ងា.យជាងមុន! មានផលិតផលខ្មែរនិងអីវ៉ាន់មួយទឹក អាចមកដាក់លក់ App ខ្មែរ២ នេះដោយឥត.គិតថ្លៃបាន
ធី ស្រីល័ក្ខFEBRUARY 19 2024145 views

ចំពោះបងប្អូនដែលចង់លក់ផលិតផលខ្មែរក៏ដូចជាអីវ៉ាន់១ទឹកតែមិនដល់លក់នៅទីណាដើម្បីរកចំណូលបន្ថែមលេងពិបាកទៀត ខណៈដែលនាពេលនេះមាន App ខ្មែរចំនួន​២ បងប្អូនអាចយកទំនិញដាក់លក់នៅទីនោះដោយឥតគិតថ្លៃបាន ដោយ App ទាំង២ នោះមានដូចជា៖

 

frogsell គឺជា App មួយដែលបងប្អូនអាចផុសលក់ទំនិញថ្មី ឬមួយទឹកដោយ ឥតគិតថ្លៃគ្រប់ប្រភេទ ហើយសព្វថ្ងៃនេះមានមនុស្សជាង20ម៉ឺននាក់បាននឹងកំពុងប្រើប្រាស់App frogsell នេះ។ App frogsell នេះដែរ គឺបងប្អូនអាចដាក់លក់នៅទំនិញ១ទឹកបាន ដូច្នេះដើម្បីអាចលក់បាននៅលើ App frogsell សូមទាក់ទងមកកាន់ក្រុមការងារតាមលេតេក្រាមនេះ៖ 069 363 286 / 077 880 490 ។

២៤

ជាមួយគ្នានោះដែរ សម្រាប់ App មួយទៀតបងប្អូនក៏អាចដាក់លក់មុខទំនិញនៅទីនោះបានដែរ ដោយមានឈ្មោះថា CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក B2B2C ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលជួយដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា បានដាក់លក់ផលិតផលរបស់ខ្លួន តាមប្រព័ន្ធអេឡិចត្រូនិក ដល់អតិថិជនសក្តានុពលទំាងទីផ្សារក្នុងស្រុក និងក្រៅស្រុក ដែលប្រតិបត្តិការតាមថ្នាលអេឡិចត្រូនិក Cambodiatrade.com ដោយមានការតភ្ជាប់ពេញលេញជាមួយប្រព័ន្ធទូទាត់ប្រាក់ និងដឹកជញ្ជូន។

ផ្សារពាណិជ្ជកម្មនេះ​ ស័ក្តិសមសម្រាប់លោកអ្នកដែលកំពុងមានតម្រូវការចង់ទិញផលិតផលខ្មែរសុទ្ធ​ និងមានគុណភាពខ្ពស់។​ កាន់តែពិសេសនោះ ផ្សារខេមបូឌាត្រេដ អនុញ្ញាតឱ្យអតិថិជនទទួលយកនូវបទពិសោធ​ន៍ មិនត្រឹមតែជាការទិញ​ទំនិញរាយប៉ុណ្ណោះទេ​ តែក៏អាចទិញសម្រាប់ការលក់ដុំបានផងដែរ។

គូសបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មកំពុងជម្រុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងធម្យម នាំយកផលិតផលរបស់ខ្មែរមកដាក់លក់នៅលើគេហទំព័រ CambodiaTrade ឱ្យបានច្រើន ដើម្បីនាំផលិតផល ដែលបង្កើតដោយស្នាដៃខ្មែរ ទៅកាន់បណ្ដាប្រទេសធំៗជាបន្តបន្ទាប់។ ទំនាក់ទំនង៖ 098 | 099 223 030៕

២៥

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia