កាត់វីដេអូខ្លីៗ  App៣នេះ ល្អបំផុតសម្រាប់ប្រើលើទូរស័ព្ទដៃ អ្នកមិនចេះកាត់វីដេអូសោះ ក៏អាចធ្វើបាន
Ping Chou EngFEBRUARY 20 20242.8 K views

ការកាត់តវីដេអូខ្លីៗនៅលើទូរស័ព្ទដៃដើម្បីបង្ហាញសកម្មភាពនានាលើបណ្តេញសង្គម សម្រាប់ការកម្សាន្ត ឬការធ្វើអាជីវកម្មផ្សព្វផ្សាយ គឺជាភាពពេញនិយមមួយរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ព្រោះវាមានភាពងាយស្រួល ចំណាយពេលតិច និងអាចយកជាការបាន។ យ៉ាងណាមិញខាងក្រោមនេះគឺជាApp៣ល្អបំផុតសម្រាប់ប្រើលើទូរស័ព្ទដៃ អ្នកមិនចេះកាត់វីដេអូសោះ ក៏អាចធ្វើបាន៖

. Adobe Premiere Rush

កម្មវិធីកាត់តវីដេអូតាមទូរស័ព្ទដៃ១នេះគឺល្អសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃមិនថាទាំង Android និង iOS នោះទេសម្រាប់ការកាត់តវីដេអូបែបខ្លីៗសាមញ្ញៗតែមានលក្ខណៈគុណភាពល្អមិនចាញ់កុំព្យូទ័រប៉ុន្មានឡើយ។ ដោយវាមានមុខងារសម្រាប់ បន្ថែមចំណងជើង ពណ៌ បទភ្លេង និងក្រាហ្វិកមួយចំនួន ដោយមានភ្ជាប់មកជាមួយនឹងមុខងារ Auto Reframe ដែលអាចធ្វើការកែតម្រូវស្តង់ដារសម្រាប់ទំហំវីដេអូដូចជា Facebook, Instagram, TikTok ឬ YouTube ដោយឥតគិតថ្លៃនោះទេ។

. iMovie

ជាកម្មវិធីកាត់តវីដេអូឥតគិតថ្លៃរបស់ក្រុមហ៊ុន Apple សម្រាប់គ្រប់ម៉ូឌែលរបស់ iPhone iPad និង Mac ។ នៅក្នុងកម្មវិធីនេះមានមុខងារសម្រាប់កាត់វីដេអូខ្លីៗ ទោះអ្នកមិនចេះសោះក៏អា​ចប្រើប្រាស់បានផងដែរ ដោយវាជួយសម្រួលទៅលើមុខងារមួយចំនួនដូចជាការកាត់រូបភាពឬវីដេអូបញ្ចូលគ្នា ការប្រើប្រាស់រូបស្ទីកគ័រ អក្សរ និងភ្លេងផងដែរ។

. InVideo

ដោយឡែកកម្មវិធីមួយនេះអាចប្រើប្រាស់បាននៅលើទូរស័ព្ទគ្រប់ប្រភេទទាំងអស់ ដោយវាមានលក្ខណៈសាមញ្ញ ងាយស្រួលសម្រាប់ការបញ្ចូលគ្នាដាក់វីដេអូពីរចូលគ្នាក្នុងពេលតែមួយ។ វាមានមុខងារអាចប្រើប្រាស់បានទាំងលើកុំព្យូទ័រនិងទូរស័ព្ទដៃ ដែលអាចប្រើប្រាស់បានដោយឥតគិតថ្លៃ។

គួរបញ្ជាក់ផងដែរថាកម្មវិធីកាត់វីដេអូទាំង៣ខាងលើនេះ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ​ សម្រាប់ការប្រើប្រាស់កម្រិតធម្មតា ហើយវាល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដំបូងៗចង់កាត់វីដេអូដោយខ្លួនឯង ព្រោះវាមានលក្ខណៈសាមញ្ញា មុខងារច្រើនជម្រើស និងអាចប្រើសម្រាប់រុញវីដេអូរបស់លោកអ្នកទៅ​ផ្លេតហ្វូមណាមួយ Direct ផងដែរ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia