរ បានគ្រប់ពេលវេលានិងទីកន្លែងឲ្យតែមានអ៊ីនធឺណែត។

៥១

ចំពោះ App នេះដែរ គឺមានឈ្មោះថា ReanKhmer បច្ចុប្បន្នដាក់ឲ្យ Download Free មាននៅគ្រប់ទូរស័ព្ទដៃ ទាំង IOS Android  ឬចូលតាមរយៈវេបសាយ www.reankhmer.org ។ នៅលើ App ReanKhmer គឺថាឡូយមែនទែនដែលយើងអាចរៀនភាសាខ្មែរតាំងពីកម្រិតដំបូងទៅ ដូចជា (ស្រៈ ព្យញ្ញនៈ ពាក្យ វេយ្យករណ៍…) មានចងក្រងជាមេរៀនងាយស្រួលយល់, ទាំងអាន ការសរសេរ ,ចុចស្តាប់ការបញ្ចេញសំឡេង ជាមួយគ្រូជនជាតិខ្មែរដើម ,មានដាក់បង្រៀនមេរៀនជាវីដេអូថែមទៀតផង។

 

ជាពិសេសនោះយើងក៏អាចធ្វើការជជែកសន្ទនាភាសាខ្មែរយើង វឹកហាត់ការបញ្ចេញសំឡេង ជាមួយមុខងារ AI នៅក្នុងអេបនេះផ្ទាល់តែម្តង។ លើសពីរៀនអក្សរនៅលើអេបនេះ អ្នកសិក្សាថែមទាំងបាននឈ្វេងយល់កាន់តែច្បាស់ពីអត្ថន័យនៃពាក្យខ្មែរនីមួយៗ ដូចទៅនឹងភាសាកំណើតរបស់ខ្លួនអ៊ីចឹងដែរ។

៥០

 គួរជម្រាបថា បងប្អូនអាចចូលទៅប្រើ App នេះ នឹងមានការ free ២មេរៀនដំបូងភ្លាមៗ បើចង់បានមេរៀនពេញនិងបានប្រើមុខងារពិសេសៗទៀត អាចចង់ Subscription plan កំពុងតែមានប្រម៉ូសិនរហូតដល់ទៅ50% ប្រើបានរយៈពេលដល់ទៅ១ឆ្នាំផងដែរ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia