រៀនមិនអស់លុយ! ចង់ចេះធ្វើកសិកម្ម អាចរៀនតាម App ខ្មែរ ១នេះបានមានបង្រៀនចិញ្ចឹមសត្វ ដាំបន្លែ ដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខAUGUST 31 2026385 views

កាន់តែងាយស្រួលនឹងទំនើបទៅ សម្រាប់អ្នកធ្វើកសិកម្ម ដាំដំណាំ បន្លែ បង្ការ ផ្សេងៗខណៈបច្ចុប្បន្ននេះមាន App ជំនួយជាច្រើន តាមរយៈការជួយស្វែងរកទីផ្សារ ប្រឹក្សាបញ្ហាក្នុងការធ្វើកសិកម្ម។ ហើយក្នុងថ្ងៃនេះ Business Cambodia នឹងធ្វើការលើកបង្ហាញនូវកម្មវិធីថ្មីមួយដែលមានបង្រៀនចំណេះដឹងកសិកម្ម និងជួយលក់កសិផលរបស់កសិករបាននៅក្នុងកន្លែងតែមួយតែម្តង។

 

ដោយកម្មវីធីនោះមានឈ្មោះថា Tonlesap App ដែលជាកម្មវិធី​ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ​អេ​ អឹម​ ខេ ក្នុងគោលបំណងជួយនិងផ្តល់អត្ថប្រយោជន៍ដល់អ្នកធ្វើកសិកម្មទាំងអស់ពី ចំណេះដឹងបច្ចេកទេសកសិកម្មដូចជា ការដាំដំណាំស្រូវ ដំឡូងមី ដំណាំសាកវប្បកម្ម ការចិញ្ចឹមមាន់ទា ត្រី​ ជ្រូក គោ ជាដើម​ ។ល។ ក្រៅពីជួយដោះស្រាយបញ្ហាហើយនោះ កម្មវិធីមួយនេះក៏បានដើរតួនាទីជាអ្នកភ្ជាប់ទំនាក់ទំនង  រវាងអ្នកទិញនិងអ្នកផ្គត់ផ្គង់ (ទាំងអ្នកលក់រាយ និង អ្នកលក់ដុំ) សំរាប់ការទិញ-លក់ផលិតផលកសិកម្ម នានាដូចជា បន្លែជាដើម។

783255525 4488842891373307 641001004705514791 N

ហេតុដូច្នេះសម្រាប់បងប្អូនប្រជាកសិករដែលមានចម្ងល់ក្នុងការធ្វើកសិកម្ម ដាំបន្លែ ឬ ចិញ្ចឹមសត្វអាចសួរនៅក្នុងអេបនេះបាន ដោយមានការបង្ហាញប្រាប់ច្បាស់ៗ ហើយក្រោយពីដាំនិងចិញ្ចឹមបានផលបងប្អូនក៏អាចយកមកដាក់លក់វិញនៅលើកម្មវិធីនេះបានដូចគ្នា។ បងប្អូនអាចចុះឈ្មោះលក់ឥតគិតថ្លៃឥឡូវនេះក្នុងទន្លេសាបអេប http://onelink.to/tonlesap-seller

. ទន្លេសាបអេប http://onelink.to/tonlesap-app

. ទន្លេសាបអ្នកលក់ http://onelink.to/tonlesap-seller

549356490 792148879848180 2926952269974264600 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia