កាន់តែងាយស្រួល! ក្រសួងរៀបចំដែនដី បង្កើត App ថ្មីមួយ អាចឲ្យពលរដ្ឋស្នើសុំសេវាទាំងនេះពីក្រសួងតាមអនឡាញ
Bunthoeun KoemAUGUST 27 2024647 views

ដើម្បីសម្រួលដល់ការចំណាយពេលវេលា ក៏ដូចជាការធ្វើដំណើរទៅស្នើសុំសេវានៅទីតាំងផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ នៅពេលថ្មីៗកនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតនូវ App ថ្មីមួយដែលមានឈ្មោះថា ម្លប់ (https://mlmupc.gov.kh/) ដែលតភ្ជាប់ជាមួយនឹងវេបសាយរបស់ក្រសួង អាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការស្នើសុំសេវាសាធារណៈតាមប្រព័ន្ធអនឡាញបាន។

449033374 863417885829409 2917388628787070998 N

តាមការបញ្ជាក់ពី លោកជំទាវ សេង សុមេត្ដា រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ថ្មីៗនេះយើងក៏បានបង្កើននូវ App mlmunpc.gov.kh របស់ក្រសួងក៏អាចលីងជាមួយប្រព័ន្ធវេបសាយ ហើយប្រជាពលរដ្ឋយើងក៏អាចចូលទៅក្នុងលីងហ្នឹងដើម្បីភ្ជាប់និងស្នើសុំសេវាអនឡាញ ដោយមិនបាច់មកទីតាំងស្នើសុំនឹងកន្លែងផ្ទាល់ ចំណាយពេលវេលាក្នុងការធ្វើដំណើរនោះទេ។

លោកជំទាវបន្ដថា ក្នុងនោះសេវាចម្បងសំខាន់មួយចំនួនយើងបានដាក់ក្នុងអនឡាញហើយមាន សេវាពិនិត្យទិន្នន័យតាមប្រព័ន្ធ QR Code, មានសេវាផ្ដល់វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឲ្យប្រកបអាជីវកម្មសាងសង់, សេវាផ្ដល់វិញ្ញាបនបត្រសិក្សាគម្រោងប្លង់, សេវាផ្ដល់វិញ្ញាបនបត្រសម្រាប់រូបវន្ដបុគ្គល ប្លង់ស្ថាបតិយកម្ម និងវិញ្ញាបនបត្ររូបវន្ដបុគ្គលសិក្សាគ្រឿងផ្គុំជាដើម។

ជាមួយជោគថ្មីមួយទៀតដែរ កាលពីខែមិថុនា កន្លងទៅនេះ ក្រសួងក៏បានដាក់ចេញនូវសេវាអនឡាញសាកល្បងមួយទៀតគឺសេវាសូរិយោដី ដែលមានសេវាទៅលើការលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងការដាក់បញ្ចាំផងដែរ៕ 

Screenshot (253)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia